នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការចូលរួមពី លោក សុខ ថុល...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា សហការនិងអង្គការយូនីសេហ្វ បានរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច (គ.ជ.គ.ក) និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ លោកជំទាវ...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ បានធ្វើការអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ដោយពិធីនេះក៏មានការចូលរួមពី លោក ហ៊ុន ហួន ប្រធានក្រុមប្រឹក្សាស្រុក លោក អៀង ពិសិដ្ឋ អភិបាលស្រុក និង លោកវរសេនីយ៍ទោ...
ព័ត៌មានលំអិតសិក្ខាកាមសិក្សាផ្នែកជំនាញវិស្វករអគ្គិសនី នៃគម្រោង S4C នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានលើកឡើងថា ការចាប់យកជំនាញវិស្វកម្មអគ្គិសនី ដោយសារពួកគាត់មើលឃើញថាទីផ្សារផ្នែកមួយនេះ មានភាពទូលំទូលាយ ដែលអាចធ្វើឱ្យពួកគាត់ងាយស្រួលរកការងារធ្វើបានល្អប្រសើរ ខណៈដែលបច្ចុប្បន្ននេះ វិស័យអគ្គិសនីក៏កំពុងមានតម្រូវការខ្ពស់សម្រាប់ប្រទេសកម្ពុជាយើង ដែលជាប្រទេសកំពុងអភិវឌ្ឍ ហើយក៏ជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ថាមពល អគ្គិសនី ដែលមានតម្លៃសមរម្យទៅដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ។ ពួកគាត់លើកឡើងថា ជំនាញអគ្គិសនី...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ សមណសិស្ស សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប បានរួមគ្នាប្រារព្ធពិធីបុណ្យតបគុណគ្រូ ដើម្បីរម្លឹក និងតបស្នងនូវឧបការគុណដ៏ធំធេង មិនអាចពណ៌នាបានទៅដល់ព្រះឧទ្ទេសាចារ្យ លោកគ្រូអ្នកគ្រូគ្រប់រូបនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ បានលះបង់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការបង្ហាត់បង្រៀនសមណសិស្ស សិស្សគ្រប់រូបឱ្យបានរួចផុតពីអវិជ្ជា គឺសេចក្តីល្ងង់ខ្លៅ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមព្រះវត្តមាន សម្តេចព្រះព្រហ្មរតនមុនី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត...
ព័ត៌មានលំអិតអគារសិក្សាចំនួន៨ខ្នង ស្មើនឹង៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងសាលាបឋមសិក្សាខ្នារ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប ដោយមានការចូលរួមពី លោកស្រី ម៉មនី...
ព័ត៌មានលំអិតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានដឹកនាំលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន១៥នាក់ មកពីវិទ្យាល័យអឹរ៉ាវ៉ា ហ្គាគឹអ៊ីង នៃប្រទេសជប៉ុន ដើម្បីធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រពៃណី វប្បធម៌ទំនៀមទម្លាប់ សកម្មភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងខេត្តសៀមរាប និងចែករំលែកបទពិសោធស្វែងយល់ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមករវាងសិស្សានុសិស្សកម្ពុជា និងសិស្សានុសិស្សប្រទេសជប៉ុន។ ថ្លែងសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន...
ព័ត៌មានលំអិតពិធីប្រកាសជ័យលាភីការនៃប្រកួត នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កម្មវិធីសរសេរតាមអានជាសាធារណ«សំណេរអង្គរ» លើកទី២ បានរកឃើញម្ចាស់ជ័យលាភីទាំង៦រូបហើយ ដោយជ័យលាភីលេខ១ អាយុលើ១៩ឆ្នាំបានទៅលើបេក្ខជនមកពីខេត្តសៀមរាប និងលេខ១ក្រោមអាយុ១៨ឆ្នាំបានទៅលើបេក្ខនារីមកពីខេត្តកណ្តាល។ ម្ចាស់ជ័យលាភីទាំង៦រូបនៃកម្មវិធី «សំណេរអង្គរ» លើកទី២ ឆ្នាំ២០២៥ អាយុក្រោម១៨ឆ្នាំលេខ១គឺបេក្ខនារី រ៉េន វត្ថនា មកពីខេត្តកណ្ដាល។ លេខ២បានទៅលើបេក្ខជន កឿន...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានលើកឡើងថា ការចេះជំនាញវិជ្ជាជីវៈយ៉ាងតិចមួយ គឺជាការផ្តល់ឱកាសឱ្យយុវជនមានការងារធ្វើ ប៉ុន្តែបើយុវជនចេះជំនាញកាន់តែច្រើន នោះពួកគាត់ក៏មានឱកាសច្រើននៅក្នុងការមានការងារធ្វើ ឬការបង្កើតមុខរបរផងដែរ។ ក្នុងឱកាសចុះបំពេញការងារនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ លោកស្រី យឹម ពេជ្រម៉ាលីកា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.