សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០នៅទូទាំងប្រទេស រួមទាំងខេត្តសៀមរាបផងដែរ។ សារលិខិតរបស់សម្ដេច បានបង្កប់នូវក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះការរៀនសូត្ររបស់សិស្សានុសិស្សទូទាំងប្រទេស ដើម្បីពួកគេក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព មានអនាគតល្អ និងជាសសរទ្រូងនៃប្រទេសជាតិ។ ក្នុងឱកាសនោះ ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប បានអានទាំងស្រុង នូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅវិទ្យាល័យ១០មករា១៩៧៩ ក្នុងក្រុងសៀមរាប រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលសិស្ស ជាច្រើនផងដែរ។ ក្នុងរបាយការណ៍ស្វាគមន៍របស់លោក គឹម ឡេង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែវិច្ឋិកា ឆ្នាំ២០១៩ វិទ្យាល័យសម្ដេចឪ ក្នុងក្រុងសៀមរាប បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរអប់រំខេត្ត លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សនុសិស្សជាច្រើនរូប។ តាមរយៈរបាយការណ៍ របស់លោកបណ្ឌិត ឈិន តៃឈាង...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅវត្តចារឈូក ឃុំចារឈូក ស្រុកអង្គរជុំ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការ កិច្ចខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាដូនស្វា , សិស្សវិទ្យាល័យអង្គរជុំ និង ប្រជាពលរដ្ឋនៅក្នុងឃុំចារឈូក ក្នុងគោលបំណងកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និង សុខុមាលភាពសង្គម...
ព័ត៌មានលំអិតក្រុមគ្រូពេទ្យ គួរធ្វើបច្ចុប្បន្នភាពជំនាញរបស់ខ្លួន ដើម្បីព្យាបាលអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធិភាព គុណភាពប្រកបដោយវិជ្ជាជីវៈ ខណៈក្រុមគ្រូពេទ្យមួយចំនួន បានព្យាបាលអ្នកជំងឺខ្វះក្រមសីលធម៌ និងវិជ្ជាជីវៈ បណ្ដាលឲ្យប្រឈមនឹងគ្រោះថ្នាក់។ ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានថ្លែងបែបនេះនៅក្នុងសន្នីសិទប្រចាំឆ្នាំលើកទី០៣ របស់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ក្រោមប្រធានបទ ”ជំងឺតំបន់ត្រូពិចលើកុមារ” ដែលធ្វើឡើងនៅសាលសន្និសីទសុខា ខេត្ដសៀមរាប ព្រឹកថ្ងៃទី២៦...
ព័ត៌មានលំអិតដើម្បីរួមចំណែកបញ្ជ្រាបចំណេះដឹងអំពីវប្បធម៌ បរិស្ថាន និងការរួមចំណែករបស់កុមារក្នុងការថែរក្សាបុរាណដ្ឋាននៅតំបន់ដែលខ្លួនរស់នៅ កាលពីកន្លងទៅនេះអាជ្ញាធរជាតិអប្សរា បានបង្កើតកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីផ្សព្វផ្សាយនៅតាមសាលាមួយចំនួនក្នុងតំបន់អង្គរឱ្យកុមារបានស្គាល់ យល់ដឹង បណ្តុះគំនិតស្រឡាញ់ និងចូលរួមថែរក្សានូវមរតកវប្បធម៌រូបីនិងអរូបីដែលមានក្នុងភូមិរបស់ខ្លួន។ ក្នងនោះដែរ ក្នុងឆ្នាំ២០១៩នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សចំនួន១២៧៦ នាក់ ស្រីមានចំនួន៥៤២ នាក់ ដែលមកពីសាលាបឋមសិក្សាចំនួន៨កន្លែងក្នុងតំបន់រមណីយដ្ឋានអង្គរ។ មេរៀនសំខាន់ៗនៅក្នុងកម្មវិធីអប់រំ គឺនិយាយអំពីប្រវត្តិនិងភូមិសាស្ត្រនៃភូមិនីមួយៗ តួនាទីកុមារក្នុងការរួមចំណែកថែរក្សាបុរាណដ្ឋានក្នុងភូមិ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត និងអ្នកស្ម័គ្រចិត្ត សហការជាមួយយុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប យុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជាខេត្ត សរុបចំនួន ២២នាក់ ស្រី ១៦នាក់ បានផ្សព្វផ្សាយស្ដីពី ពិការភាព និងសុវត្ថិភាពចរាចរណ៍នៅក្នុងវិទ្យាល័យ ហ៊ុន...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រុមកាកបាទក្រហមឃុំពួក និងអ្នកស្ម័គ្រចិត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្សព្វផ្សាយស្ដីពីពិការភាព និងសុវត្ថិភាពចរាចរណ៍ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ដល់ប្រជាពលរដ្ឋ និងកុមារក្នុងសហគមន៍ ដែលមានអ្នកចូលរួមសរុបចំនួនង៥១នាក់ ក្នុងនោះស្រីចំនួន២៣ នាក់ និងពិការភាពចំនួន២នាក់ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាស្លាប់ របួស ពិការដោយគ្រោះថ្នាក់ចរាចរណ៍...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេទិកានិយាយសាធារណៈ នៅក្នុងផ្សារទំនើបហហេរីថេកវក ក្នុងក្រុងសៀមរាប រៀបចំដោយ អ៊ីកណាយ ខេមបូឌៀ (Ignite Cambodia) បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសយុវវ័យ បានបង្ហាញពីចំណេះដឹង និងទស្សនផ្ទាល់ខ្លួន ដើម្បីពង្រឹងសមត្ថភាព និង ទំនុកចិត្តដល់យុវជនកម្ពុជា។ លោក សុខហ៊ី...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នេះ សិស្សពូកែចំនួន ១៥០ នាក់ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងចំណោមសិស្សសរុបជាង៥០០នាក់ មានសិស្សភាសាអង់គ្លេសជាង៤០០នាក់ និងសិស្សភាសាខ្មែរជិត១០០នាក់ បានទទួលប័ណ្ណសរសើរ នៃពីសាលាអន្តរជាតិ អេ.អេល.អេ ដែលជាសាលារបស់ខ្លួនកំពុងសិក្សា ។ លោក នង វុត្ថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.