ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ប្រទេស​មាន​ការអភិវឌ្ឍ​ន៍មិន​អាច​ខ្វះ​បាន​ពលរដ្ឋ​មានចំណេះដឹងនិង​សន្តិភាព​

 រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា មានប្រសាសន៍ថា ការអភិវឌ្ឍ​ជាតិ គឺ​ជា​សាក្សី​បង្ហាញ​អំពី​ឥទ្ធិពល​នៃ​សន្តិភាព ! ​ម្ភៃ​ឆ្នាំ​ក្រោយ​ការបញ្ចប់​សង្គ្រាម នៅ​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស បាន​ប្រែក្លាយ​ពី​ភាព​ខ្ទេចខ្ទាំ ទៅ​ជា​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ​រួមមាន​វិស័យ​អប់រំ​សិក្សាធិការ​ជាតិ​ផង​ដែរ ។ សមិទ្ធផល​ទាំង​នោះ គឺ​ជា​សាក្សី​បង្ហាញ​ច្បាស់​អំពី​ការរីកចម្រើន​ដែល​បានមក​ពី​ឥទ្ធិពល​នៃ​ម្លប់​សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ស្ថាបនិក​សន្តិភាព ដ៏​ឈ្លាសវៃ...

ព័ត៌មានលំអិត

ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ពី​ការវាយតម្លៃ​លិខិត​បទដ្ឋាន​គតិ​យុត្ត ដល់​និស្សិត​នៅ​ខេត្ត​សៀមរាប

​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​វិធីសាស្ដ្រ​ការវាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្ដ​សៀមរាប​កាលពី​ថ្ងៃ​ទី​០៧​ខែ​មីនា ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុម​ប្រតិបត្តិ​លិខិត​បទដ្ឋាន​គតិយុត្ត​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ថ្លែងថា ប្រទេស​ណា​ក៏​ត្រូវ​មាន​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ហៅ​កាត់​ជា​ភាសា​អង់គ្លេស R I A (Regulatory Impact Assessment) ដើម្បី​គ្រប់គ្រង​សង្គម​និង​សេដ្ឋកិច្ច ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ផល​អវិជ្ជមាន​នៃ​បញ្ញត្តិ​កម្ម​ទាំងនោះ...

ព័ត៌មានលំអិត

អភិបាលរង​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​

នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម កេង ប៉ុនណា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី កាត់​វិញ្ញាសារ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ នៅ​សាលា​ពុទ្ធិក​វិទ្យាល័យ​សម្ដេច ហ៊ុន សែន ក្រុង​សួង ស្ថិតនៅ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​ ថ្លែង​នាឱកាស​នោះដែរ ឯកឧត្តម កេង ប៉ុនណា...

ព័ត៌មានលំអិត

ការបណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត ជា​ការបង្កើន​ឱកាស​ការងារ​ដល់​យុវជន​

​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុមការងារ​អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ បានឲ្យដឹងថា អង្គការ​នេះ​មាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​បាន​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​យុវជន​ពី​ជំនាញ​សហគ្រិនភាព​។ លើ​គម្រោង​សាកល្បង​លើក​ទី​ពីរ ស្ដីពី “​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​សហគ្រិនភាព​សង្គម ” ដែលមាន​៥​ខេត្ត​ត្រូវ​បានជ្រើរើស គឺ ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម និង​ខេត្ត​តាកែវ ដោយ​ក្នុង​មួយ​ខេត្ត​ជ្រើស​យក​១០​នាក់​។ គម្រោង​នេះ​បាន​ចាប់ផ្ដើម​ហើយ នៅ​ថ្ងៃ​ចន្ទ ទី​០៤...

ព័ត៌មានលំអិត

សិស្ស​នៅ​តំបន់​ដាច់ស្រយាលនៃ​ខេត្ត​សៀមរាប ទទួលបាន​អាគារ​សិក្សា​១​ខ្នងពី​អង្គការ​មិត្ត​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​

​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ ជាពិសេស​ការបង្កើត​សាលារៀន​ឲ្យនៅ​ជិត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ទីប្រជុំជន និង​នៅ​តំបន់​ដាច់ស្រយាល​ផង​នោះ ឡាយ​អិន​ក្លឹប​កូរ៉េ បាន​ផ្ដល់​អគារសិក្សា​១​ខ្នង និង​បន្ទប់ទឹក​ចំនួន​៦​បន្ទប់ ជូន​ដល់​សាលាបឋមសិក្សា​ចុងស្ពាន ស្ថិតនៅ​ភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។​ ​លោក លុន លីម នាយក​សាលា​បឋមសិក្សា​ចុងស្ពាន បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៅ​ព្រឹក​ថ្ងៃទី​០៥​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ថា កន្លងមកនេះ​សាលា​បឋម​សិក្សា​នៅ​តំបន់​ស្រយាល​មួយ​នេះ ជួប​ការលំបាក​យ៉ាងខ្លាំង...

ព័ត៌មានលំអិត

សិស្សសាលា​បឋមសិក្សាហ៊ុនសែនស្រះស្រង់សិក្សា​ពី​ប្រវត្តិ​សមុច្ច័យ​បុរាណនៅ​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ​-​អង្គរ​

​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​គាំពារ​កេរ​មរតក តាមរយៈ​កម្មវិធី​អប់រំ​បេតិកភណ្ឌ បាន​ដឹកនាំ​សិស្ស​ថ្នាក់​ទី​៥-​ទី​៦​នៃ​សាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ជាង​៥០​នាក់ មក​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដែល​ជា​កម្មវិធី​អប់រំ​មួយបែប ក្រៅពី​ការរៀន​ទ្រឹស្ដី​ក្នុង​ថ្នារ និង​ទស្សនា​រមណីយដ្ឋាន រួម​និង​ប្រាសាទ​។​ ​ទស្សនកិច្ច​សិក្សា​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​បាន​យល់​ពី​តួនាទី​របស់​សារមន្ទីរ និង​បាន ឃើញ​បុរាណវត្ថុ​ផ្ទាល់​ភ្នែក ដែល​បានមកពី​ការស្រាវជ្រាវ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា អង្គការ​ស្ថាប័ន​អន្តរជាតិ...

ព័ត៌មានលំអិត

និស្សិត​សកល​វិទ្យាល័យ​ហេង​សំរិន​ត្បូងឃ្មុំជាង​២០០​នាក់ទទួល​ការបណ្តុះបណ្តាល​កម្មវិធី​សិក្សា​អំពីសហគមន៍​អាស៊ី និង​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​តែ​មួយ​

​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភ​: ឆ្នាំ​២០១៩ នៅ​សាកលវិទ្យល័យ ហេង​សំរិន ត្បូងឃ្មុំ បាន​ធ្វើ​ការបណ្តុះបណ្តាល​កម្មវិធី​សិក្សា​អំពី សហគមន៍​អាស៊ី និង​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​តែ​មួយ នៃ​គម្រោង One Asia Foundation ដល់​និស្សិត​ជាង​២០០​នាក់ ក្រោម​អធិបតីភាព លោក ពិន វណ្ណា​រ៉ូ សកលវិទ្យាធិការ សាកលវិទ្យាល័យ​ហេង​សំរិន...

ព័ត៌មានលំអិត

អគារ​បណ្ណាល័យនិង​អគារ​រោង​ជាងជា​អំណោយ​សប្បុរសជន​នៅ​ប្រទេស​ស្វីសស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​មិញ​នេះ​

​អគារ​បណ្ណាល័យ និង​អគារ​រោង​ជាង ស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ស្ថិតក្នុង​ឃុំ​ពួក ស្រុក​ពួក ជា​អំណោយ​របស់​សប្បុរសជន​នៅ​ប្រទេស​ស្វីស តាមរយៈ​លោក អង់​រីកូ សាលា ដែល​ចំណាយ​អស់​ថវិកា​ចំនួន ៥០.៥០០​ដុល្លារ​អាមេរិក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភ​: ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាបគាំទ្រ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្សដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​សៀមរាប សូម​គាំទ្រ​ចំពោះ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្ស ដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សម្រាប់​សិស្សានុសិស្ស​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ព្រោះ​កម្មវិធី​វិទ្យាសាស្ត្រ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ខណៈពេល​ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​សមាហរណកម្ម​ខ្លួន ចូល​ក្នុង​តំបន់ និង​ពិភពលោក ហើយ​កំពុង​ដើរតួនាទី​យ៉ាង​សកម្ម...

ព័ត៌មានលំអិត

សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់រៀបចំ​ប្រឡង​កម្រិត​អន្តរជាតិ​លើក​ទី​៤ នៅ​ខេត្ត​សៀមរាប​

​កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ សាលា​អាយ​ឃី​ដ យូ​ស៊ី​ម៉ាស់​កម្ពុជា សហការ​ជាមួយ​សាលា​អាយ​ឃី​ដ យូ​ស៊ី​ម៉ាស់​សាខា​ខេត្តសៀមរាប បាន​រៀបចំ​ប្រឡង​កម្រិត​អន្តរជាតិ​លើក​ទី​៤ នៅ​សណ្ឋាគារ​បុរី​អង្គរ ក្នុង​ក្រុង​សៀមរាប ដោយ​មាន​សិស្សានុសិស្ស​សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់ មកពី​សាខា​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប សរុប​ចំនួន​៩០៩​នាក់ ស្រប​ទៅតាម​កម្រិតសិក្សា​របស់​ពួកគេ ចាប់ពី​ថ្នាក់ដំបូង (Foundation) រហូត​ដល់​កម្រិត​ហៃអ័រ អេ​A. ដើម្បី​វាស់​ស្ទង់​ការសិក្សា​របស់​សិស្ស​គ្រប់​កម្រិត ដែល​បាន​សិក្សា​តាម​កម្មវិធី​យូ​ស៊ី​ម៉ាស ហើយ​ការប្រឡង​នេះ...

ព័ត៌មានលំអិត
Page 65 of 70 1 64 65 66 70

Recommended

សូម Like និង Follow ពួកយើង