ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការងារគាំពារ និងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ សម្រាប់ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃយន្តការគាំពារ និងអភិវឌ្ឍកុមារតូចជាទម្រង់ពហុវិស័យ និងយល់ដឹងអំពីនីតិវិធីនៃការចូលរួមកសាងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប លោកស្រី ម៉ននី...

ព័ត៌មានលំអិត

តំណាងរាស្ត្រមណ្ដលសៀមរាប សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអគារសិក្សាមួយខ្នង នៅអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន ក្នុងស្រុកប្រាទបាគង

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង កម្ពស់២ជាន់ មាន៥បន្ទប់ នៅសាលាអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន ក្នុងស្រុកប្រាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់កុមារ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន បញ្ចប់ការសិក្សា និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្ដម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងពិធីដាក់ឱ្យដំណើរការផ្ទះបាយសាលាបឋមសិក្សាល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងដំណើរទស្សនៈកិច្ចកម្មវិធីផ្ដល់អាហារនៅសាលាបឋមសិក្សាជ្រៃ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET មិនសម្រាប់តែសម្រាប់យុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលរដ្ឋទាំងអស់គ្នា

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាកន្លែងសម្រាប់ពលរដ្ឋគ្រប់រូបដែលចង់បានចំណេះជំនាញពិតប្រាកដ ចង់ពង្រឹងសមត្ថភាព ឬចង់ផ្លាស់ប្តូរឱកាសការងារ ពោលគឺមិនមែនសម្រាប់តែយុវជនគោលដៅនោះទេ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ព័ត៌មានលំអិត

យុវសិស្សជាង២០០នាក់មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ត្រូវបានបំពាក់កន្សែងទទួលស្គាល់ជាយុវជនកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ជុនដល់យុវសិស្សចំនួន ២០៣នាក់ មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ...

ព័ត៌មានលំអិត

សិក្ខាកាមទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍អះអាងថា ការសិក្សាលើជំនាញ់នេះបានជួយកែប្រែជីវិតពួកគាត់កាន់តែល្អប្រសើរ

យុវជន ម៉ា សុមន្ថា ជាបុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងក្រុងសៀមរាប បានលើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់ទី១២ រូបគេមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេ។ ប៉ុន្តែបន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរឃុំថា សមាគមក្លឹបទេសចរណ៍សៀមរាប មានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍រូបគាត់ក៏បានចូលរៀនលើជំនាញនេះ។ បុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយ៥ ដូចគ្នា យុវជន រ៉េត ចាន់តូ អតីតសិក្ខាកាមវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ក៏បានអះអាងដែរថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ រូបគេមានការផ្លាស់ប្តូរការគិតទាំងស្រុង...

ព័ត៌មានលំអិត

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជននិងសិស្សានុសិស្ស នៅស្រុកបន្ទាយស្រីខេត្តសៀមរាប

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាព លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងវត្តមានចូលរួមពី អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយជូនដល់អ្នកពាក់ព័ន្ធក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងការត្រៀមបង្កាស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ជូនដល់អ្នកពាក់ព័ន្ធក្នុងសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដឹកនាំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប។ លោក ចឹក គឹមជុន បានបញ្ជាក់ថា...

ព័ត៌មានលំអិត

សិក្ខាកាមអាហាររូបករណ៍របស់រាជរដ្ឋាភិបាល បង្ហាញក្ដីជឿជាក់ថាពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារ និងបើកអាជីវកម្មខ្លួនឯងបាន ក្រោយបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

សិក្ខាកាមដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាសិក្ខាដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាល ពួកគាត់បានបង្ហាញក្ដីជឿជាក់ថា ក្រោយបញ្ចប់ការសិក្សាទាំងជំនាញ និងទ្រឹស្ដីនេះ ពួកគាត់នឹងមានសមត្ថភាពអាចទទួលបានការងារធ្វើពីបណ្ដាក្រុមហ៊ុន ឬសហគ្រាសផ្សេងៗ ជាពិសេសក៏អាចបើកទីតាំងអាជីវកម្មខ្លួនឯងបានទៀតផង។ លោក អ៊ុល វណ្ណា និងកញ្ញា គង់ នុត សិក្ខាកាមជំនាញអគ្គិសនី បានបង្ហាញថា ទោះការសិក្សានេះមានរយៈពេល៤ខែពិតមែន តែលោកជឿជាក់ថាក្រោយបញ្ចប់ការសិក្សា...

ព័ត៌មានលំអិត

ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស គឺជាការចូលរួមមួយដ៏វិសេសថ្លៃថ្លាក្នុងកសាងធនធានមនុស្សដើម្បីបម្រើប្រទេសជាតិ

ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសីលធម៌ការអប់រំ ក្នុងវិស័យសង្គមព្រះពុទ្ធសាសនាដល់សិស្សានុសិស្សឱ្យ កាន់តែទូលំទូលាយថែមទៀតផងដែរនោះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បាននិមន្តដឹកនាំព្រះសង្ឃបើកដំណើរការកម្មវិធីបង្រៀនសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាបរាប។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ មានសង្ឃដីការថា...

ព័ត៌មានលំអិត
Page 7 of 70 1 6 7 8 70

Recommended

សូម Like និង Follow ពួកយើង