ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

និស្សិត​សកល​វិទ្យាល័យ​ហេង​សំរិន​ត្បូងឃ្មុំជាង​២០០​នាក់ទទួល​ការបណ្តុះបណ្តាល​កម្មវិធី​សិក្សា​អំពីសហគមន៍​អាស៊ី និង​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​តែ​មួយ​

​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភ​: ឆ្នាំ​២០១៩ នៅ​សាកលវិទ្យល័យ ហេង​សំរិន ត្បូងឃ្មុំ បាន​ធ្វើ​ការបណ្តុះបណ្តាល​កម្មវិធី​សិក្សា​អំពី សហគមន៍​អាស៊ី និង​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​តែ​មួយ នៃ​គម្រោង One Asia Foundation ដល់​និស្សិត​ជាង​២០០​នាក់ ក្រោម​អធិបតីភាព លោក ពិន វណ្ណា​រ៉ូ សកលវិទ្យាធិការ សាកលវិទ្យាល័យ​ហេង​សំរិន...

ព័ត៌មានលំអិត

អគារ​បណ្ណាល័យនិង​អគារ​រោង​ជាងជា​អំណោយ​សប្បុរសជន​នៅ​ប្រទេស​ស្វីសស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​មិញ​នេះ​

​អគារ​បណ្ណាល័យ និង​អគារ​រោង​ជាង ស្ថិតនៅ​ក្នុង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ពួក ស្ថិតក្នុង​ឃុំ​ពួក ស្រុក​ពួក ជា​អំណោយ​របស់​សប្បុរសជន​នៅ​ប្រទេស​ស្វីស តាមរយៈ​លោក អង់​រីកូ សាលា ដែល​ចំណាយ​អស់​ថវិកា​ចំនួន ៥០.៥០០​ដុល្លារ​អាមេរិក ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភ​: ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាបគាំទ្រ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្សដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​សៀមរាប សូម​គាំទ្រ​ចំពោះ​ការតាំងពិព័រណ៍​ស្នាដៃ​សិស្ស ដែល​ស្រឡាញ់​ចូលចិត្ត​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សម្រាប់​សិស្សានុសិស្ស​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ព្រោះ​កម្មវិធី​វិទ្យាសាស្ត្រ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ខណៈពេល​ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​សមាហរណកម្ម​ខ្លួន ចូល​ក្នុង​តំបន់ និង​ពិភពលោក ហើយ​កំពុង​ដើរតួនាទី​យ៉ាង​សកម្ម...

ព័ត៌មានលំអិត

សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់រៀបចំ​ប្រឡង​កម្រិត​អន្តរជាតិ​លើក​ទី​៤ នៅ​ខេត្ត​សៀមរាប​

​កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ សាលា​អាយ​ឃី​ដ យូ​ស៊ី​ម៉ាស់​កម្ពុជា សហការ​ជាមួយ​សាលា​អាយ​ឃី​ដ យូ​ស៊ី​ម៉ាស់​សាខា​ខេត្តសៀមរាប បាន​រៀបចំ​ប្រឡង​កម្រិត​អន្តរជាតិ​លើក​ទី​៤ នៅ​សណ្ឋាគារ​បុរី​អង្គរ ក្នុង​ក្រុង​សៀមរាប ដោយ​មាន​សិស្សានុសិស្ស​សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់ មកពី​សាខា​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប សរុប​ចំនួន​៩០៩​នាក់ ស្រប​ទៅតាម​កម្រិតសិក្សា​របស់​ពួកគេ ចាប់ពី​ថ្នាក់ដំបូង (Foundation) រហូត​ដល់​កម្រិត​ហៃអ័រ អេ​A. ដើម្បី​វាស់​ស្ទង់​ការសិក្សា​របស់​សិស្ស​គ្រប់​កម្រិត ដែល​បាន​សិក្សា​តាម​កម្មវិធី​យូ​ស៊ី​ម៉ាស ហើយ​ការប្រឡង​នេះ...

ព័ត៌មានលំអិត

ទិវា​នៃ​ក្ដី​ស្រលាញ់១៤កុម្ភៈ ពុំមែន​ជា​ថ្ងៃ​បង្ហាញ​សេចក្ដីស្រឡាញ់បំផ្លាញ​អនាគត យុវវ័យ និង​សិស្សានុសិស្ស

​សេចក្ដីស្រឡាញ់ មាន​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​រួមមាន ឪពុក ម្ដាយ បងប្អូន ក្រុមគ្រួសារ ញាតិ និង​មិត្តភិក្ត​ជាដើម​។ ប៉ុន្តែ​យុវវ័យ​ភាគច្រើន យល់ច្រឡំ​ថា ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ គឺជា​ការផ្ដល់​ក្ដី​ស្រឡាញ់​តែ​រវាង​មនុស្ស ២​នាក់ ដែល​ជា​គូសង្សារ​នឹង​គ្នា រហូត​ទៅ​ដល់​ការ​រួមភេទ​មុន​អាពាហ៍ពិពាហ៍ ដែល​ធ្វើ​អាប់អោន​ដល់​កិត្តិ​យល​គ្រួសារ និង​ខ្លួនឯង​។​ ​ថ្លែង​នៅក្នុង​ទិវា​ផ្សព្វផ្សាយ​ស្ដីពី...

ព័ត៌មានលំអិត

សិស្ស​ជិត​១៥០០​នាក់ជួបប្រទះ​ភាពខ្វះខាតក្នុង​ខេត្ត​សៀមរាបទទួលបាន​ជំនួយ​សប្បុរស​គាំទ្រ​ដល់​ការសិក្សា​

​ថវិកា​និង​សម្ភារៈ​សិក្សា ទទួលបាន​ពី​កម្មវិធី​”​ដំណើរ​ស​ប្បុស​រួម​មិត្ត​លើក​ទី​៥” ឆ្នាំ​២០១៩ នឹង​ឧបត្ថម្ភ​ទៅ​ដល់​សិស្សានុសិស្ស​ជិត​១៥០០​នាក់នៃ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ចំនួន ៥ ក្នុង​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​ប្រាសាទបាគង ក្នុង​ខេត្ត​សៀមរាប ដែល​ជួបប្រទះ​នឹង​ភាពខ្វះខាត​។​ ​យោងតាម​របាយការណ៍ កម្មវិធី​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ និង​បាន​រៀបចំ​ដំបូង​នៅ​ខេត្ត​ព្រៃវែង ក្រោយ​មក​ធ្វើ​នៅ​ខេត្ត​តាកែវ បាត់ដំបង ស្វាយរៀងនិង​លើក​ទី​៥​នៅ​ខេត្ត​សៀមរាប​នេះ​។ គោលបំណង​នៃ​កម្មវិធី​នេះ គី​ដើម្បី​កៀងគរ​ថវិកា​និង​សម្ភារៈ​សិក្សា​ពី​សប្បុរសជន​នានា ដើម្បី​ឧបត្ថម្ភ​ដល់ សិស្សានុសិស្សដែល​កំពុង​សិក្សា​ជួប​ការខ្វះខាត​នូវ​សម្ភារៈ​សិក្សា​ផ្សេងៗ...

ព័ត៌មានលំអិត

សិស្ស ២​រូប នៃ​អនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប អាច​ទទួលបាន​សិទ្ធ​ទៅ​ចូលរួម​កម្មវិធី​កម្រិត​ពិភពលោក​នៅ​ប្រទេស​ចិន​

​ក្រសួង​អប់រំ អប់រំ​យុវជន និង​កីឡា នឹង​ជ្រើសរើស​សិស្ស​ឆ្នើម​ពីររូប ពី​អនុវិទ្យាល័យ ហ៊ុន សែន រលួស ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​កម្រិត​ពិភពលោក ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៩​នា​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​ ​ថ្លែង​ក្នុង​កម្មវិធី “​ដំណើរ​ស​ប្បុស​រួម​មិត្ត​លើក​ទី​៥” ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង​អនុវិទ្យាល័យ ហ៊ុន សែន រលួស ឯកឧត្តម...

ព័ត៌មានលំអិត

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

​អគារសិក្សា​ថ្មី​១​ខ្នង មាន ៤​បន្ទប់ ធ្វើ​អំពី​ថ្ម ប្រក់​ក្បឿង ដែល​ជា​អំណោយ​របស់​អង្គការ​សម្រច​សុបិន​កុមារ​កម្ពុជា ជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ស្ថិតនៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តត្រូវតែ​បន្ត​ធានា​ឲ្យបាន​ការចូលរៀន​របស់​កុមារ​ទាំង​អស់​គ្នាប្រកបដោយ​សមធម៌ បរិយាប័​ន្ន និង​មាន​គុណភាព​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុង​មួយ​ឆ្នាំ​សិក្សា ២០១៧-២០១៨ ន្ល​ង​ទៅនេះ ក៏​ដូចជា​បណ្តា​ឆ្នាំ​កន្លងមក វិស័យ​អប់រំ​នៅ​ទូទាំង​ខេត្តសៀមរាប ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​មួយ​គួរឲ្យកត់សម្គាល់ ព្រោះថា មាន​អគារសិក្សា​រាប់សិប​ខ្នង​ត្រូវបាន​កសាង​ថ្មី និង ជួសជុល​ថែរក្សា ក្នុងនោះ​គឺ​មាន​អគារសិក្សា​ដ៏​ច្រើន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន...

ព័ត៌មានលំអិត

អគារសិក្សា​១​ខ្នង​និង​របងដែល​សាងសង់​អស់​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិកស្ថិត​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​បេងក្នុងស្រុក​អង្គរជុំត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ព្រឹក​មិញ​នេះ​

​អគារសិក្សា​ថ្មី​មួយ​ខ្នង មាន ០៦​បន្ទប់ សង់​ឡើង​អំពី​ឥដ្ឋ​ថ្ម ប្រក់​ក្បឿង និង​របង​ព័ទ្ធ​ដោយ​លួស​បន្លា​ប្រវែង​២៦៥​ម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​សរុប​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក ជា​អំណោយ​របស់​មូលនិធិ​ត្រែ​ល​ប្លេ​សឺ​ស​-​សហរដ្ឋអាមេរិក តាមរយៈ​អង្គការ​អ្នកត្រួសត្រាយ​អង្គរ ស្ថិត​នៅក្នុង​បរិវេណ​សាលា​បឋម សិក្សា​បេង ស្ថិតក្នុង​ភូមិ​បេង ឃុំ​ដូនពេង ស្រុក​អង្គរជុំ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ព្រឹក​មិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម...

ព័ត៌មានលំអិត
Page 72 of 77 1 71 72 73 77

Recommended

សូម Like និង Follow ពួកយើង