នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការចូលរួមពីប្រតិភូអមដំណើរ តំណាង WHO ប្រធាន អនុប្រធានមន្ទីរព័ត៌មាន១៦រាជធានីខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម ប៉ាង ណាត...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលនីតិកាលទី៧ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងបានដាក់ចេញនូវកម្មវិធីផ្សេងៗជាច្រើន សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា តាមរយៈការដាក់ចេញនូវវិធានការសំខាន់ៗចំនួន៤។ បើតាមខ្លឹមសារ ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ វិធានការទាំង៤ រួមមាន៖...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរក្រុងរុនតាឯកតេជោសែន បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រោមវត្តមាន លោកជំទាវ លី ច័ន្ទ្រលក្ស្មី អគ្គនាយិកា AGENT 21 GLOBAL និង លោក...
ព័ត៌មានលំអិតដើម្បីអបអរសាទរនៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តរាជបូណ៌ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើព្យុហយាត្រា ដង្ហែតាមបណ្ដាផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប។ លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តរាជបូណ៌ បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ មានសិស្សសរុប ៥.៨០០នាក់ ស្រី ២.៨៤៧នាក់...
ព័ត៌មានលំអិតសម្រាប់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់ទី២ ដែលមានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ២២១នាក់ តាមពីក្រោយរាជធានីភ្នំពេញ ដែលមានរហូត ៦៩០នាក់។ យោងតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សម្រាប់ខេត្តសៀមរាប មានបេក្ខជនប្រឡងជាប់ចំនួន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍ ជូនដល់យុវជនកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងលោកគ្រូអ្នកគ្រូ និស្សិតសាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យបៀលប្រាយ ក្រោមអធិបតីភាព ឯកឧត្ដមសាស្រ្តាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ...
ព័ត៌មានលំអិតខេត្តសៀមរាប ជាខេត្តគោលដៅទេសចរប្រវត្តិសាស្ត្រដ៏ធំសម្រាប់កម្ពុជា ដូច្នេះការគ្រប់គ្រង ទុកដាក់សំរាម គឺជាបញ្ហាអាទិភាពមួយដែលទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធ និងពលរដ្ឋទូទៅ ចូលរួមទាំងអស់គ្នាលើបញ្ហាគ្រប់គ្រងសំរាមនេះ។ លោក ពៀច ប៉ូន ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តសៀមរាប មានទីលានចាក់សំរាម ២កន្លែង...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ យុវសិស្ស និងទីប្រឹក្សាចំនួន ៨៧នាក់ នៅវិទ្យាល័យស្ពានត្នោត និងវិទ្យាល័យសាមគ្គី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា និងទទួលបានការបណ្ដុះបណ្ដាលមូលដ្ឋានអំពីកាកបាទក្រហមកម្ពុជា។ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបម្រើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម...
ព័ត៌មានលំអិតបន្ទាប់ពីឆ្លងតាមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលលើកទី២ រយៈពេល៤ខែ សិស្សនគរបាលថ្មីចំនួន១៨៣នាក់ នៃសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប បានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ និងរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជាផ្លូវការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ...
ព័ត៌មានលំអិតសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចូលរួមយ៉ាងសកម្មក្នុងការចូលថែរក្សាសណ្ដាប់ធ្នាប់ជាមួយកម្លាំងសមត្ថកិច្ច ដែលការងារនេះបានធ្វើឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានក្លាយជាភាគីសំខាន់មួយក្នុងសកម្មភាពរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ លោក ខុម ក្រឹម ប្រធានរដ្ឋបាលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប បានឱ្យដឹងថា ដោយមានការយកចិត្ដទុកដាក់ពីថ្នាក់នាំ សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ស.ស.យ.ក ខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.