នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់១០០ភាគរយ ដែលនឹងជួយឱ្យស្ទឹងសៀមរាបកាន់តែមានសោភ័ណភាព និងបញ្ចៀសការជន់លិចនៅក្នុងក្រុង

គិតមកទល់ពេលនេះ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ១០០ភាគរយហើយ ដែលការស្ដារស្ទឹងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប ព្រមទាំងអាចឱ្យកាណូតចូលមកដល់ក្នុងខេត្ត ដើម្បីដឹកជញ្ជូនផលិតផល ឬកសិផលផ្សេងៗតាមផ្លូវទឹកមួយនេះបានផងដែរ។ ក្នុងឱកាសប្រគល់-ទទួលទីតាំងស្តារស្ទឹងសៀមរាបជំហានទី២ (KHM-18) នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនៅតំបន់ដែនជម្រកសត្វ និងឧទ្យានជាតិ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ធ្វើការបង្ក្រាបបទល្មើសនានា ដែលពាក់ព័ន្ធការបំផ្លាញធនធានធម្មជាតិ ជាពិសេសនៅក្នុងតំបន់ដែនជម្រកសត្វ និងតំបន់ឧទ្យានជាតិ។ លោក អ៉ឹង គឹមលាង បានថ្លែងថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំឱ្យមន្ត្រីចំណុះឱ្យការិយាល័យទាំង៥ បន្តពង្រឹងលើការងារស្នូលតាមជំនាញរបស់ខ្លួន

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ២ខែ និងដាក់ចេញនូវផែនការបន្ត នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម បានណែនាំដល់មន្ត្រីទាំងអស់ចំណុះឱ្យការិយាល័យទាំង៥ ត្រូវបន្តពង្រឹងការអនុវត្តការងារស្នូលរបស់ខ្លួនតាមជំនាញឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាតាមឱ្យទាន់សភាពការណ៍សង្គមជាតិ ជាពិសេសបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងការងារសាធារណៈមតិ ឱ្យកាន់តែល្អប្រសើរឡើង។ លោក យឿន ចាន់ មានប្រសាសន៍ថា យោងតាមរបាយការណ៍លទ្ធផលការងារដែលបានអនុវត្តកន្លងមក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យបង្កើនការងារថែទាំសុខភាពបឋម ដើម្បីកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅខេត្តសៀមរាប ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អវានឹងនាំឱ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។ ក្នុងន័យនេះ លោកបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យពួកគាត់បានយល់ដឹងអំពីការថែទាំសុខភាពបឋមនេះ។ លោក នាក់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ការផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ជាការជំរុញដល់ការអភិវឌ្ឍដល់ថ្នាក់មូលដ្ឋាន

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំ និងប្រព្រឹត្តិទៅនៃរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រាជធានីខេត្ត ក្រុងស្រុកខណ្ឌ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្ទេរមុខងារមួយចំនួនពីថ្នាក់ជាតិ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះជាទិសដៅនៅក្នុងការជំរុញការអភិវឌ្ឍដល់ថ្នាក់មូលដ្ឋាន។ លោក សុខ ថុល បានលើកឡើងថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

ក្នុងកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំងលើការរៀបចំទីតាំងសុវត្ថិភាព ការគ្រប់គ្រងជនភៀសសឹក និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៤ ខែសីហានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ បងប្អូនជនភៀសសឹក ជាពិសេសបន្តជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារកងទ័ពដែលបានពលីឱ្យបានល្អប្រសើរ និងសក្ដិសមចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ចំពោះជាតិ និងប្រជាជនយើង។ លោក លី វណ្ណៈ មានប្រសាសន៍ថា ជម្លោះព្រំដែនកម្ពុជា-ថៃ...

ព័ត៌មានលំអិត

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

គម្រោងស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ២តឹក ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសចុះពិនិត្យការដ្ឋានខាងលើ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់អ្នកជំនាញមកពីប្រទេសឡាវ

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់សិក្ខាកាមមកពីស្ថាប័ន UXO Lao និងអាជ្ញាធរគ្រប់គ្រងថ្នាក់ជាតិ (NRA)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កញ្ញា អ៊ុ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តសានស៉ី នៃសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ងូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរពាណិជ្ជកម្មខេត្ត Shanxi (សានស៉ី) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Wang HongJin ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់...

ព័ត៌មានលំអិត

ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា សម្រាប់ជួយដល់ការងារអភិរក្សបេតិកភណ្ឌនៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា ត្រូវបានសម្ពោធជាផ្លូវការ ក្រោមជំនួយនៃកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលនៅក្នុងមជ្ឈមណ្ឌលនេះ គឺជាបន្ទប់ពិសោធន៍តាមបែបវិទ្យាសាស្ត្រទំនើប ដើម្បីជួយដល់ការងារអភិរក្សវត្ថុបុរាណនានា ដែលបានរកឃើញពីឧទ្យានបុរាណវិទ្យាអង្គរ។ លោក យុនសាំង គីម ( Hyunsung Kim ) អគ្គនាយកស្ដីទីអន្តរជាតិនៃមជ្ឈមណ្ឌលសហប្រតិបត្តិការទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) បានឱ្យដឹងថា...

ព័ត៌មានលំអិត
Page 10 of 304 1 9 10 11 304

Recommended

សូម Like និង Follow ពួកយើង