នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុកបន្តយកចិត្តទុកដាក់ ចំពោះពលករត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពដែលបានពលី

ក្នុងកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំងលើការរៀបចំទីតាំងសុវត្ថិភាព ការគ្រប់គ្រងជនភៀសសឹក និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី១៤ ខែសីហានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ បងប្អូនជនភៀសសឹក ជាពិសេសបន្តជួយឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារកងទ័ពដែលបានពលីឱ្យបានល្អប្រសើរ និងសក្ដិសមចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់ចំពោះជាតិ និងប្រជាជនយើង។ លោក លី វណ្ណៈ មានប្រសាសន៍ថា ជម្លោះព្រំដែនកម្ពុជា-ថៃ...

ព័ត៌មានលំអិត

ផ្លូវក្រាលគ្រួសមួយខ្សែប្រវែងជិត២គីឡូម៉ែត្រ ក្នុងស្រុកសូទ្រនិគម បានបញ្ចប់ការស្ថាបនាជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

គម្រោងស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ២តឹក ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសចុះពិនិត្យការដ្ឋានខាងលើ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់អ្នកជំនាញមកពីប្រទេសឡាវ

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS ដល់សិក្ខាកាមមកពីស្ថាប័ន UXO Lao និងអាជ្ញាធរគ្រប់គ្រងថ្នាក់ជាតិ (NRA)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កញ្ញា អ៊ុ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តសានស៉ី នៃសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ងូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរពាណិជ្ជកម្មខេត្ត Shanxi (សានស៉ី) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Wang HongJin ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់...

ព័ត៌មានលំអិត

ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា សម្រាប់ជួយដល់ការងារអភិរក្សបេតិកភណ្ឌនៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រអភិរក្សអប្សរា ត្រូវបានសម្ពោធជាផ្លូវការ ក្រោមជំនួយនៃកិច្ចសហប្រតិបត្តិការពីទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលនៅក្នុងមជ្ឈមណ្ឌលនេះ គឺជាបន្ទប់ពិសោធន៍តាមបែបវិទ្យាសាស្ត្រទំនើប ដើម្បីជួយដល់ការងារអភិរក្សវត្ថុបុរាណនានា ដែលបានរកឃើញពីឧទ្យានបុរាណវិទ្យាអង្គរ។ លោក យុនសាំង គីម ( Hyunsung Kim ) អគ្គនាយកស្ដីទីអន្តរជាតិនៃមជ្ឈមណ្ឌលសហប្រតិបត្តិការទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) បានឱ្យដឹងថា...

ព័ត៌មានលំអិត

អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំអំពិល ណែនាំឱ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ក្នុងករណីមានពលរដ្ឋ ជម្លៀសខ្លួនមកដល់មូលដ្ឋាន

ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោកជំទាវ អាន អាន់ អនុប្រធានក្រុមការងារ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងករណីមានបងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសខ្លួនពីប្រទេសថៃ ឬតំបន់ព្រមដែន មកដល់មូលដ្ឋាន ករណីមានជំងឺ ឬរងរបួស ត្រូវយកចិត្តទុកដាក់ព្យាបាលពួកគាត់ឱ្យបានទាន់ពេលវេលា។ លោកជំទាវ អាន អាន់ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប រៀបចំផែនការប្រើប្រាស់ដីក្នុងភូមិនានាក្នុងតំបន់រមណីយដ្ឋានអង្គរ និងបឹងទន្លេសាប ឱ្យក្លាយជាផ្នែកមួយនៃការទាក់ទាញអ្នកទេសចរ

ថ្លែងនៅក្នុងកិច្ចប្រជុំសេចក្តីព្រាងផែនការប្រើប្រាស់ដីក្នុងភូមិខ្នាត ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២២៥នេះ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានបង្ហាញថា អាជ្ញាធរខេត្តបានចាប់ផ្តើមផែនការប្រើប្រាស់ដីក្នុងភូមិនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប ដើម្បីប្រែក្លាយភូមិទាំងនោះ ឱ្យទៅជាផ្នែកមួយនៃការទាកទាញអ្នកទេសចរ និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។ លោក ហែន ពុទ្ធី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះផ្សព្វផ្សាយពីឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយអំពីឱកាសការងារ និងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈមន្ទីរការងារ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ រួមនឹងបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យមន្ត្រីអត្តសញ្ញាណបណ្ណពិនិត្យផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធឱ្យបានច្បាស់ ចៀសវាងខុសពិបាកកែសម្រួល

ក្នុងឱកាសចុះពិនិត្យការងារផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីជំនាញ ត្រូវផ្ទៀងផ្ទាត់នូវឈ្មោះ អក្ខរាវិរុទ្ធរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អិតល្អន់ ត្រឹមត្រូវ មុននឹងដាក់ចេញ ចៀសវាងចេញអត្តសញ្ញាណបណ្ណមកមានខុស ពិបាកក្នុងការកែសម្រួលនៅពេលក្រោយ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាព...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ អប់រំ និងផ្លាស់ប្តូរឥរិយាបថ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលរៀបចំឡើងដោយ អង្គការហ្រ្គេត (Gret) នាថ្ងៃទី១៥ ខែកក្កដានេះ លោក លី សារី អភិបាលរងខេត្តសៀមរាប ក្នុងនាមអាជ្ញាធរខេត្ត បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះបន្ថែមទៀត។...

ព័ត៌មានលំអិត
Page 11 of 304 1 10 11 12 304

Recommended

សូម Like និង Follow ពួកយើង