នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវគ្គតម្រង់ទិស ស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ (Kobo Toolbox) ជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីឱ្យស្របទៅនឹងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ។...
ព័ត៌មានលំអិតថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ នៅសាលាស្រុកប្រាសាទបាគង នៅថ្ងៃទី១៣ ខែមិថុនានេះ លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានបង្ហាញថា ច្បាប់ស្ដីពីសំណង់ មាន២២ជំពូក និង១១១មាត្រា ដែលជាច្បាប់ធានាដល់គុណភាពសន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ បង្កើនការជឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព រួមចំណែកការពារសណ្ដាប់ធ្នាប់សាធារណៈ...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ និងបន្តលុបបំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយក្នុងសង្គម តាមរយៈការចូលរួមដោះស្រាយទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍...
ព័ត៌មានលំអិតគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងរុនតាឯកតេជោសែនខេត្តសៀមរាបបានអនុវត្តដូចភ្លៀងរលឹមនូវគោលនយោបាយទាំងនោះ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួន។ លោកវរសេនីយ៍ទោ អ៊ុច សុខេន អធិការនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានឱ្យដឹងថា៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...
ព័ត៌មានលំអិតប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក លោក ថោង បញ្ញាវ័ន្ត បានបង្ហាញថា ចក្ខុវិស័យរបស់មន្ទីរពេទ្យទៅថ្ងៃអនាគត ធ្វើយ៉ាងណាត្រូវផ្ដល់សេវាមួយប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅក្រៅតំបន់ ជាពិសេសមន្ទីរពេទ្យមានគោលដៅខ្ពស់ក្នុងការផ្ដល់សេវាដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋទូទៅ ហើយមន្ទីរពេទ្យនេះនឹងត្រៀមប្រែងក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ។ ថ្លែងប្រាប់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ថោង...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប នឹងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជា អំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣របស់ខេត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៥៣៤០ក្បាលដី ក្នុងភូមិចំនួន៧ មានភូមិល្ហុង ភូមិគោកត្រុំ ភូមិរំដេង ភូមិគំរូ ភូមិគោកចាស់ ភូមិផ្លាំង និងភូមិគោកត្នោត ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកកាន់កាប់ ឬម្ចាស់ក្បាលដី...
ព័ត៌មានលំអិតថ្លែងក្នុងពិធីផ្សព្វផ្សាយ ស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប ត្រូវរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពល្អប្រសើរ ដោយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី១ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ត្រូវបង្កើនកិច្ចសហការប្រតិបត្តិការជាមួយគ្រប់អ្នកពាក់ព័ន្ធ ការក្នុងពង្រឹងគុណភាពនៃការផ្ដល់សេវាទឹកស្អាតឱ្យស្របតាមស្ដង់ដារកំណត់ជូនប្រជាពលរដ្ឋ ពិសេសការធ្វើតេស្តគុណភាពទឹកប្រចាំថ្ងៃ និង ៣ខែម្ដង ហើយត្រូវរក្សាទុកឯកសារលទ្ធផលធ្វើតេស្តឱ្យបានល្អ។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តផែនការនៃការកែលម្អមណ្ឌលសុខភាព និងការងារជំរុញបង្កើនការថែទាំសុខភាពបឋម ខេត្តសៀមរាប នាថ្ងៃទី០ ៥ខែមិថុនានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម និងកែលម្អគុណភាពនៃការផ្ដល់សេវានានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ជាពិសេសអ្នកមានបណ្ណក្រីក្រ។ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ការថែទាំសុខភាពបឋមនៅមូលដ្ឋានជូនប្រជាជនរបស់មណ្ឌលសុខភាព គឺជាកក្តាដ៏សំខាន់។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.