យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាប បានចាប់ផ្តើម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ ដែលមានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅខេត្តសៀមរាប នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នាពេលខាងមុខនេះ។ លោក នឹម វ៉ាន់សំ...
ព័ត៌មានលំអិតផ្លូវលំមួយខ្សែដែលស្ថាបនាកាលពីឆ្នាំ២០០៦ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម លីវ សុខុន អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំស្លែងស្ពាន លោក ហ៊ុន ប្ញទ្ធិ អភិបាលស្រុកស្រីស្នំ...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសំអាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្រ្តនៃការបោសសម្អាតមីនរយៈពេល ៣០ឆ្នាំ នៅកម្ពុជា បានកែប្រែ និងផ្តល់មុខមាត់ដល់ការកសាងប្រទេសជាតិ ផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមថ្មី...
ព័ត៌មានលំអិតដើម្បីចូលរួមឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានភាពត្រឹមត្រូវ សេរីនិងយុត្តិធម៌ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដសៀមរាប នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនប្រមាណជាង ៣០០០នាក់ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមលោក ធា សថានី អនុប្រធានសហភាពសហព័ន្ធ ខេត្ដសៀមរាប និងប្រធានក្រុមការងារទទួលបន្ទុកជម្រុញ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ស្ថិតនៅក្នុងបរិវេណវត្ដទេពពោធិ៍វង្ស ក្រុងសៀមរាប ដែលជាទីតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ វីរជន ដែលបានខិតខំស្វែងរកសន្តិភាពជូនជាតិមាតុភូមិ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម...
ព័ត៌មានលំអិតបច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស បានអូសបណ្តាញអគ្គីសនីសម្រេចបានដល់៩៨ភាគរយហើយ ដែលស្មើនឹងប្រមាណជិត ២លានខ្នងផ្ទះ នេះបើតាមការលើកឡើងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រកាសឡើងកាន់តំណែង លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភា...
ព័ត៌មានលំអិតនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ មានរៀបចំវេទិកាជាតិស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភានិងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងវត្តមានជាកិត្តិយស លោកជំទាវ លោកជំទាវ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ដឹកនាំប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប និងអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូប។...
ព័ត៌មានលំអិតផ្លូវដីគ្រួសក្រហមប្រវែង ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង និងជាផ្លូវតភ្ជាប់ទៅកាន់ភូមិត្រពាំងទូក នៃឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដែលរងការខូចខាត ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង បើកការដ្ឋានជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ។...
ព័ត៌មានលំអិតក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការប្រើប្រាស់កម្មវិធីមតិយើង ដែលជាកម្មវិធីមួយនៅលើទូរស័ព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:នៅថ្នាក់ក្រោមជាតិ។ ការប្រកាសនេះ បានធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ លោកតូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធានក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកភាពជាដៃកូជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ជាក់ស្តែង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.