នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ស្នើដល់អ្នកពាក់ព័ន្ធបន្តចូលរួមឱ្យសកម្មបន្ថែមទៀត ដើម្បីឱ្យខេត្តឈានទៅសម្រេចជោគជ័យនៃការអភិវឌ្ឍវិស័យសុខាភិបាល

អាជ្ញាធរខេត្តសៀមរាប បានស្នើដល់អ្នកពាក់ព័ន្ធវិស័យសុខាភិបាលក្នុងខេត្តទាំងអស់ បន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីឱ្យខេត្តរបស់យើងឈានទៅសម្រេចជោគជ័យ ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍវិស័យសុខាភិបាល និងជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រការពង្រីកវិសាលភាពឆ្ពោះទៅកាន់គោលដៅនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ប្រកបដោយប្រសិទ្ធភាព។ ថ្លែងបិទសន្និបាតការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់...

ព័ត៌មានលំអិត

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឱ្យប្រជានេសាទចូលរួមអភិរក្សធនធានជលផល និងធម្មជាតិ ដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម បានអំពាវនាវដល់ប្រជានេសាទរួមគ្នាឈប់បំផ្លាញ ហើយងាកមកចូលរួមអភិរក្សធនធានជលផល និងធនធានធម្មជាតិទាំងអស់ ដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅទៅថ្ងៃអនាគត។ ក្នុងឱកាសចុះផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា ដើម្បីឱ្យមាននិរន្ដរភាពក្នុងការអភិរក្សបឹងទន្លេសាបសម្រាប់កូនចៅជំនាន់ក្រោយតទៅទៀតនោះ សូមសំណូមពររបស់បងប្អូនប្រជានេសាទ បញ្ឈប់ការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ដូចជាឧបករណ៍ឆក់ របាំងស្បៃមុងសម្រាប់ដាក់យកកូនត្រី...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ និងជួសជុលផ្លូវ៣ខ្សែ ក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានសម្រេចការដេញថ្លៃជាស្ថាពរ នូវគម្រោងជុលផ្លូវដីសក្រាលគ្រួសក្រហមប្រវែង១៧២៥ ម៉ែត្រ និងគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង១៧៣ម៉ែត្រ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ រួមនិងតំណាងក្រុមហ៊ុនដេញថ្លៃ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ គណៈកម្មការលទ្ធកម្មឃុំក្រឡាញ់ ស្រុកក្រឡាញ់ បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៥នេះ ឃុំក្រឡាញ់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្តល់សេវាប្រកបដោយការទុកចិត្តពីអ្នកជំងឺប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាផ្តល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាគ្រូពេទ្យ ប្រកបគុណភាព កុំមានការរើសអើងចំពោះអ្នកជំងឺ ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ដែលទាំងនេះ គឺសុទ្ធតែជាលក្ខខ័ណ្ឌចាំបាច់ និងមិនអាចខ្វះបាន សម្រាប់ចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មការលទ្ធកម្មឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប បានសម្រេចការដេញថ្លៃជាស្ថាពរ នូវគម្រោងជុលផ្លូវដីសក្រាលគ្រួសក្រហមប្រវែង ៣ ៥៩៥ម៉ែត្រ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃ។ លោក ឡាត សើុប ប្រធានគណៈកម្មការលទ្ធកម្មឃុំត្រាំសសរ នៃស្រុកស្រីស្នំ...

ព័ត៌មានលំអិត

មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

មន្ត្រីជំនាញនៃក្រសួងកសិកម្ម បានធ្វើការជំរុញដល់ក្រុមកសិករនៃសហគមន៍កសិកម្ម ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់រួមគ្នាផ្តោតលើការផ្គត់ផ្គង់ធាតុចូល និងការប្រើប្រាស់សេវាកម្មរួម ដើម្បីកាត់បន្ថយថ្លៃដើផលិត។ ក្នុងសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ លោក ខោល ម៉ានី ប្រធានការិយាល័យសាវនកម្មសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មានប្រសាសន៍ថា មហាសន្និបាតនាថ្ងៃនេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា នៅចុងខែមីនានេះ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ នឹងចុះជួបប្រជានេសាទតាមក្រុងស្រុកទាំង៦ ជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម សំណូមពរនានា និងផ្សព្វផ្សាយពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ដើម្បីឱ្យប្រជានេសាទអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងការទទួលខុសត្រូវឱ្យស្របតាមច្បាប់ស្ដីពីជលផល។ នេះបើតាមការបញ្ជាក់របស់ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប នារសៀលថ្ងៃទី២៥...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

អាជ្ញាធរខេត្តសៀមរាប បង្ហាញថា ការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនសរុបទូទាំងប្រទេសចំនួន ៦ ៥០៦០នាក់ គិតដល់ខែមេសា ឆ្នាំ២០២៤ ហើយបង្កការរាំងស្ទះដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ប្តេជ្ញាចិតខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដើម្បីការពារអាយុជីវិតប្រជាជន និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២៥...

ព័ត៌មានលំអិត

អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង

អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីសង្គមស៊ីវិល បានចាត់ទុកថា ការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី ក្មេងស្រី គឺជាការ លើកកម្ពស់កិត្តិយស សិទ្ធិ សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ និងថាបុរស និងស្ត្រីជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ ដោយមានការសហការគាំទ្រពីអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប ដែលគម្រោងនេះ គឺសំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាទាំងមូល។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ OIF...

ព័ត៌មានលំអិត
Page 19 of 304 1 18 19 20 304

Recommended

សូម Like និង Follow ពួកយើង