នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំកម្មវិធីវេទិកាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ...

ព័ត៌មានលំអិត

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ក្នុងឱកាសអញ្ជើញចុះពិនិត្យឧបករណ៍បច្ចេកទេសនៃមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាបជាខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ហើយភ្ញៀវចេញចូលឆ្លងកាត់ច្រើនផងនោះ ដូច្នេះការពង្រីក និងដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពមកក្រសួងសុខាភិបាល លើអាទិភាពក្នុងការប្រយុទ្ឋប្រឆាំង...

ព័ត៌មានលំអិត

ការពង្រឹងសមត្ថភាពដល់នាយទាហាន ពលទាហានជាយ័ន្ដផ្តល់ទំនុកចិត្តនៅលើសមរភូមិការពារជាតិ

មេបញ្ជការជាន់ខ្ពស់ នៃកងទ័ពជើងគោក បានណែនាំ និងជំរុញដល់នាយទាហាន ពលទាហាន និងមេបញ្ជាការនៅប្រចាំទិសមួយនៅតាមព្រំដែន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានជាប់ជាប្រចាំ ដើម្បីឃ្លាំមើលការឈ្លានពានពីកំម្លាំងទ័ពអមិត្តនៃប្រទេសជិតខាង ខណ:ដែលបច្ចុប្បន្ននេះ នៅតាមខ្សែព្រំដែនខ្លះត្រូវបានកម្លាងទ័ពនៅប្រទេសទាំងនោះមានមច្ឆិតាមិនល្អ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាន៍បែបនេះ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង របស់យោធភូមិភាគទី៤ នៅទីបញ្ជាការយុទ្ធសាស្ដ្រអូរកូនតឹង...

ព័ត៌មានលំអិត

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ

ក្រោមកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំវេទិកាមួយនៅសាលប្រជុំសាលាខេត្តសៀមរាប ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ ក្នុងគោលបំណងពិភាក្សាបញ្ហាប្រឈមនិងតម្រូវការនានា , ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព ពិសេសគឺបញ្ហាគ្រប់គ្រងដីរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ។ វេទិកានេះ ក៏មានការចែករំលែកនូវបទពិសោធន៍ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ក្នុងកាលទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ,...

ព័ត៌មានលំអិត

គណៈកម្មាធិការតម្រង់ទិស បើកកិច្ចប្រជុំលើកទី៣ស្តីពីវឌ្ឍភាពនិងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ

នៅព្រឹកថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២០ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោងលាភ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៣ ស្តីពី វឌ្ឍភាព និងសមទ្ធិផល នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ក្នុងគោលបំណងកែសម្រួលសកម្មភាពអនុវត្តគម្រោងនាពេលកន្លងមក ដែលមានភាពរអាក់រអួល ក៏ដូចជាបញ្ហាប្រឈម ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩។ គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ ហៅកាត់ថា លាភ(LEAP)...

ព័ត៌មានលំអិត

គណៈកម្មការទី៣នៃរដ្ឋសភា៖ យុទ្ធសាស្រ្តឆ្លើយតបនឹងវិបត្តិកូវី១៩ ជួយឲ្យវិស័យកសិកម្មក្នុងខេត្តសៀមរាប ងើបឈររឹងមាំជាងមុន

នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យកសិកម្មនៅកម្ពុជា មានសក្តានុពលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប វិស័យកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ២០២០នេះ អនុវត្តបានជាង៩៩ភាគរយ នៃផែនការ នេះបើតាមប្រសាសន៍ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដែលជាគណៈកម្មការទី៣ នៃរដ្ឋសភា...

ព័ត៌មានលំអិត

អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋនោះ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួន យកលេសនេះលេសនោះមកទាមទារចំណែកឲ្យអាជ្ញាធរដោះស្រាយជូនដែរ ។ លោក ឃឹម ហ្វីណង់...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានមានប្រសាសន៍ថា ផ្អែកតាមឯកសារសិក្សាមួយរបស់ OECD បានរកឃើញថា មូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ កំពុងរៀបចំតម្លើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ បានចាប់ផ្ដើមរៀបចំតម្លើងហើយ នៅក្នុងមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងរង់ចាំការត្រួតពិនិត្យពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា នាពេលកន្លងមក មន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានសមត្ថភាពប្រមូលយកសំណាកអ្នកសង្ស័យ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងស្រុកអង្គរជុំ

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត និង អង្គការដៃគូ ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាបត់ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ បន្ទាប់ពីពួកគាត់ទើបត្រឡប់មកពីក្រៅប្រទេស ។ មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី យូ...

ព័ត៌មានលំអិត
Page 209 of 304 1 208 209 210 304

Recommended

សូម Like និង Follow ពួកយើង