គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ការដ្ឋានចំណតសម្រាប់រថយន្តធុនតូចជំហានទី១ នៅខាងមុខផ្សារលើធំថ្មី សម្រេចបាន ៨០ភាគរយហើយ និងត្រៀមបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងក្រុង និងលើកកម្ពស់សោភណ្ឌភាពក្នុងក្រុងសៀមរាប។ តាមការបង្ហាញរបស់អ្នកគ្រប់គ្រងការដ្ឋាន បន្ទាប់ពីការរុះរើ និងឈូសឆាយខឿនចាស់ចោលរួច ក្រុមការងារបានរៀបចំចាក់បេតុរួចរាល់ហើយ នៅសល់តែការរៀបចំគំនូសទីតាំង សម្រាប់ចតរថយន្តតែប៉ុណ្ណោះ ដែលការងារនេះ ក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការត្រួតពិនិត្យ ដើម្បីសម្រេចបញ្ចប់ការងារនៅសេសសល់។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំណាកស្រុក ចំនួន១០០នាក់ នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ដសៀមរាប ពិធីនេះមានការអញ្ជើញអមដំណើរ ដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត លោកស្រី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលជួបក្រុមហ៊ុនចំនួន២ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាបន្ថែមពីឱកាសវិនិយោគ និងជម្រាបពីជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈខេត្តកសិកម្ម ទេសចរណ៍ វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្តមួយនេះ កំពុងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ និងស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទីតាំង ។...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង ដើម្បីប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលមួយចំនួននៅកន្លែងតែមួយ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។ ឯកឧត្តមអភិបាលខេត្ត...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំ សាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តបោសសម្អាតផ្លូវចំនួន៣គ្រឿង ដល់រដ្ឋបាលក្រុងសៀមរាប ដើម្បីលើកកម្ពស់បរិស្ថាន និងសោភណ្ឌភាពក្នុងក្រុង។ រថយន្តទាំង៣គ្រឿងនេះ ពីរគ្រឿង ជាជំនួយរបស់ប្រទេសចិន និង មួយគ្រឿងទៀត ជាជំនួយរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់ជូនតាមរយៈរដ្ឋបាលខេត្តសៀមរាប។ ថ្លែងក្នុងឱកាសនោះ...
ព័ត៌មានលំអិតព្រលានយន្ដហោះអន្ដរជាតិអង្គរ ដែលបាននិងកំពុងសាងសង់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣ ដោយពុំមានការពន្យារពេល អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩ឡើយ នេះបើតាមការបញ្ជាក់ របស់ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសឯកឧត្តមចុះពិនិត្យការដ្ឋានសាងសង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ តាមការរយៈជំនួបរវាងប្រតិភូអាកាសចរស៊ីវិលកម្ពុជា និងក្រុមការងារជំនាញក្នុងការដ្ឋាន បង្ហាញថា កម្លាំងកម្មករ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប ពិនិត្យឃើញថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ប្រជាជន មានប្រាក់ចំណូលទាបជាងគេប្រឈមមុខនឹងខ្វះស្បៀង ហេតុនេះទាមទារការអន្តរាគមន៍ទាន់ពេលវេលាពីរាជរដ្ឋាភិបាល ។ ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី "កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ " នេះរៀបចំឡើង នៅសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន...
ព័ត៌មានលំអិតរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារមួយចំនួនផងដែរ ស្តីអំពីបញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សង្គម និងបង្ហាញអំពីបច្ចុប្បន្នភាពការងារអភិវឌ្ឍក្រុង ដែលកំពុងស្ថិតនៅក្នុងចក្ខុវិស័យគ្របដណ្តប់ទៅលើបណ្តាផ្នែកសំខាន់ៗជាច្រើននោះ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានបញ្ចាក់ឲ្យដឹងថា៖ ដោយសារតែសារៈសំខាន់នៃកិច្ចប្រជុំនេះ មន្រ្តីដែលពាក់ព័ន្ធទាំងអស់...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកស្រីស្នំ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ក្នុងការបង្កើតរមណីយដ្ឋានក្នុងស្រុក និងផ្សារណាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈស្រុកមួយនេះ មានតំបន់ប្រកបដោយសក្ដានុពលទេសចរណ៍ជាច្រើនកន្លែង។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បង្ហាញថា ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ទៀ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.