នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ផ្លូវកណ្តាលខាងលិខ មុខប្រាសាទអង្គរវត្ត នឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ន

ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប បាននិងកំពុងអនុវត្តន៍គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្ត។ គម្រោងនេះ នឹងផ្អាកចរាចរណ៍ផ្លូវកណ្តាលទិសខាងលិច មុខប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន និងដកដើមឈើមួយចំនួន ដើម្បីរៀបចំជាវាលស្មៅបៃតងនាពេលអនាគត។ គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្តនេះ នឹងបង្ហូរទឹកភ្លៀង ដែលអាចបង្កឲ្យជន់លិចបរិវេណមួយចំនួន ផ្នែកខាងលិច មុខប្រាសាទអង្គរវត្ត ទៅក្នុងប្រឡាយក្នុងក្រុងសៀមរាប។ ទន្ទឹមនឹងនេះ...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប បន្តកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈក្នុង ជំហានទី២

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារចំរុះនៃរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គភាពនិយ័តករទូរគមនាគមកម្ពុជានិងប្រតិបត្តករទូរគមនាគមន៍នានាក្នុងខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបន្តចុះអនុវត្តក្នុងការកាត់ខ្សែកាបអាកាស មកប្រើខ្សែកាបអុបទិកក្រោមដីវិញ ក្នុងជំហានទី២ លើកំណាត់ផ្លូវទី១៣ តាមបណ្តោយផ្លូវវត្តបូព៌ចាប់ពីចំណុចស្ថានីយសាំងតូតាលរហូតដល់ស្តុបកោះកេរ និង បន្តទៅទល់នឹងស្ពានវត្តពោធិលង្កា ដែលមានសម្ងាយប្រវែង ៣.២០០ម៉ែត្រ ដោយគិតទាំងសងខាងផ្លូវ ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវលទ្ធផលការងារនៃគោលនយោបាយជាតិគាំពារសង្គមនៅក្នុងខេត្ត ក្នុងឆ្នាំ២០១៩ និងបន្តអនុវត្តនូវភារកិច្ចនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ ថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ គោលនយោបាយជាតិគាំពារសង្គមនៅក្នុងខេត្តសៀមរាប ត្រូវបានអនុវត្តក្រោមកម្មវិធីផ្តល់អាហារតាម សាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ គ្របដណ្តប់ លើស្រុកចំនួន៣ គឺស្រុកពួក , ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ក្នុងនោះសាលារៀនចំនួន២៨ បានផ្តល់អាហារពេលព្រឹក និងសាលារៀនចំនួន០៣ផ្សេងទៀត បានផ្តល់អាហារថ្ងៃត្រង់ដល់សិស្ស...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា តាមរយៈការស្ម័គ្រចិត្តសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ជាខួបលើកទី៦៥ នៃការបង្កើតកាកបាទក្រហមកម្ពុជា។ ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តែងតែអបអរទិវាដ៏មានអត្ថន័យនេះ តាមរយៈការសម្អាតបរិស្ថាន នៅក្នុង ឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ក្នុងក្រុងសៀមរាប។ ដើម្បីអបអរ និងរំលឹកទិវាជាប្រវត្តិសាស្ត្រ នៃថ្ងៃបង្កើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ លោកជំទាវ...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកពួក សម្ពោធគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីលើកកម្ពស់ការអប់រំនៅមូលដ្ឋាន

នៅព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសាលាបឋមសិក្សាសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ ស្ថិតនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានរៀបចំ សម្ពោធកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងអភិវឌ្ឍន៍សហគមន៍ ដែលមានការគាំទ្រថវិកា ពីសប្បុរសជនមកពីចក្រភពអង់គ្លេស និង ប្រទេសនានា តាមរយៈអង្គការគម្រោងអភិវឌ្ឍន៍សហគមន៍។ តាមការបញ្ជាក់របស់លោក...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងការដាក់ឲ្យដំណើរការជាផ្លូវការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡាញ់ កាល ពី ព្រឹក មិញ

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រឡាញ់ នៅរដ្ឋបាលស្រុកក្រឡាញ់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត...

ព័ត៌មានលំអិត

ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ

គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មានរយៈពេល៤ថ្ងៃ ដែលរដ្ឋបាលខេត្តសៀមរាប បានប្រកាសការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ របស់ខ្លួនរួចរាល់ជាស្ថាពរ។ នៅថ្ងៃបញ្ចប់នេះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីទៅដល់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ជាស្រុកគោលដៅចុងក្រោយ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្រុក ។ ចំពោះស្រុកក្រឡាញ់ មន្ត្រីដែលបានធ្វើសមាហរណកម្ម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិភាក្សា និង អនុម័តទៅលើរបៀបវារៈចំនួន៧

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដែលហៅកាត់ថា គ.ស.ប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិក្ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាលស្រុកពាក់ព័ន្ធមួយចំនួន...

ព័ត៌មានលំអិត

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៣នាក់

កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកជីក្រែង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា...

ព័ត៌មានលំអិត

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៥នាក់

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្ដីទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត លោក ប្រធាន មន្ទីរ-អង្គភាព ពាក់ព័ន្ធ...

ព័ត៌មានលំអិត
Page 222 of 303 1 221 222 223 303

Recommended

សូម Like និង Follow ពួកយើង