លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០នេះថា អាជ្ញាធរខេត្តសៀមរាបបានកំពុងតែដំណើរការស្ថាបនានិងជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាប ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរ។ លោកថា ផ្លូវទាំងនេះ ជាគម្រោងថវិការបស់ថ្នាក់ជាតិ រដ្ឋបាលខេត្ត សាលាក្រុង និងសង្កាត់ ដែលនៅក្នុងទីប្រជុំជនមានស្ថាបនាជាផ្លូវចាក់បេតុង និងចាក់កៅស៊ូ ចំណែកផ្លូវនៅតាមភូមិជាយក្រុងគេធ្វើផ្លូវចាក់គ្រួសក្រហមសិន។ ក្រៅពីនេះ នៅក្នុងរមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរា ក៍បានកំពុងតែធ្វើការស្ថាបនា និងកែលំម្អផ្លូវជាច្រើនផងដែរ...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ សមាជិកសមាជិកាគណៈកម្មការទី២ ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ ខែឧសភាឆ្នាំ២០២០ នេះ សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងមានសុពលភាពយូរជាងមុន និងលក់ជូនក្នុងតម្លៃដដែល នេះបើតាមលិខិតមួយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជម្រាបជូនគ្រឹះស្ថានអង្គរ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមលិខិតដដែលនេះ ប្រភេទសំបុត្រ ដែលមានសុពលភាពចាប់ពី ០១ថ្ងៃ ដល់...
ព័ត៌មានលំអិតផ្ទះសំណាក់ និងសណ្ឋាគារ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប រាជរដ្ឋាភិបាល នឹងលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៤ខែ ចាប់ពីខែកម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០ នេះបើតាមប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់...
ព័ត៌មានលំអិតបន្ទាប់ពីដំណើរការសិក្សាអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ វគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ សម្រាប់មន្ត្រីការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ហើយ កាលពីវេលាថ្ងៃត្រង់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ។...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់លោក...
ព័ត៌មានលំអិតដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ គណៈប្រតិភូ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខា និងលោកជំទាវជាសហការី...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប បាននិងកំពុងអនុវត្តន៍គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្ត។ គម្រោងនេះ នឹងផ្អាកចរាចរណ៍ផ្លូវកណ្តាលទិសខាងលិច មុខប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន និងដកដើមឈើមួយចំនួន ដើម្បីរៀបចំជាវាលស្មៅបៃតងនាពេលអនាគត។ គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្តនេះ នឹងបង្ហូរទឹកភ្លៀង ដែលអាចបង្កឲ្យជន់លិចបរិវេណមួយចំនួន ផ្នែកខាងលិច មុខប្រាសាទអង្គរវត្ត ទៅក្នុងប្រឡាយក្នុងក្រុងសៀមរាប។ ទន្ទឹមនឹងនេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារចំរុះនៃរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គភាពនិយ័តករទូរគមនាគមកម្ពុជានិងប្រតិបត្តករទូរគមនាគមន៍នានាក្នុងខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបន្តចុះអនុវត្តក្នុងការកាត់ខ្សែកាបអាកាស មកប្រើខ្សែកាបអុបទិកក្រោមដីវិញ ក្នុងជំហានទី២ លើកំណាត់ផ្លូវទី១៣ តាមបណ្តោយផ្លូវវត្តបូព៌ចាប់ពីចំណុចស្ថានីយសាំងតូតាលរហូតដល់ស្តុបកោះកេរ និង បន្តទៅទល់នឹងស្ពានវត្តពោធិលង្កា ដែលមានសម្ងាយប្រវែង ៣.២០០ម៉ែត្រ ដោយគិតទាំងសងខាងផ្លូវ ។...
ព័ត៌មានលំអិតលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ ថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ គោលនយោបាយជាតិគាំពារសង្គមនៅក្នុងខេត្តសៀមរាប ត្រូវបានអនុវត្តក្រោមកម្មវិធីផ្តល់អាហារតាម សាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ គ្របដណ្តប់ លើស្រុកចំនួន៣ គឺស្រុកពួក , ស្រុកអង្គរធំ និងស្រុកប្រាសាទបាគង ក្នុងនោះសាលារៀនចំនួន២៨ បានផ្តល់អាហារពេលព្រឹក និងសាលារៀនចំនួន០៣ផ្សេងទៀត បានផ្តល់អាហារថ្ងៃត្រង់ដល់សិស្ស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.