នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បន្តធ្វើ​ការជួសជុល​ផ្លូវនិង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​បន្តធ្វើ​ការជួសជុល​ថែទាំ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប រួមមាន ៖​គម្រោង​ជួសជុល​ផ្លូវ​ខេត្ត​លេខ​២៦៦C ចំណុច​បំបែក​ផ្សារ​ព្រះ​ដាក់ ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី បន្ទាប់ពី​បញ្ចប់​សកម្មភាព​ចាក់​លូ​រួចមក ថ្ងៃនេះ​បាន​បន្ត​កៀរ​កិន​បង្ហាប់​ដើម្បី​ចាក់​ក្រាល​បេតុង​តួ​ផ្លូវ ។​ ​ក្នុងនោះដែរ​ក្រុមការងារ​ក៏បាន​ធ្វើការ​កៀរ​សម្រួល​ដីក្រហម​នៅ​ផ្លូវ​ខេត្ត​លេខ​២៦៤៧ ស្ថិតក្នុង​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ បន្ត​ជួសជុល​ផ្លូវ​កៅស៊ូ​DBST​នៅ​ផ្លូវ​ខេត្ត​លេខ​២៦៥B ចន្លោះ​គ​.​ម​៧...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបជំរុញ​ដល់​និស្សិត យុវជន​និង​សហគ្រិន​ទាំងអស់ត្រូវខិតខំ​អភិវឌ្ឍន៍​ខ្លួន​ឱ្យទាន់​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ខណៈដែល​កម្ពុជា​កំពុង​រៀបចំ​យុ​ទ្ឋ​សាស្ត្រ​ជា​ប្រទេស​វៃឆ្លាត​នៅ​ឆ្នាំ​២០២៣

​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា រដ្ឋបាល​ខេត្តសៀមរាប នៅតែ​ស្វាគមន៍​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ប៉ុន្តែ​យើង​ក៏​ចង់ឃើញ​វិនិយោគិន​ខ្មែរ​ងើបឡើង​កាន់តែច្រើន នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​មួយ​ប្រកបដោយ​ការ​ស្មើភាព និង​យុត្តិធម៌​រវាង​អ្នក​នៅក្នុង​ស្រុក និង​អ្នក​មកពី​ក្រៅ​ស្រុក ដូច្នេះ សូម​ឲ្យ​និស្សិត យុវជន និង​សហគ្រិន ព្រមទាំង​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងអស់ ត្រូវតែមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ចាប់យក​បច្ចេក​វិទ្យា​មកប្រើប្រាស់​ក្នុង​អាជីវកម្ម​របស់ខ្លួន​ថែមទៀត និង​ត្រូវ​លប់បំបាត់​នូវ​ផ្នត់គំនិត​មិនល្អ​មួយចំនួន ដូចជា​៖...

ព័ត៌មានលំអិត

ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នឹងត្រូវ​ចំណាយពេល​យូរ​ជាង​ការគ្រោងទុក​

​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជា​មួ យ​និង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ា​ប្រទេស​ជប៉ុន ការជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​មានរ​យៈ​ពេល​៥​ឆ្នាំ (២០១៥-២០២០) និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។​ ​ប៉ុន្តែ​ភាពជាក់ស្ដែង ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ដំណាក់កាល​ទី​២ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២០ អាច​នឹងត្រូវ​ពន្យា​ពេល​ដោយ​មូលហេតុ​បច្ចេកទេស​ចាំបាច់​មួយចំនួន​។​ ​តាម​ការលើកឡើង​រប​ស់ មន្ត្រី​បច្ចេកទេស​ប្រចាំ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ លោក អន សុភាព បាន​និយាយថា តាម​លទ្ធផល​ជាក់ស្តែង​ការជួសជុល​អនុវត្តបាន​ត្រឹមតែ​១៥%​ប៉ុណ្ណោះ ព្រោះ​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការងារ​ស្រាវជ្រាវ និង​វិភាគ​បច្ចេកទេស ដូចជា​រចនា​សម្ពន្ធ​និង​សម្ភារៈ​សំណង់ ស្ថានភាព​នៃ​ការខូចខាត​របស់​ថ្ម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​កាលពី​ថ្ងៃទី​០៩...

ព័ត៌មានលំអិត

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

​នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៩ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​3 ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ពិនិត្យ ពិភាក្សា...

ព័ត៌មានលំអិត

ក្រសួងដែនដី និងរដ្ឋបាលខេត្ដសៀមរាប រៀបចំសិក្ខាសាលាស្តីពី ការផ្ទៀងផ្ទាត់ទិន្នន័យ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកំណត់ចក្ខុវិស័យ សេណារីយ៉ូ គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍

​ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ដ​សៀមរាប រៀបចំ​សិក្ខាសាលា​ស្តីពី "​ការផ្ទៀងផ្ទាត់​ទិន្នន័យ​" សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី "​ការកំណត់​ចក្ខុវិស័យ សេណា​រី​យ៉ូ គោលដៅ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ " និង​ថ្ងៃនេះ និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចុងក្រោយ​ជាមួយ​អ្នកពាក់ព័ន្ធ សម្រាប់​ការកសាង​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប​ ​ឯកឧត្តម បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប នឹង​អញ្ជើញ​ចុះ​អុំទូក​ហនុមាន​ដោយផ្ទាល់​នៅ​ថ្ងៃទី​៣ នៃ​ពិធី​ប្រណាំងទូក ក្នុង​ខេត្តសៀមរាប

​​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប នឹង​អញ្ជើញ​អុំទូកដោយផ្ទាល់ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រូវជា​ថ្ងៃទី០​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​​សំពះ​ព្រះ​ខែ អកអំបុក ខេត្តសៀមរាបនេះ​បើតាម​ប្រសាសន៍របស់​ឯកឧត្តមក្នុង​ពិធី​បើក​ការ​ប្រណាំងទូក នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីបនិង​សំ​​ពះ​ព្រះ​ខែ អកអំបុក នៅតាមបណ្ដាយស្ទឹង ​ក្រុង​សៀមរាបក្នុង​ខេត្តសៀមរាបនៅ​ថ្ងៃទី​១០ ខែវិច្ឆិកា...

ព័ត៌មានលំអិត

ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ពាក់​ស្នែង និង​ស្រុក​អង្គរធំ ខេត្តសៀមរាប ដង្ហែរ​កឋិន​សាមគ្គី​ចូល​វត្ត​ខ្នាច់​ត្រាច​

​នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ពាក់​ស្នែង និង​ស្រុក​អង្គរធំ ខេត្តសៀមរាប និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​ដង្ហែរ​បុណ្យ​កឋិនទាន​សាមគ្គីចូលទៅ​កាន់វត្ត​សប្បុ​វិ​សា​រាមហៅ​វត្ត​ខ្នាច់​ត្រាចដែល​ស្ថិតនៅ​ក្នុងភូមិ​សណ្តាន ឃុំ​ពាក់​ស្លែង ស្រុក​អង្គរធំ ខេត្តសៀមរាប​។​ ​ពិធី​ហែរ​អង្គ​កឋិនទាន​សាមគ្គី​នេះ មានការ​អញ្ជើញ​ជា​អធិបតី ពី​ឯកឧត្តម ផៃ សុខ​ខេង...

ព័ត៌មានលំអិត

កិច្ចប្រជុំ លំ​ហាត់​លើតុ ស្ដីពី ផែនការ ប្រតិបត្តិការ ណ៍​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​២០១៩ REPEX19 ក្រោម​ប្រធានបទ «​គ្រោះថ្នាក់​យន្តហោះ ធ្លាក់ នៅក្នុង​បរិវេណ​អាកាសយានដ្ឋាន​»

​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត​ត ខែ​ក​ត្ដិក ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ ទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​បើក​កិច្ចប្រជុំ លំ​ហាត់​លើតុ ស្ដីពី ផែនការ ប្រតិបត្តិការ នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ REPEX19...

ព័ត៌មានលំអិត

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​ចិន​លើក​ទី​១២ ក្រោម​ប្រធានបទ តួនាទី​ព្រះរាជអាជ្ញា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅក្នុង​តំបន់​

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​ចិន​លើក​ទី​១២ ក្រោម​ប្រធានបទ តួនាទី​ព្រះរាជអាជ្ញា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅក្នុង​តំបន់ ដែល​រៀបចំឡើង​នៅ​ខេត្តសៀមរាប ខណៈដែល​អគ្គព្រះរាជអាជ្ញា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន លើក​ទី​១២ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ...

ព័ត៌មានលំអិត
Page 233 of 304 1 232 233 234 304

Recommended

សូម Like និង Follow ពួកយើង