នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្តីពី​រៀបចំ​ផែនការ​សកម្មភាពនិង​ថវិកា​ឆ្នាំ​២០២០ ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២

​នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ខេត្តសៀមរាប​មាន​បើក​អង្គសិក្ខាសាលា​មួយ​ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ ក្នុង​ក្របខ័ណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍ​ន៏​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២ ក្រោម​អធិបតីភាព​លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការចូលរួម ពី​អគ្គនាយកដ្ឋាន​កសិកម្ម មន្ត្រី​ហិរញ្ញវត្ថុ រួមទាំង​អស់លោក លោកស្រី...

ព័ត៌មានលំអិត

ក្រុមការងារ​ចម្រុះរ​ដ្ឋ​បាល​ខេត្តចុះ​ពិនិត្យ​ផ្លូវ ចំនួន​៣​ខ្សែនិង​បណ្ដាញ​លូបង្ហូរទឹកក្នុង​ក្រុង​សៀមរាប ដើម្បី​ដំណើរការ​សាងសង់​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ៣​ខ្សែ ក្នុងចំណោម​ផ្លូវ និង​បណ្ដាញ​លូទឹក​ចំនួន ១៧​ខ្សែ​ដែល​ត្រូវ​សាងសង់​ចាក់​បេតុង និង​ដាក់លូ​បង្ហូរទឹក​ចេញពី​ក្រុង...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​ដាំ​ឈើ​ប្រណីត​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

​ដើម្បី​លើក​តម្លៃ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ក្នុង​ការចុះ​កាត់​ក្រី និង​ដកហូត​ដើមឈើ​មួយចំនួន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​និង​ត្រៀម​ដាំ​ដើមឈើ​ធ្នង់​ជំនួស​វិញ​។​ ​លោក មាឃ បូរ៉ា មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមការងារ​បាន​កាត់​ក្រី​មែកឈើ​តូចធំ និង​កាត់​ដកហូត​ប្រភេទ​ដើមឈើ​ឥតប្រយោជន៍​មួយចំនួន​រួមមាន ដើម​ពុទ្រា ដើម​ទឹកដោះ ដើម​ចេក និង​ដើម​ស្វាយ​ជាដើម​។​ល​។​...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​ស្នើសុំ​ជួសជុល​ទំនប់​អាងទឹក​០៧​ភូមិ ស្ថិតនៅក្នុង​សហគមន៍​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩ នេះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ គម្រោង​ស្នើសុំ​ជួសជុល​ទំនប់​អាងទឹក​០៧​ភូមិ ប្រវែង​ជាង ៥០០​ម៉ែត្រ និង​ខ្នង​លើ​ប្រវែង ០៣​ម៉ែត្រ ស្ថិតនៅក្នុង​សហគមន៍​ឃុំ​អន្លង់​សំណរ...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ ក្នុង​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ​ក្នុង​ខេត្តសៀមរាប ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ...

ព័ត៌មានលំអិត

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា សាខា​ប្រចាំ​ខេត្តសៀមរាប បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ​

​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA ខេ​ម​បូ​ឌា បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សាខា​ប្រចាំខេត្ត​សៀមរាប ក្រោម​ប្រធានបទ សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ លើ​ទឹកដី​អច្ឆរិយ នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតី​លោក អ៊ិន មាត្រា ប្រធាន​នាយកដ្ឋាន​ធានារ៉ាប់រង និង​សោធន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ ងួន សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច...

ព័ត៌មានលំអិត

ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​ជិត​២​ពាន់​នាក់ នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​(​ខេត្តសៀមរាប​) នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិ​វ​បាល​ខេត្តសៀមរាប មានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាល​បានចាត់ទុក​ការអប់រំ​ឧ​ត្ត​មសិ​ក្សា ជា​អនុវិស័យ​មួយ​ដ៏​មាន​សារសំខាន់ ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស ដែលមាន​ចំណូល​ប​ធ្យ​មក​ម្រឹត​ខ្ពស់ និង​ជា​ប្រទេស​អភិវឌ្ឍ​នា​ថ្ងៃ​អនាគត​។​ក្រសួង​អប់រំ...

ព័ត៌មានលំអិត

ពលរដ្ឋ​សាទរ​ចំពោះ​ការរៀបចំ​សួនច្បារ​ថ្មី និង​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​បន្ត​

​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​កែប្រែ​មុខមាត់​ថ្មី បន្ទាប់ពី​សួនច្បារ​ថ្មី​បាននិងកំពុង​រៀបចំ​ជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ ពិសេស​អ្នកទទួលផល​ពី​វិស័យ​ទេសចរណ៍​បាន​អបអរសាទរ​ចំពោះ​សមិទ្ធិផល​នេះ ហើយ​ថា​ពួកគេ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​បន្ត​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​។​ ក្នុងនោះ​លោក រ៉ែ​ល ជា​អ្នកបើករថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ​ ​បាន​និយាយថា មុខ​ប្រាសាទអង្គរវត្ត​មានកា​រ​ផ្លាស់ប្ដូរ​ច្រើន​នា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ក្រោយពី​វត្តមាន​សួនច្បារ​បានកើត​ឡើង ដោយមាន​ការរៀបចំ​ដាំ​ស្មៅ និង​ដើមឈើ​តូចធំ​ជាច្រើន ដែលមាន​ភាពស្រស់​បំព្រង ។​ ​លោក​ក៏បាន​បន្តទៀតថា អតីត​កាលដែល​ទីធ្លា​នេះ​ជា​ចំណតរថយន្ត និង​មាន​បរិស្ថាន​មិនសូវ​ស្អាត ស័ក្ដិ​សមជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ឡើយ​។​តែ​ពេលនេះ​បរិស្ថាន​ជុំវិញ​មាន​ភាពស្រស់​បំព្រង...

ព័ត៌មានលំអិត

សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប រៀបចំ​តាំង​បង្ហាញ​ពិព័រណ៍​ការងារ ដើម្បីឱ្យ​និស្សិត​ស្វែងយល់​ពី​ឱកាស​ការងារ និង​ការដាក់​ពាក្យ​ធ្វើ​ការងារ​

​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប សហការ​ជាមួយ​ផ្នែក​ឯកជន សហគ្រាស និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា​ជុំវិញ​ខេត្ត និង​មួយចំនួន​មកពី​រាជធានី​ភ្នំពេញ សរុប​ចំនួន​៣៣​ក្រុមហ៊ុន សហគ្រាស បានរៀបចំ​ការតាំង​បង្ហាញ​ពិព័រណ៍​ការងារ ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នៅ​បរិវេណ​សាកលវិទ្យាល័យ ដើម្បី​ផ្តល់ឱ្យ​និស្សិត​បាន​ស្វែងយល់​ពី​ឱកាស​ការងារ និង ការដាក់​ពាក្យ​ធ្វើ​ការងារ ទៅតាម​តារាង​ពេលវេលា​ប្រចាំ​ដែល​អាច​ធ្វើបាន​ក្រៅពី​ម៉ោង​សិក្សា ។​ ​លោក​បណ្ឌិត ម៉ឹក គឹម​ស្រ៊ឿ​ន...

ព័ត៌មានលំអិត

ប្រតិភូ​អ្នកកាសែត​វៀតណាម សិក្សា​អំពី​ការគ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន និង​ព័ត៌មាន​ក្លែងក្លាយ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ នេះ ប្រតិភូ​អ្នកកាសែត​វៀតណាម បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដើម្បី​សិក្សា​ស្វែងយល់​អំពី​ការគ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន​ថ្នាក់ក្រោម​ជាតិ នៅក្នុង​យុគសម័យ​ឧស្សាហកម្ម​៤.០ ជាពិសេស​ការគ្រប់គ្រង​លើ​ព័ត៌មាន​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម​។​ ​ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​លើកឡើងថា មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជា​សេនាធិការ​របស់​ក្រសួង​ព័ត៌មាន រាល់​លិខិតផ្លូវការ និង​សារា​ចរណ៍​ណែនាំ ដែល​ដាក់ចេញ...

ព័ត៌មានលំអិត
Page 234 of 303 1 233 234 235 303

Recommended

សូម Like និង Follow ពួកយើង