នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះ​ដោះស្រាយ​បញ្ហា​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ដើម្បី​ចូលរួម​សម្រេច​នយោបាយ​ជាតិ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០២០

​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​នេះ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​អ​ញើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកាសាធារណ​ស្ដីអំពី ការដោះស្រាយ​បញ្ហា​អគ្គិសនី និង​ផែន​ការបន្ត នៃ​កា​រត​បណ្ដាញ​អគ្គិសនី​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​ចូលរួម​សម្រេច​គោលនយោបាយ​ជាតិ​លើ​វិស័យ​អ​គិ្គ​ស​នី កម្ពុជា​នៅ​ឆ្នាំ​២០២០ មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំង​ភូមិ​ក្នុងប្រទេស​កម្ពុជា​។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍ថា...

ព័ត៌មានលំអិត

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើការ​រួមគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​កុមារ​កម្ពុជា ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​

​លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​បង្ហាញថា ដោយ​មើលឃើញ​ពី​តម្រូវការ​ជាក់ស្តែង និង​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​ដែល​យន្តការ​សម្របសម្រួល​កិច្ចការពារ​កុមារ និង​ដោយមាន​ការជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​អង្គការ​យូ​នី​សេ​ហ្វ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បានធ្វើការ​សិក្សា​ជា​មូលដ្ឋាន​លើ​យន្តការ​សម្របសម្រួល​កិច្ចការពារ​កុមារ​ដែលមាន​ស្រាប់​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ​ការសិក្សា​នេះ​ដើម្បី​កំណត់ និង​វាយតម្លៃ​មុខងារ និង​ដំណើរការ​នៃ​យន្តការ​សម្រប​សម្រួលកា​រ​ការពារ​កុមារ ដែលមាន​ស្រាប់ ក្នុង​គោលបំណង​ដើម្បី​បង្កើតឱ្យមាន​នូវ​ជម្រើស​មួយចំនួន​សម្រាប់​យន្តការ​ការពារ​កុមារ​ថ្នាក់ជាតិ...

ព័ត៌មានលំអិត

ឱសថ​ក្លែងក្លាយនិងអន់​គុណភាពបង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព​ និង​ជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​, ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែង​នៅក្នុង​ពិធី​បើក កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​រៀបចំឡើង​នៅ​ខេត្តសៀមរាប ថា​៖​បញ្ជា​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​, ទាំង​នៅក្នុង​ប្រទេស...

ព័ត៌មានលំអិត

អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​គ្រោង​ពង្រីក​កម្មវិធី «​សួន​សិក្សា​» ក្រោយ​ជោគជ័យ​លើ​គម្រោង​សាកល្បង​របស់ខ្លួន​

​គម្រោង «​សួន​សិក្សា​» ស្ថិតក្នុង​គម្រោង​កម្មវិធី​ស្នួល​របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​កម្មវិធី​នេះ ទទួលបាន​ជោគជ័យ​ហួស​ពី​ការរំពឹងទុក បន្ទាប់ពី​សាកល្បង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​២ គឺ​ខេត្តសៀមរាប និង​ខេត្តស្ទឹងត្រែង​។ ដែល​បានចាប់ផ្តើម​អនុវត្តន៍​ពី​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០២០ គម្រោង​នេះ​ធ្វើឡើង​ក្នុង​បំណង​រួមចំណែក​ពង្រឹងគុណភាព​អប់រំ​របស់​ក្រសួង អប់រំ យុវជន និង​កីឡា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​ការចូលរួម​របស់​មាតា​បិតា និង​អ្នក​ថែទាំ​កុមារ​ឲ្យ​គាំទ្រ​ចំពោះ​ការរៀនសូត្រ​របស់​កុមារ​នៅផ្ទះ​។​ ​ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​ក្នុង​កម្មវិធី សួន​សិក្សា នៅ​សាលាបឋមសិក្សា​ត្រពាំង​ស្វាយ...

ព័ត៌មានលំអិត

សាខា​ពន្ធដារ​ខេត្តសៀមរាប ជំរុញ​ឲ្យ​អ្នក​ជាប់ពន្ធ​តូចនិង​មធ្យម មក​បង់ពន្ធ​ឲ្យ​បាន​​ត្រឹមត្រូវនិង​ទាន់ពេលវេលា ដោយ​មិន​ចង់ឃើញ​សហគ្រាស ណាមួយ​ត្រូវបាន​ពិន័យ​នោះទេ​

​លោក ហៀន សុខ​ល់ ប្រធានស្តីទី​សាខា​ពន្ធដារ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​រាជរដ្ឋាភិបាល ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ មិនមាន​គោលការណ៍​បង្កើត​ប្រភេទ​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​បន្ថែម ដែលជា​បន្ទុក​ដល់​ប្រជាពលរដ្ឋ និង​ធុរជន ក្នុង​គោលដៅ​បង្កើន​ចំណូល​ថវិកាជាតិ​នោះទេ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កំពុង​ខិតខំ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន តាមរយៈ​ការអនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ទាំង​វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល ចំពោះ​ការ​គេចវេះ​ពន្ធ...

ព័ត៌មានលំអិត

កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​

​ក្រោយពី​បាន​ដំណើរការ​ពេញ​១​ថ្ងៃ កិច្ចប្រជុំ​លើក​ទី​៤ រវាង​គណៈកម្មការ​ការពា​រ​ជាតិ និង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម ស្តីពី “​តួនាទី ភារកិច្ច​ក្នុងការ​ពិនិត្យ​តាមដាន​របស់​គណៈកម្មកា​រ​/​គណៈកម្មាធិការ នៃ​រដ្ឋសភា​ប្រទេស​ទាំងបី ក្នុង​ការកសាង សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ព្រំដែន​មួយ ប្រកបដោយ​សន្តិភាព និង​មិត្តភាព​” បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ​។​ ​ថ្លែង​បិទ​កិច្ចប្រជុំ​នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណភាព ព្រមទាំង​បង្កើន​ភាពស្រស់ស្អាត និង​ទេសភាព​បៃតង តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប មកកាន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាំ​កូនឈើ​លម្អ​ផ្លូវ ចាប់ពី​ព្រលានយន្តហោះ​អន្ដរជាតិ​ខេត្តសៀមរាប​រហូតដល់​មុខ​ប្រាសាទអង្គរវត្ត ដែល​គម្រោង​នេះ​មិន​ត្រឹមតែ​បង្កើន​ភាព​ទាក់ទាញ​បែប​លក្ខណៈ​ធម្មជាតិ​ដល់​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការលើកតម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ តាមរយៈ​ការរក្សាបាន​នូវ​ភាព​ឆ្លុះបញ្ចាំង​គ្នា​ទៅវិញទៅមក រវាង​ប្រាសាទ​ធម្មជាតិ និង​សហគមន៍​មនុស្ស​។​ ​មន្ត្រី​បាន​ឲ្យ​ដឹង​បន្ថែមថា កូនឈើ​ដែល​នឹងត្រូវ​ដាំ​លម្អ​តាម​ដងផ្លូវ​នេះ​មាន​ចំនួន​ជាង​១​ពាន់​ដើម ដែលជា​ប្រភេទ​កូនឈើ​ធ្នង់ ជា​ប្រភេទ​ឈើប្រណិត ដែល​ប្រជាជន​ខ្មែរ​ទូទៅ​និយម​ចូលចិត្ត...

ព័ត៌មានលំអិត

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នៃ​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​អនុវត្ត​ទិស​ស្លោក​រួម គឺ គោលដៅ​តែមួយ ផលប្រយោជន៍​រួម ក្នុងការ​ប្រយុទ្ធប្រឆាំង និង​​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់​

​ក្នុងឱកាស​បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ស្តីពី​បញ្ហា​គ្រឿងញៀន លើក​ទី​៤០ ហៅ​កាត់​ថា អាសូត ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រ​យ​ឆាំង​គ្រឿងញៀន​នៃ​កម្ពុជា បាន​ស្នើសុំ​កិច្ចប្រជុំ​ក៏ដូចជា​បណ្តា​ប្រទេស​នៃ​សមាជិក​អាស៊ាន​ទាំងអស់ ផ្តោត​ការយកចិត្តទុកដាក់ និង​ផ្តល់នូវ​កិច្ចសហការ​គាំទ្រ​បន្ថែមទៀត ក្នុងការ​ឆ្លើយតប​ចំពោះ​ស្ថានភាព នៃ​ការផលិត​គ្រឿងញៀន​នៅក្នុង​តំបន់ត្រីកោណមាស ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ាន​របស់​យើង ខណៈ​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ក្នុងកា​គាំទ្រ និង​ចូលរួម​យ៉ាង​ពេញលេញ នូវ​វិធានការ​យុទ្ធសាស្ត្រ​ទាំង​៧ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ ចូលរួម​សួរដេញដោល​ពី​បញ្ហា​អគ្គិសនី​ក្នុង​មូលដ្ឋាន​ខ្លួន​

 ដំណឹង​ល្អ​មួយ សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់​ខេត្តសៀមរាប​ទាំងអស់ ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​ត​បណ្ដាញ ឬ​ប្រើប្រាស់​ចរន្តអគ្គិសនី អាច​ចូលរួម​ធ្វើការ​សាកសួរ ឬ​រាយការណ៍​ពី​បញ្ហា​ទាំងនោះ​បាន​ដល់ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្នុង​វេទិកា​សារ​ធាណៈ​នាពេលខាងមុខ​។​ ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​ព្រឹក ខាងមុខនេះ នៅ​សាលប្រជុំ​សាលាស្រុក​ក្រឡាញ់ នឹងមាន​រៀបចំ វេទិកាសាធារណ​:​មួយ ស្តីពី​ការដោះស្រាយ​បញ្ហា​អគ្គិសនី និង ផែនការ​បន្ត​នៃ​កា​រត​បណ្តាញ​អគ្គិសនី...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋាន​ពន្ធដា​រ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ចំពោះ​សហគ្រាស​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ ស្ដីពី​ការលើកទឹកចិត្ត ផ្នែក​ពន្ធដារ​ចំពោះ​សហគ្រាស​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​កសិកម្ម​នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ជា​តំណាង​ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ,...

ព័ត៌មានលំអិត
Page 247 of 304 1 246 247 248 304

Recommended

សូម Like និង Follow ពួកយើង