នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប បន្ត​អនុវត្តន៍​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​

​ក្រុមការងារ​ចម្រុះ របស់​រដ្ឋបាល​ខេត្តសៀមរាប នឹង​បន្ត​អនុវត្តន៍​ការ​កាត់​ទម្លាក់ បណ្តាញ​ខ្សែ​កា​ប្លិ៍​លើ​អាកាស ជំហាន​ទី​១០ នៅលើ​តាម​បណ្ដា​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ បញ្ចៀស​ហានិភ័យ​នានា ព្រមទាំង​ធ្វើ​ឲ្យ​សោ​ភណ្ឌ​ភាព​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ កាន់​មាន​ភាពស្រស់​បំព្រង​បន្ថែមទៀត​។​ ​មានប្រសាសន៍​នៅ​សៀ​ល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ លោក នល់ ខាន់​រ៉ា...

ព័ត៌មានលំអិត

ខេត្តសៀមរាប​ជា​ខេត្ត ងាយ​រងគ្រោះនៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​

​ខេត្តសៀមរាប គឺជា​ខេត្ត​គោលដៅ ងាយ​ប្រឈម​នឹង​ការរីក​រាល​នៃ​មេរោគ​អេដស៍ បច្ចុប្បន្ន​ខេត្ត​នេះ មាន​អ្នក​ជំងឺអេដស៍​ជាង​៤៥០០​នាក់ កំពុង​ទទួល​បានការ​ព្យាបាល ដែល​បញ្ហា និង​ការ​ប្រឈម​ទាំងនេះ គឺ​បណ្ដាលមកពី​ការខ្វះ​ចំណេះដឹង អំពី​លទ្ធភាព​ចម្លង​នៃ​មេរោគ រីឯ​ការព្យាបាល​មិន​ទៀងទាត់ ក៏​ជា​បញ្ហា​ចម្បង ដែល​បង្ក​ឲ្យ​រីក​រាល​មេរោគ​អេដស៍​ផងដែរ​។​ ​នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកឧត្ដម តែង គ​ន្ធី អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៅក្នុង​សិក្ខា​សិលា​ផ្សព្វផ្សាយ​ស្តីពី...

ព័ត៌មានលំអិត

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា សិក្សា​ស្វែងយល់ ពិនិត្យ សម្រេច និង​តាមដាន បញ្ហា​ប្រឈម​នៃ​វិស័យ​ទាំង​បួន ក្នុង​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ ចុះ​បំពេញបេសកកម្ម​នៅ​ខេត្តសៀមរាប និង​ជួបប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ជារួម​ក្នុង​ខេត្ត សមិទ្ធផល​ដែល​សម្រេចបាន និង​ពិនិត្យ តាមដាន...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​នឹង​ដំឡើង​នូវ​ឧបករណ៍ស្រូប​រន្ទះនៅ​ទីតាំង​មួយចំនួន​ដែល​តែងតែមាន​ករណី​ផ្គរ​រន្ទះ​កើតឡើង​

​ឯកឧត្តម ទៀ សីហា អភិ​បា​ខេត្តសៀមរាប បាន​លើកឡើងថា នៅក្នុង​ប្រទេស​កម្ពុជា បញ្ហា​អាកាសធាតុ កំពុងមាន​ការប្រែប្រួល​ខ្លាំង ជាពិសេស​បញ្ហា​ផ្គរ​រន្ទះ វា​ក៏​ជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុងមាន​ការព្រួយបារម្ភ ដោយសារ​កន្លងមក​ប​ញ្ហា​ផ្គរ​រន្ទះ​នេះ វា​បាន​ឆក់យក​អាយុជីវិត​មនុស្ស និង​សត្វ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ឯកឧត្តម ទៀ សីហា បន្តថា សម្រាប់​ខេត្តសៀមរាប ក្នុង​ខែមិថុនា​នេះ​បញ្ហា​ផ្គរ​រន្ទះ​ក៏បាន​ឆក់យក​អាយុ​ប្រជាពលរដ្ឋ ចំនួន​០៣​នាក់...

ព័ត៌មានលំអិត

លោក ណេង ធូ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​ស្រុក​វ៉ារិន មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង ក្រុមប្រឹក្សា ស្រុក អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម ពី​សំណាក់​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ស្រុក កងកម្លាំងប្រដាប់អាវុធ...

ព័ត៌មានលំអិត

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រារព្ធ​ខួប​៤២​ឆ្នាំទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របស់​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

 នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ជាតិ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» (២០ មិថុនា ១៩៧៧-២០...

ព័ត៌មានលំអិត

​កិច្ចប្រជុំ​លើក​ទី​១៩​នៃ​ក្រុមការងារ កូ​ដិ​ច អាស៊ាន​( ATFC )

​លទ្ធភាព​នៃ​ការធ្វើ​សុខដុម​នីយកម្ម​ស្តង់ដារ និង បទបញ្ញត្តិ​បច្ចេកទេស សម្រាប់​ប្រទេស​អាស៊ាន ដោយ​ប្រើប្រាស់​ស្តង់ដារ​ក្រម​ម្ហូបអាហារ​អន្តរជាតិ ដែល​ហៅ​កាត់​ថា កូ​ដិ​ច ( CODEX ) ជា​គោល ត្រូវបាន​លើកយក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមការងារ​អ្នកបច្ចេកទេស​ម្ហូបអាហារ កូ​ដិ​ច អាស៊ាន ( ATFC ) លើក​ទី​១៩ នៅ​ខេត្តសៀមរាប !...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបអញ្ជើញ​ប្រកាស​ការចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ ចំនួន​១៥​រូប​

​កាល​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​ស្រុក​ស្រីស្នំ មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​ស្រីស្នំ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង មន្ត្រី អាជ្ញាធរ​ក្នុងស្រុក​ស្រីស្នំ​ជាច្រើនរូប ។​ ​ថ្លែង​ក្នុងឱកាស​នោះ...

ព័ត៌មានលំអិត

ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​អង្គរជុំ​

​​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ មិថុនា ឆ្នាំ​២០១៩​នេះ នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប មាន​ធ្វើ​ពិធី​ប្រកាស​ចូលកាន់​តំណែង ក្រុមប្រឹក្សា ស្រុក​អង្គរជុំ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដោយ មានការ​ចូលរួម ពី​សំណាក់​អស់លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ នាយករង​រដ្ឋបាលខេត្ត អាជ្ញាធរ​ស្រុក ឃុំ...

ព័ត៌មានលំអិត

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តសៀមរាប បូកសរុប​វាយតម្លៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

​បន្ទាប់ពី​ធ្វើការ​បូកសរុប​សន្លឹកឆ្នោត​ជា​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ ក្នុង​ខេត្តសៀមរាប​រួចរាល់​មក ជា​លទ្ធផល​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ២៦​អាសនៈ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន ១​អាសនៈ នៃ​អាសនៈ​សរុប​ចំនួន​២៧​។ ដោយឡែក ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ស្រុក អាណត្តិ​ទី​៣ ក្នុង​ខេត្តសៀមរាប​វិញ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​២០៥...

ព័ត៌មានលំអិត
Page 260 of 303 1 259 260 261 303

Recommended

សូម Like និង Follow ពួកយើង