លោកស្រី SOM TIDAJAKRANG ប្រធានវិទ្យុជាតិខេត្តសុរិន្ទ និង ជាប្រធានក្រុមការងារវិទ្យុជាតិខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃឡងដ៍ បានមានប្រសាសន៍ថា បន្ទាប់ពីបានដំណើរការផ្សាយរួមគ្នារវាងវិទ្យុជាតិខេត្តសុរិន្ទ នៃប្រទេសថៃ និង វិទ្យុFMជាតិប្រាសាទតាមាន់ ខេត្តឧត្ដរមានជ័យ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ ដូច្នេះនៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៩នេះ លោកស្រីនឹងរៀបចំឲ្យដំណើរការផ្សាយផ្ទាល់ជាមួយគ្នារវាងវិទ្យុជាតិខេត្តសុរិន្ទ នៃប្រទេសថៃ និងវិទ្យុFMជាតិនគរភ្នំខេត្តសៀមរាប នៃប្រទេសកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមវត្តមានដ៏ខ្ពស់ខ្ពង់របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងក្រសួង ស្ថាប័នជាតិ-អន្តរជាតិមួយចំនួនទៀត។ ថ្នាក់ដឹកនាំដែលត្រូវបានប្រកាសចូលកាន់តំណែងរួមមាន ឯកឧត្តម ហង់ ពៅ ត្រូវបានតែងតាំងជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ជំនួសឯកឧត្តម ស៊ុ...
ព័ត៌មានលំអិតមន្ត្រីរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានឲ្យដឹងថា រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាព ចំពោះការស្វែងរកទីតាំងចាក់សំរាមថ្មី តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ កយកា (KOICA) ដែលបានសិក្សាគម្រោងរួចរាល់ហើយ ចំណែកជាមួយធនាគារពិភពលោក គឺខេត្តកំពុងចាត់មន្ត្រីចុះសិក្សាយ៉ាងយូររយៈពេល ៦ខែ។ បើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលខេត្តសៀមរាប ការសិក្សាក្រោយនេះ នឹងស្វែងរកទីតាំងចាក់សំរាម ដែលកាត់បន្ថយផលប៉ះពាល់ជាអតិបរមា និងការប្រើប្រាស់បច្ចេកទេសក្នុងការកែច្នៃសំរាម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រឹកម៉ិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិបង្ការ ពន្លត់អគ្គិភ័យ ២២កុម្ភៈ ២០១៩ លើកទី៤ ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ ដើម្បីបង្ហាញជូនប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យឃើញអំពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់បំផុត របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និង...
ព័ត៌មានលំអិតសិក្ខាសាលា ស្តីពីទម្លាប់ល្អទាំង ៧ ដ៏មានប្រសិទ្ធភាព សម្រាប់ថ្នាក់ដឹកនាំឆ្នើម ដែលរៀបចំដោយ ក្រសួងព័ត៌មាន សហការជាមួយ ក្រុមហ៊ុន វេសឡាញ អេ ខ្យូ ខេ សិន គ្រុប អិល ធី ឌី និង Franklin...
ព័ត៌មានលំអិតដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានទទួលជួបពិភ្សាការងារជាមួយ លោកស្រី វ៉ាង គួយស៊ារ អគ្គនាយិកា ក្រុមហ៊ុន ផ្កាយរណប ចុងយ៉ាងកុងគូ នៃប្រទេសចិន ។ តាមរយ:ការពិភាក្សាការងារនេះ លោកស្រី អគ្គនាយិកា ក្រុមហ៊ុន...
ព័ត៌មានលំអិតយោងតាមព័ត៌មានដែលផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូការរបស់អាជ្ញាធរជាតិអប្សរាបង្ហាញថា នៅឆ្នាំនេះតំបន់អង្គរអាចប្រឈមបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខ។ ការសន្និដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានធ្វើការសង្កេតពីបរិមាណទឹកក្នុងកសិន្ធុអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង ដែលកំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងពីមូលហេតុនៃការខ្វះខាតទឹកដើម្បីបញ្ជូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងបារាយណ៍ខាងជើងនេះ គឺដោយសារនាយដ្ឋានទឹកបានបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅស្ទឹងព្រះស្រុក សម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិចតាចំនួនពីរលើក គឺលើកទី១រយៈពេលពីរសប្តាហ៍ និងលើកទី២រយៈពេលមួយសប្តាហ៍ចេញពីប្រឡាយស្តុកទឹកបម្រុងសម្រាប់បញ្ជូលទៅក្នុងបារាយណ៍ខាងជើង...
ព័ត៌មានលំអិតនៅសាលសន្និសិទ នៃសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២០ ខែកម្ភះ ឆ្នាំ២០១៩នេះ មានធ្វើអង្គសិក្ខា សាលាស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករលើតម្លៃបន្ថែមតាមអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានឲ្យដឹងថា កម្ពុជាសម្រេចបានជោគជ័យមុនកាលកំណត់ដល់ទៅ០៣ឆ្នាំ ក្នុងការបញ្ចប់លែងឲ្យមានមនុស្សស្លាប់ដោយសារជំងឺមួយនេះ។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នក្នុងក្រុងសៀមរាប លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិមួយនេះ បានលើកឡើងថា កាលពីឆ្នាំ២០១៧កន្លងទៅ...
ព័ត៌មានលំអិតបើទោះជាករណីជម្ងឺគ្រុនចាញ់នៅកម្ពុជា មានការកើនឡើងនៅក្នុងឆ្នាំ២០១៨កន្លងមកនេះ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១៨ដដែលនេះ ពុំមានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ បាត់បង់ជីវិតដោយសារជម្ងឺគ្រុនចាញ់នោះទេ ! រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ និង ឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាល ដើម្បីសុខភាពរបស់ប្រជាជន ជាពិសេសសការអនុវត្តឲ្យបានសម្រេច នូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជម្ងឺគ្រនចាញ់ ឆ្នាំ២០១១-២០២៥ និងភាពកាន់តែប្រសើរឡើងនូវស្ថានភាពជម្ងឺគ្រុនឈាម និង ជម្ងឺដង្កូវព្រូន ដោយបានចូលរួមវិនិយោគ និង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.