នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព មានប្រសាសន៍ថា នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៦ បាន​កំណត់​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺជា​កត្តា​រាំងស្ទះ​ដល់​ជា​អភិវឌ្ឍ​ជាតិ ខណៈ​ដែល​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ បានកំណត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ ស្តី​ការអភិវឌ្ឍ​ប្រកបដោ​យ​ចិ​រ​ភាព​និង​បរិយាប័​ន្ន និង ស្តី​ពី​ការធានា​ចិរភាព​បរិស្ថាន ការរៀបចំ​ខ្លួន​ឆ្លើយតប ការប្រែប្រួល​អាកាសធាតុ នៅក្នុង​មុំ​ទី​៤ ។​ ​ឯកឧត្តម...

ព័ត៌មានលំអិត

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ដែល​មាន​ការិយាល័យ​កណ្តាល​នៅក្នុង​រាជធានី​ភ្នំពេញ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ​នៅក្នុង​ខេត្តសៀមរាប មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​១២ ដល់​១៤ ខែវិច្ឆិកា ស្តី​ពី​ការពង្រឹង​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន និង​លើកក​ម្ព​ស់​ឲ្យមាន​ការរៀបចំ​វេទិ កា​សម្រាប់​ការចែករំលែក​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន បន្ថែម​ទៀត​នាពេល​អនាគត សម្រាប់​ប្រទេស​សមាជិក​អាស៊ាន ដោយ​មាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ , សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​ប្រទេស​មាជិក​អាស៊ាន...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ អភិបាល​ក្រុង​សៀមរាប និង អភិបាល​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​

ផ្អែក​តាម​អនុក្រឹត្យ​លេខ ១០២៣ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ដីពី​ការផ្ទេរ​ភារកិច្ច និង តែងតាំង​មន្ត្រី​រាជការ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ លោក នួន ពុទ្ធា​រ៉ា អតីត​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប...

ព័ត៌មានលំអិត

អាជីវករ អ្នកលក់ដូរនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងក្រុងសៀមរាប ព្រមព្រៀងទទួលយកការចាប់ឆ្នោត កំណត់តូបលក់ដូររបស់ខ្លួន

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ អាជីវករលក់ដូរនៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដែលមានឈ្មោះជាម្ចាស់តូបជិត៤៦០តូប ស្មើនឹង១៥មុខរបរ បានព្រមព្រៀងទទួលយកដំណោះស្រាយចុងក្រោយ ដែលសាលាក្រុងសៀមរាប គណៈកម្មការផ្សារ និងអង្គភាពពាក់ព័ន្ធថ្នាក់ខេត្ត បានឯកភាពគ្នារៀបចំជូន តាមរយៈនៃការចាប់ឆ្នោតដោយយុត្តិធម៌ ដែលការចាប់ឆ្នោតនេះ បានធ្វើឡើងនៅសាលាក្រុងសៀមរាប ។ លោក...

ព័ត៌មានលំអិត

គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ​១​ខ្សែ នៅ​ឃុំ​សំរោង​យា ក្នុង​ស្រុក​ពួក ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​

​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ មន្ត្រី​ទីចាត់ការ​ផែនការ និង​វិយោគ​សាលាខេត្ត​សៀមរាប បាន​ចុះ​ទៅ​បិទ​ការដ្ឋាន​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៨ លើ គម្រោង​ជួសជុល​ផ្លូវ​បេតុង​អា​មេ ចំនួន​១​ខ្សែ ដែល​មាន​ប្រវែង ៣០១​ម៉ែត្រ ក្នុងនោះ​ទុន​មូលនិធិ​ឃុំ​ប្រវែង ១៨៩​ម៉ែត្រ និង​ទុន​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រវែង ១១២​ម៉ែត្រ មាន​ទទឹង ៥​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះរដ្ឋបាល​ខេត្ត​សៀមរាបរៀបចំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ រដ្ឋបាលខេត្ត សៀមរាប បាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា (៩​វិច្ឆិកា​១៩៥៣ - ៩​វិច្ឆិកា​២០១៨) នៅ​បរិវេណ​វិមាន​រំលឹក​គុណ​យុទ្ធជន ខេត្តសៀមរាប ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត

ម្សិលមិញ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូន​ឈើ​ថ្មី​ជំនួស​ដើម​ចាស់​ដែល​បាន​ដួល​រំលំ ដើម្បី​រក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​

​នៅ​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ ២០១៨ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានធ្វើការ​ដាំ​កូន​ឈើ​នៅមុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​ជំនួស​ដើមឈើ​ចាស់​នៅ​ជ្រុង​ខាងជើង​នៃ​ក​សិន្ធុ​អង្គរវត្ត ដែល​បាន​ដួល​រំលំ​កាលពី​ខែ​តុលា កន្លងទៅ ក្នុង​គោលបំណង ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីដ្ឋាន​អង្គរ កុំឱ្យ​បាត់បង់ ខណៈ​បច្ចុប្បន្ន ព្រៃឈើ​នៅ​រមណីយដ្ឋាន​អង្គរ​មាន​ឈើ​សរុប​ចំនួន ១៨៣​ប្រភេទ ហើយ​ប្រភេទ​ឈើ​ទាំង​នោះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ការបណ្ដុះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រកាស​ធ្វើ​ការស្ដារ និង​ជួសជុល​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប នៅក្នុង​ឆ្នាំ​២០១៩​នេះ​

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ផ្លូវ​ដែល​ទទួលរង​នូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប ចំនួន​១១​ខ្សែ មាន​ប្រវែង​ប្រមាណ​ជាង ១២​គីឡូម៉ែត្រ នឹង​ត្រូវ​ធ្វើ​ការជួសជុល និង ស្ដារ​ឡើងវិញ​ជា​បន្ទាន់ រួម​ជាមួយនឹង​ផ្លូវ​ខ្នែង​ក្នុង​ក្រុង​បំបែក​ពី​ផ្លូវជាតិ​លេខ​៦ ដែល​ជា​ផ្លូវ​ដីក្រហម ចំនួន​៥២​ខ្នែង​ទៀត ក៏​ត្រូវ​ការស្តារ​និង​ជួសជុល​ឡើង​វិញ​ជាប្រ​ញ៉ាប់​បំផុត​ដែរ ដោយ​ចាក់​ក្រាល​កៅស៊ូ ដើម្បី​កុំឲ្យ​មាន​ដី​ហុយ​ចូល​មក​លើ​ផ្លូវជាតិ...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែវិចិ្ឆកា ឆ្នាំ​២០១៨​នេះ លោក​សូ ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប បាន​ប្រកាស​ជា​សាធារណៈ ដោយ​ដាក់​មណ្ឌលរដ្ឋបាល​ក្រុង​សៀមរាប ទៅជា​តំបន់​ដែល​គ្មាន​ផ្សែង​បារី ខណៈ​ដែល​ការប្រកាស​នេះ ត្រូវ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មន្ត្រីរាជការ​ក្នុង​សាលាក្រុង , ពី​ក្រសួង​សុខាភិបាល និង សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ីត​ការ ។​ ​លោក​សូរ ប្លាតុ​ង...

ព័ត៌មានលំអិត

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប និង ក្រុង​ស៊ូ​វ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជា​ក្រុង​សម្ព័ន្ធមេត្រីភាព​នឹង​ខេត្តសៀមរាប បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ស៊ូ​វ៉ុន ភ្នំ​ក្រោម ក្នុង​គោលដៅ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភ្នំ​ក្រោម ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​បុរី អង្គរ ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន...

ព័ត៌មានលំអិត
Page 295 of 304 1 294 295 296 304

Recommended

សូម Like និង Follow ពួកយើង