នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងអភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ជ.ខ.ជ សហការជាមួយសាលាដំបូងខេត្ត បានប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីការជំរុញប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតី លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត...
ព័ត៌មានលំអិតព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋស្ថិតនៅ ៥៣ភូមិនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមការងារតាមដានដោះស្រាយ និងឆ្លើយតបចំពោះសាធារណមតិលើបណ្ដាញសង្គម ក្រោមការដឹកនាំដោយ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីលោកលោកស្រីជាតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។ លោក សុខ ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបស្ដីទី បានដឹកនាំបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដែលអនុវត្តបានកន្លងមក និងលើកទិសដៅបន្ត ជាពិសេសផ្សព្វផ្សាយពីអនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លើការអនុវត្តការងារប្រចាំថ្ងៃ និងការងារសំខាន់សម្រាប់ឆ្នាំ២០២៥ ធ្វើយ៉ាងណាពង្រឹងគុណភាពការងារឱ្យស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទជាច្រើនរូប។ លោក សេង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គការបន្ទាយស្រី សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គការដៃគូ បានរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឃប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក” នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ក្រោមវត្តមាន លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...
ព័ត៌មានលំអិតអង្គការការីតាសកម្ពុជាប្រចាំខេត្តសៀមរាប នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចុះសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គម ដល់ជនងាយរងគ្រោះ ដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះ-បណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអង្គការការីតាសកម្ពុជា...
ព័ត៌មានលំអិតកន្លងមកស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលប្រឈមទៅនឹងការធ្លុះធ្លាយ បង្កឡើងដោយសារសារធាតុគីមីផ្សេងៗ ដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃ រួមមាន៖ការប្រើប្រាស់ទូទឹកកក បរិក្ខារត្រជាក់ និងឧបករណ៍ផ្សេងៗទៀត ដែលមានផ្ទុកសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ជាដើម។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តពិធីសាម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ដែលរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦...
ព័ត៌មានលំអិតអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លី ធុជ បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាសមាជិកអនុសញ្ញាអូតាវ៉ា នៅសារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន នឹងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ា ចូលទស្សនាឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីននារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មនុស្សប្រមាណជាបីពាន់នាក់ មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅមុខប្រាសាទអង្គររបស់កម្ពុជា ដើម្បីដង្ហែក្បួនបង្ហាញនូវឆន្ទៈចង់ឃើញពិភពលោកមួយគ្មានគ្រាប់មីន។ ការជួបជុំដង្ហែរក្បួននេះអ្នកចូលរួមត្រូវដើរដង្ហែរលើរយៈចម្ងាយផ្លូវប្រមាណជា៤គីឡូម៉ែត្រពីមុខប្រាសាទអង្គរ វត្តដល់ព្រលានជល់ដំរីនៃក្រុងអង្គរធំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤មានប្រសាសន៍ថា ការជួបជុំគ្នានេះ មិនមែនត្រឹមតែដើម្បីដង្ហែរក្បួនប៉ុណ្ណោះទេ ប៉ុន្តែនេះ ជាការប្តេជ្ញាចិត្តរួមគ្នារបស់ពិភពលោក ដែលចង់បានសន្តិភាពយូរអង្វែង។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.