អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) សហការជាមួយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបើកសន្និបាតថាមពលឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev) និងការងារលើវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មន្ទីររ៉ែ និងថាមពលមកពីខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ស្ពឺ និងខេត្តកំពត ជនបង្គោល...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ ដែលគ្រោងនឹងអនុវត្តបន្តពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតមន្ទីរផែនការខេត្តសៀមរាប នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ដើម្បីចូលរួមសម្រេចគោលនយោបាយអភិវឌ្ឍន៍ និងលើកកម្ពស់ការយល់ដឹងអំពីតួនាទីស្ថិតិ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ថ្លែងនៅក្នុងពិធីនោះ លោក ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានលើកឡើងថា ការវាស់វែងកំណើនសេដ្ឋកិច្ចតម្រូវឱ្យមានស្ថិតិគណនេយ្យជាតិប្រកបដោយគុណភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្ដសេដ្ឋកិច្ច។ លោកបានបន្តថា ស្ថិតិទាំងនេះត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ជាសូចនាករមូលដ្ឋានសម្រាប់តាមដាន វិភាគ...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺផ្លូវ និងភ្លើងពញ្ញាក់ស្មារតីបន្ថែម ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។ លោក លី សារី បានលើកឡើងថា ការរៀបចំនេះគឺដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមចំណុចប្រឈមនានា...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មាន ត្រូវបង្កើនសកម្មភាពការងារបន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តម កៅ អ៊ីមរ៉ន...
ព័ត៌មានលំអិតកម្ពុជាបានទទួលកិត្តិយសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលនេះជាលើកទីពីរហើយដែលកម្ពុជាបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីលើកទីមួយនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១២ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវឆន្ទៈរួមគ្នាក្នុងការពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងការត្រៀមខ្លួនសម្រាប់អនាគត។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអបអរសាទរ...
ព័ត៌មានលំអិតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅខេត្តសៀមរាប ដើម្បីប្រមូលធាតុចូលសំខាន់ៗ និងធានាការបន្ស៊ីគ្នាជាមួយយុទ្ធសាស្ត្រជាតិ។ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបន្ស៊ី...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(Fact) ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនៅតំបន់បឹងពារាំង ក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារមួយដើម្បីជួយដល់កិច្ចការងារអភិរក្សនិងអភិវឌ្ឍន៍នៅតំបន់បឹងពារាំង ដែលជាទីតាំងអភិរក្សត្រីមេពូជដ៏មានសក្ដានុពលមួយនៅជាយក្រុងសៀមរាប។ លោក អ៉ឹង គឹមលាង បានជំរុញឱ្យមានការជួបប្រជុំគ្នាម្តងទៀតនៅមុនដំណាច់ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យមើលអំពីសមាសភាពក្រុមការងារមួយដែលអាចជួយដល់សហគមន៍ចំនួន២ គឺសហគមន៍នេសាទចុងឃ្នៀស និងសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង...
ព័ត៌មានលំអិតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពីវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ នៅខេត្តសៀមរាប ក្នុងគោលដៅពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈចំនួន ៩០នាក់ មកពីស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាលក្រុងស្រុក នៃខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តកំពង់ចាម។ លោក សំកុល សុចិត្រា...
ព័ត៌មានលំអិតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ មន្ទីរព័ត៌មានខេត្តសៀមរាប ក្រោមកិច្ចសហការដោយអាជ្ញាធរមូលដ្ឋាន បានបន្តបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» សម្រាប់គោលដៅទី៦ នៅស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងគោលដៅផ្ដល់ចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹងពីផលអាក្រក់នៃព័ត៌មានក្លែងក្លាយ ណែនាំវិធីសាស្រ្តដើម្បីសម្គាល់ព័ត៌មានមិនពិត និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ព័ត៌មានមិនពិតគ្រប់រូបភាព។ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានបញ្ជាក់ថា ការអនុវត្តយុទ្ធនាការ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.