រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម អ្នកទេសចរមកកាន់ខេត្តសៀមរាប មានប្រមាណ ១៤,០០០នាក់ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនជិត១២,០០០នាក់ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាល្ងាចម្សិលមិញនេះ។ ទោះជាចំនួនអ្នកទេសចរមានការកើនឡើងតិចតួចក្ដី ប៉ុន្តែនេះគឺជាសញ្ញាភ្លើងបៃតង...
ព័ត៌មានលំអិតប្អូនស្រីឈ្មោះ ចាប ច្រៀប ជាអ្នកប្រកបមុខរបលក់មាន់អាំង នៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បានលើកឡើងថា ការលក់មាន់អាំង និងគ្រឿងឧបភោគបរិភោគកន្លងមកក្នុងមួយថ្ងៃៗ យើងលក់ដាច់គួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុន ដែលការប្រកបមុខរបរលក់មាន់អាំងនេះ គឺប្អូនលក់អស់រយ:ពេលជាង៣ឆ្នាំមកហើយ ដែលកាលពីមុនធ្លាប់ធ្វើការនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប ប៉ុន្តែប្រាក់ខែតិចពេកមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរ ដូច្នេះទើបប្អូនសម្រេចចិត្តផ្លាស់ប្តូរពីការងារ ហើយងាកមករកស៊ីការលក់មាន់អាំងវិញ។ ប្អូនស្រីឈ្មោះ...
ព័ត៌មានលំអិតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជីក្រែង ក្រោមការគាំទ្រមូលនិធិពីធនាគារពិភពលោក បានរៀបចំសិក្ខាសាលានេះ ឡើងនៅក្នុងសាលប្រជុំសាលាស្រុកជីក្រែងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល តំណាង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត...
ព័ត៌មានលំអិតលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា សេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុន ឯកជន Food Panda មានការដឹកជញ្ជូនរហ័សទាន់ចិត្ដ និងបម្រើសេវាកម្មបានល្អដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ ព្រោះថាក្នុងអំឡុងពេលដែលខេត្ដសៀមរាប ត្រូវបានបិទខ្ទប់ស្ទើរស្រុងនោះ ក្រុមការងារដៃគូដឹកជញ្ជូនរបស់ food panda បានធ្វើការយ៉ាងមមាញឹក ក្នុងការដឹកជញ្ជូនម្ហូបអាហារ របស់របរប្រើប្រាស់ផ្សេងៗ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជាង ៤០០គ្រួសាររស់នៅក្នុងឃុំសែនសុខស្រុកក្រឡាញ់ និង ឃុំមោង ស្រុកស្រីស្នំ បានទទួលពូជបន្លែយកទៅដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន៤មុខ មានល្ពៅ ប៉េងបោះ ត្រប់វែង ស្ពៃចង្កិះ។ ពីធីចែកគ្រាប់ពូជនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម បណ្ឌិត វង់ សណ្តាប់...
ព័ត៌មានលំអិតក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM ) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប (YEAC-SR) ស្ថិតក្នុងជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយក្លឹបពាណិជ្ជកម្មសឹង្ហបូរី-កម្ពុជា (SCC) ដោយផ្តោតទៅលើការនាំចេញផលិតផលកសិកម្មកម្ពុជាចូលក្នុងទីផ្សារសឹង្ហបូរី និងជម្រុញកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសធ្វើពាណិជ្ចកម្មជាមួយគ្នា ! ក្រោមកិច្ចសម្របសម្រួលដោយអនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅសឹង្ហបូរី និងក្នុងក្របខ័ណ្ឌនៃកិច្ចទំនាក់ទំនងរវាងខេត្តសៀមរាប ជាមួយភាគីសឹង្ហបូរី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១(ចុងសប្តាហ៍)នេះ កិច្ចប្រជុំពាណិជ្ជកម្មចំនួន២ បានធ្វើឡើងក្នុងពេលតែមួយ។...
ព័ត៌មានលំអិតផលិតផលកែឆ្នៃដែលផលិតចេញពីផ្លែឈើស្រស់ របស់ប្រជាកសិករខ្មែរ មានដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយ ផ្លែម្នាស់ និងផ្លែឈើផ្សេងៗ ជាច្រើនទៀត ត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ព្រោះការកែច្នៃផ្លែឈើនេះ ជួយសម្រួលដល់ទីផ្សាររបស់ប្រជាកសិករ ដែលកំពុងខ្វាតទីផ្សារនៅក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩។ បើតាមលោក ស៊ុ សុវង្ស អគ្គនាយកក្រុមហ៊ុនវេហាស៍ជូស៍ សាខាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា...
ព័ត៌មានលំអិតការរៀបចំជាផ្សារបន្លែសុវត្ថិភាពសម្រាប់ម្ហូបអាហារនៅក្នុងក្រុងសៀមរាប ដែលបានដាក់តាំងលក់នៅសួនកំសាន្ត ខាងជើងព្រះរាជដំណាក់ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ ដែលគាំទ្រដោយអាជ្ញាធរខេត្ត , មន្ទីរពាណិជ្ជកម្មខេត្ត , មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដោយសារបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាមកទិញបន្លែធម្មជាតិនៅតំបន់នេះ ស្របពេលដែលកំពុងមានការបញ្ជុះតម្លែរហូតដល់ ៥០ភាគរយ...
ព័ត៌មានលំអិតនៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងធ្វើសន្និបាតប្រចាំឆ្នាំ នាពេលខាងមុខ និងដើម្បីឆ្លុះបញ្ចាំងលទ្ឋផលការងារប្រចាំឆ្នាំ២០២១តាមរយ:ការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរ ។សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក...
ព័ត៌មានលំអិតនៅថ្ងៃទី០៤ ខែកញ្ញា ចុងសប្តាហ៍នេះ ក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ក្នុងស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.