ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវឹល ក្រុងសៀមរាប បានប្រកបមុខរបរធ្វើ កន្ត្រក ជាល អង្រុត ឈ្នាង ទុកលក់ឲ្យម៉ូយៗ ដែលបានកម្ម៉ងទិញយកទៅលក់បន្ត ឬក៏យកទៅតុបតែងលម្អតាមគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារជាដើម ដែលមុខរបរនេះ អាចជួយពួកគាត់រកប្រាក់ចំណូលបានបានគួរសម សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃបានល្អប្រសើរ។ ប្អូនស្រី វី ណារ៉ុង ជាអ្នកប្រកបមុខរបរផលិតសម្ភារៈទាំងនេះ...
ព័ត៌មានលំអិតគិតត្រឹមរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ការប្រមូលផលស្រូវប្រាំងនៅទូទាំងខេត្តសៀមរាប បានប្រមាណ២១ពាន់ហិកតាហើយ ស្មើនឹង៨០ភាគរយ នៃផ្ទៃដីសរុប ២៨ពាន់ហិកតា នេះបើតាមការឱ្យដឹងពី លោកទា គឹមសុទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃដដែលនេះ។ លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា ជាទូទៅការបង្កបង្កើនផលស្រូវប្រាំងធ្វើរហូតដល់ខែមេសា ប៉ុន្តែដោយសារពេលកន្លងមក...
ព័ត៌មានលំអិតលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ដសៀមរាប បានបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នៅក្នុងខេត្ដសៀមរាប បានដំណើរយ៉ាងរលួន ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ អនុវត្ដបានប្រមាណ៦០ភាគរយហើយ ក្នុងចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺន សហគ្រាសដែលបានចុះបញ្ជីសេដ្ឋកិច្ចនៅក្នុងខេត្ដសៀមរាប។ លោក ហាក់ សុធារ៉ា បានឲ្យដឹងដែរថា...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនអាណាចក្របៃតង លើកិច្ចព្រមព្រៀងកក់ទិញកូនដើមកាកាវ នៅរោងសម្ងួតរបស់ក្រុមហ៊ុនហ្វេមីលីកាកាវកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។ គួររំលឹកថា ជាមួយនឹងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងនេះដែរ ពិធីនេះ ក៏មានការរៀបចំកម្មវិធីនៃការចែករំលែកនូវបទពិសោធន៍ដល់កសិករអំពីការដាំ និង ការថែទាំដំណាំកាកាវ ។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលបានរៀបចំពិធីព្រលែងពូជត្រី ចំនួន៣ប្រភេទ ដែលតំណាងឲ្យប្រទេសកម្ពុជា ដែលជិតផុតពូជមួយហ្វូងចូលទៅក្នុងបឹងទន្លេសាប នៅក្នុងឡូតិ៍អភិរក្សរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលស្ថិតនៅក្នុងបឹងទន្លេសាប ភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីជួយសង្គ្រោះត្រីដែលរងគ្រោះជិតផុតពូជខ្លាំងបំផុតក្នុងពិភពលោក។ លោកបណ្ឌិត ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិនៅសាកលវិទ្យាល័យណេវ៉ាដា រ៉េណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ...
ព័ត៌មានលំអិតអ្នកស្រី យិន លេង ជាអ្នកប្រកបមុខរបរលក់ក្រឡានតាមផ្លូវជាតិលេខ៦ ក្នុងភូមិរកាកំបុត ស្រុកប្រាសាទបាគងបានបង្ហាញថា ការប្រកបមុខរបរលក់ដូរក្រឡាន គឺអ្នកស្រីលក់អស់រយ:ពេលជិត ១០មកហើយ ដោយមុខរបរនេះ បានប្រាក់ចំណូលវាមិនទៀងទាត់ទេ ជួនថ្ងៃណាក៏បានតិច ជួនថ្ងៃណាក៏បានច្រើន ថ្ងៃដែលយើងលក់បានច្រើនជាងគេ គឺជាថ្ងៃបុណ្យទានមានមនុស្សមនាច្រើនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក ពួកគាត់បានទិញក្រឡានផ្ញើរបងប្អូនជាដើម។ ចំនែកថ្ងៃធម្មតាអ្នកស្រី អាចលក់បានប្រាក់ចាប់ពីរ ១០ម៉ឺនរៀល ទៅជាង...
ព័ត៌មានលំអិតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម អ្នកទេសចរមកកាន់ខេត្តសៀមរាប មានប្រមាណ ១៤,០០០នាក់ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនជិត១២,០០០នាក់ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាល្ងាចម្សិលមិញនេះ។ ទោះជាចំនួនអ្នកទេសចរមានការកើនឡើងតិចតួចក្ដី ប៉ុន្តែនេះគឺជាសញ្ញាភ្លើងបៃតង...
ព័ត៌មានលំអិតប្អូនស្រីឈ្មោះ ចាប ច្រៀប ជាអ្នកប្រកបមុខរបលក់មាន់អាំង នៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បានលើកឡើងថា ការលក់មាន់អាំង និងគ្រឿងឧបភោគបរិភោគកន្លងមកក្នុងមួយថ្ងៃៗ យើងលក់ដាច់គួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុន ដែលការប្រកបមុខរបរលក់មាន់អាំងនេះ គឺប្អូនលក់អស់រយ:ពេលជាង៣ឆ្នាំមកហើយ ដែលកាលពីមុនធ្លាប់ធ្វើការនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប ប៉ុន្តែប្រាក់ខែតិចពេកមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរ ដូច្នេះទើបប្អូនសម្រេចចិត្តផ្លាស់ប្តូរពីការងារ ហើយងាកមករកស៊ីការលក់មាន់អាំងវិញ។ ប្អូនស្រីឈ្មោះ...
ព័ត៌មានលំអិតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជីក្រែង ក្រោមការគាំទ្រមូលនិធិពីធនាគារពិភពលោក បានរៀបចំសិក្ខាសាលានេះ ឡើងនៅក្នុងសាលប្រជុំសាលាស្រុកជីក្រែងខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល តំណាង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត...
ព័ត៌មានលំអិតលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា សេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុន ឯកជន Food Panda មានការដឹកជញ្ជូនរហ័សទាន់ចិត្ដ និងបម្រើសេវាកម្មបានល្អដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ ព្រោះថាក្នុងអំឡុងពេលដែលខេត្ដសៀមរាប ត្រូវបានបិទខ្ទប់ស្ទើរស្រុងនោះ ក្រុមការងារដៃគូដឹកជញ្ជូនរបស់ food panda បានធ្វើការយ៉ាងមមាញឹក ក្នុងការដឹកជញ្ជូនម្ហូបអាហារ របស់របរប្រើប្រាស់ផ្សេងៗ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.