នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកលោកស្រីជាតំណាងអ្គការជាដៃគូរ បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា...
ព័ត៌មានលំអិតអ្នកតម្បាញសូត្រ និងហូលពិតានខ្មែរ និងបុគ្គលិកខ្មែរជាង១០០នាក់ របស់វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងជួបបញ្ហាសេដ្ឋកិច្ច ខណៈការគាំទ្រផលិតផលសូត្រធម្មជាតិខ្មែរមានការធ្លាក់ចុះខ្លាំង ដោយសាររងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងរបស់ អ្នកនាង រិទ្ធ រដ្ឋា តំណាងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ហៅកាត់ថា IKTT នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។...
ព័ត៌មានលំអិតបន្ទាប់ពីបាត់បង់ភ្ញៀវទេសចរអន្តរជាតិ អំឡុងវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុងពីវិស័យទេសចរណ៍ និងពឹងផ្អែកលើវិស័យកសិកម្មជាប្រភពចំណូលចម្បង។ តាមរយៈសក្ដានុពលទេសចរណ៍របស់ស្រុក រដ្ឋបាលស្រុកបន្ទាយស្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រែក្លាយពីការ ដាំដុះបែបបុរាណ និងឧស្សាហកម្ម ទៅជាការដាំដុះបែបកសិទេសចរណ៍វិញ។ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងកម្មវិធីសន្ទនាមតិ របស់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ឃឹម...
ព័ត៌មានលំអិតក្នុងថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនសរុបជាង ២៥,០០០នាក់មានការធ្លាក់ចុះ ជាង៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានរហូតដល់ជាង ២៩០,០០០នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។ ការថយចុះនៃចំនួនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនៅឆ្នាំនេះ បានបង្ហាញនូវការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្របទៅនឹងសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំ...
ព័ត៌មានលំអិតគិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២០នេះ កម្មវិធីថ្នាក់ជាតិ ហៅថាអាស្ប៉ាយ (ASPIRE) ដែលជួយកសិករ ក្នុងការដាំដុះតាមបែបបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ បានផ្ដល់ផ្ទះសំណាញ់ សរុបចំនួន២៨ផ្ទះសំណាញ់ដល់កសិករដាំបន្លែ ក្នុងខេត្តសៀមរាប នេះបើតាមការឲ្យដឹងពី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។...
ព័ត៌មានលំអិតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រគល់គ្រឿងចក្រខ្នាតតូចចំនួន៩គ្រឿង ដល់បណ្តុំកសិករផលិតបន្លែ ចំនួន៩បណ្ដុំ ស្មើនឹង២៥០គ្រួសារ នៃក្រុង-ស្រុក ចំនួន៦ ដើម្បីប្រើប្រាស់ក្នុងការដាំដុះ នៅក្នុងបណ្ដុំអាជីវកម្មរបស់ខ្លួន។ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត...
ព័ត៌មានលំអិតតម្លៃស៊ុតទា ក្នុងខេត្តសៀមរាប បានធ្លាក់ថ្លៃពីតម្លៃមធ្យម៤០០រៀល មកនៅចន្លោះ៣៨០រៀល និង៣៦០រៀល តែការធ្លាក់ថ្លៃនេះ ត្រូវបានកសិករបញ្ជាក់ថា តែងតែកើតមាននៅចុងឆ្នាំ ហើយពួកគាតរំពឹងថានឹងឡើងថ្លៃមកវិញនៅដើមឆ្នាំ២០២១ នេះបើតាមការលើកឡើងប្រហាក់ប្រហែលគ្នារបស់កសិករ ក្នុងខេត្តសៀមរាបកាលពិថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ តាមការពិនិត្យជាក់ស្តែងឆ្នាំនេះ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បង្ហាញថាការចិញ្ចឹមទាយកស៊ុត អំឡុងវិបត្តិជំងឺកូវីដ-១៩...
ព័ត៌មានលំអិតដង្កូវរុយទាហានខ្មៅ ត្រូវបានប្រទេសជាច្រើនលើពិភពលោក យកមកធ្វើជាចំណីធម្មជាតិរបស់សត្វ និងមានក្រុមហ៊ុនមួយចំនួនផលិតជាអាហាររបស់មនុស្សផងដែរ។ តាមការចុះផ្សាយរបស់ក្រុមហ៊ុន Insect Engineers របស់ប្រទេសហូឡង់ ដង្កូវរុយទាហានខ្មៅ មានជាតិប្រូតេអ៊ីន និងសារធាតុសំខាន់ៗដទៃទៀត សម្រាប់មនុស្សនិងសត្វ ប្រមាណ៤០ ទៅ ៦៥ភាគរយ។ សម្រាប់ខេត្តសៀមរាប ការចិញ្ចឹមរុយទាហានខ្មៅ (BLACK SOLDIER FLY)...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈលោកជំទាវ ធីណា រេដសរ៍ (Tina Redshaw) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ប្រចាំនៅកម្ពុជា បានសម្រេចថា នឹងមិនបន្តអនុវត្តន៍ ការព្យួរមួយផ្នែក នៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើព្រះរាជាណាចក្រកម្ពុជាទៀតទេ...
ព័ត៌មានលំអិតសម្រាប់ខេត្តសៀមរាប មុនវិបត្តិកូវីដ-១៩ តម្រូវការបន្លែក្នុងខេត្ត មានចន្លោះពី ៦០ ទៅ ៨០តោន ក្នុងនោះ ៨០ភាគរយផ្គត់ផ្គង់ដោយកសិករក្នុងខេត្ត និង២០ភាគរយទៀតនាំចូលពីបណ្ដាខេត្តក្នុងប្រទេស និងមកពីបរទេស ទោះបីក្នុងវិបត្តិកូវីដ-១៩ ការទទួលទានបន្លែក៏ពុំសូវមានការធ្លាក់ចុះប៉ុន្មានដែរ នេះបើតាមការបង្ហាញពីលោកពុត លឿម អនុប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.