បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានការយល់ដឹងច្រើន ក្នុងជ្រើសរើសចំណីអាហារសុវត្ថិភាព ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីអ្នកទទួលទាន ភោជនីយដ្ឋានក្នុងខេត្តមួយចំនួន បានសម្រិតសម្រាំងប្រភពចំណីអាហារ ដែលធានាបាននូវសុខភាពដល់អតិថិជនរបស់ខ្លួន ក្នុងនោះ ម្ចាស់ភោជនីយដ្ឋានដំណាក់រាជសីហ៍ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានអះអាងថា ដើម្បីសុខភាពអតិថិជន លោកបានបញ្ជាទិញ បន្លែ ផ្លែឈើ ត្រីសាច់ និងស៊ុតដែលផលិតដោយកសិករខ្មែរ នៅជុំវិញខេត្តសៀមរាប។...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះសភាពាណិជ្ជកម្មកម្ពុជា បានជួយសម្របស្រួលដល់អ្នកវិនិយោគគិនបរទេសជាច្រើន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកត្តាទាំងនេះ បានកំពុងធ្វើឲ្យអ្នកវិយោគគិនបរទេស កាន់តែមានភាពជឿជាក់ និងមកធ្វើការវិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០១៩ ស្ថិតក្នុងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅថា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មខេត្ត គឺមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំវិស័យឯកជនមកជជែកពិភាក្សាគ្នា...
ព័ត៌មានលំអិតសហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ ខេត្តសៀមរាប បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងបង្ហាញភាពខ្លាំងរបស់ខ្លួន លើវិស័យកសិកម្មក្នុងខេត្ត ដែលបានបង្កើតត្រឹមតែរយៈពេលមួយឆ្នាំកាលពីចុងឆ្នាំ២០១៧ និងបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលសមាជិកខ្លួនបានជួបប្រទះ និង ស្នើសុំឲ្យអាជ្ញាធរ និងអង្គការដៃគូជួយដោះស្រាយ និងគាំទ្រ។ មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៩ របស់សហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ នៅព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ...
ព័ត៌មានលំអិតអ្នកស្រី កែវ ហ៊ាន់ ជាកសិកររស់នៅភូមិលាងដៃ សង្កាត់នគរធំ ក្រុងសៀមរាប បានឲ្យដឹងថា សព្វថ្ងៃ អ្នកស្រីបានដាំបន្លែសុវត្ថិភាពចម្រុះ មានត្រសក់ ត្រប់ ល្ពៅ ម្ទេស ពោត ឪឡឹក និង ប៉េងប៉ោះ ក្នុងនោះប៉េងប៉ោះ និងត្រសក់ច្រើនជាងគេ លើផ្ទៃដីជាង២ហិកតា...
ព័ត៌មានលំអិតស្រូវប្រមាណ ៦៥ហិចតា ក្នុងឃុំចំនួន២ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប កំពុងរងការបំផ្លាញពីសត្វមមាចត្នោត នេះបើតាមការឲ្យដឹងពីក្រុមការងារជំនាញ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថាសត្វមមាចត្នោត ដែលបានបំផ្លាញស្រែក្នុងស្រុកជីក្រែងនេះ...
ព័ត៌មានលំអិតស្រូវប្រាំងប្រមាណចំនួន២០ហិចតា ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានក្រៀមស្វិត ងាប់បណ្តើរៗ និងប្រមាណ២០ហិកតាកំពុងប្រឈមនឹងបញ្ហាដូចគ្នាដែរ នេះបើតាមការឲ្យដឹងពីលោក ភូង សាវ័ន្ដ មេភូមិស្រង៉ែ សង្កាត់ស្រង៉ែ។ លោក ភូង សាវ័ន្ត បានបញ្ជាក់ថា ភូមិស្រង៉ែ ជារៀងរាល់ឆ្នាំស្រូវប្រាំងទាំងនេះ បានប្រភពទឹក ពីបារាយណ៍ទឹកថ្លា ប៉ុន្ដែនៅឆ្នាំនេះ...
ព័ត៌មានលំអិតលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករលីមីតធីត មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ហត្ថាកសិករ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររហូតដល់សម្រេចបានទៅលើការផ្តល់ឥណទាន និងប្រមូលប្រាក់បញ្ជើសន្សំពីអតិថិជន នូវអត្រាកំណើន៣១,២៨ភាគរយ ដោយកើនឡើងពីចំនួន៥៧៦.៨៨ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៧ ទៅដល់ ចំនួន៧៥៧.៣២លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨ ខណៈដែលសមតុល្យប្រាក់បញ្ញើសន្សំសម្រេចបានក្នុងអត្រាកំណើន ៣០,៦២ភាគរយ ដោយកើនឡើងពី...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៨...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងទិសដៅអនុវត្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ក្នុងខណៈពេលដែលសហភាពអឺរ៉ុប បានសម្រេចយកពន្ឋលើអង្កររបស់កម្ពុជាសម្រាប់ការនាំចូលទៅកាន់ទីផ្សារក្នុងបណ្ដាប្រទេសនៃសហគមអ៊ឺរ៉ុបនោះ សូមកុំមានការភ្ញាក់ផ្អើលចំពោះបញ្ហានេះ ព្រោះនេះជាការប្រព្រឹត្តទៅធម្មតារបស់បណ្តាប្រទេសនីមួយៗ ប្រសិនបើជាមើលឃើញទៅថា ប្រទេសនោះមានការរីចម្រើនអាចឈានទៅដល់ការយកពន្ឋទៅហើយ គឺត្រូវតែយក ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ ក្នុងក្រខ័ណ្ឌមួយប្រទេសកម្ពុជាយើងមានកម្រិតជីវភាព...
ព័ត៌មានលំអិតតាមរយៈសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានណែនាំឲ្យប្រជាកសិករគួររក្សាទឹកទុក និងធ្វើស្រែប្រាំងតែម្ដងប៉ុណ្ណោះ ដោយជំនួសមកវិញនូវដំណាំរួមផ្សំមកវិញ។ ជាក់ស្ដែងនៅដើមឆ្នាំ២០១៩នេះ ផ្ទៃដីធ្វើស្រែប្រមាណ២ម៉ឺនហិចតា ក្នុងស្រុកក្រុងចំនួន៦ នៃខេត្តសៀមរាប រួមមាន ស្រុកសូទ្រនិគម ស្រុកក្រឡាញ់ ស្រុកប្រាសាទបាគង ស្រុកជីក្រែង ស្រុកពួក ក្រុងសៀមរាប ត្រូវបានមន្ទីរធនធានទឹក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.