នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករចំនួន ៥០០ហិកតា ក្នុងចំណោមស្រូវដែលទទួលផលប្រមាណ ១.០០០ហិកតា ស្ថិតក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្ដសៀមរាប។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់...
ព័ត៌មានលំអិតនៅចុងសប្តាហ៍ថ្មីៗនេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាបព្រមទាំងសហការីបាន ចុះពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ របស់ប្រជាកសិករ នៅភូមិគោកពោធិ៍ ឃុំកែវពណ៌...
ព័ត៌មានលំអិតយោងតាមលទ្ធផលនៃសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយមានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងទីក្រុង និងនៅតាមតំបន់ជនបទ ក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ ហើយជាក់ស្តែងសម្រាប់ខេត្តសៀមរាប បើតាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមមានប្រមាណ ៨១ភាគរយ នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀលប្រព័ន្ធបាគង និង...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមការងារអន្តរក្រសួងមានក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច មន្ត្រីជំនាញខេត្តសៀមរាប រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងវាយតម្លៃលើការសាងសង់ប្រព័ន្ធស្រោចស្រពបន្លែប្រើថាមពលព្រះអាទិត្យ ដែលគាំទ្រដោយក្រសួងកសិកម្ម និងអនុវត្តដោយនាយកដ្ឋានវិស្វកម្មកសិកម្ម នៅក្នុងភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប សម្រាប់សហគមន៍ផលិតកម្មបន្លែ ប្រាំបួននាងនួនចាន់ស ដែលមានកសិករទទួលផលចំនួន ១០៥គ្រួសារ។ លោក...
ព័ត៌មានលំអិតអាជ្ញាធរស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញថា ការផលិតជីកំប៉ុសជន្លេន នឹងជួយជំរុញឱ្យវិស័យបរិស្ថាន អនាម័យ នៅក្នុងស្រុកកាន់តែមានភាពល្អប្រសើរ និងជួយឱ្យប្រជាពលរដ្ឋអាចផលិតនូវផលិតផលកសិកម្មដែលមានសុវត្ថិភាពផងដែរ។ ក្នុងពិធីសម្ពោធរោងកែច្នៃជីកំប៉ុសជន្លេនរបស់សហគមន៍ប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ការបើកដំណើរការនូវទីតាំងផលិតជីកំប៉ុសនេះ ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល...
ព័ត៌មានលំអិតនិយ័តករមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយពីការឈ្វែងយល់និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ដល់សិស្សិត មន្ដ្រីរាជការមកពីតាមបណ្ដាអង្គភាពរបស់រដ្ឋ និងបុគ្គលិកក្រុមហ៊ុនផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា។សិក្ខាសាលានេះ ធ្វើឡើងនៅសាកលវិទ្យាល័យបៀលប្រាយខេត្ដសៀមរាប នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ ឯកឧត្ដមបណ្ឌិត វិន ភក្ដី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍បើកសិក្ខាសាលានេះថា គឺជាកម្មវិធីដ៏ពិសេសមួយ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប និង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន បានអញ្ជើញផ្តល់ស្រូវពូជជូនដល់ប្រជាកសិករដែលរងការខូចខាតដំណាំស្រូវវស្សាចំនួន ៧៧គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកជីក្រែង...
ព័ត៌មានលំអិតខេត្ដសៀមរាប ទិន្នផលត្រីក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ ប្រមូលបានចំនួន ៣៥.៦៨៤តោន ដោយនេសាទគ្រួសារមាន ៣០.០៤០តោន និងវាលស្រែ ៥.៦៤៤តោន កើនឡើង ១,២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈផលត្រីចិញ្ចឹមសរុបមានចំនួន ២១.៨៤១តោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប...
ព័ត៌មានលំអិតនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មខេត្ត និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានការបច្ចេកទេសសម្រាប់ ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ជូនដល់អាជីវករលក់ដុំ និងរាយសម្ភារៈកសិកម្ម ចំនួន១១៧នាក់មកពី១២ខេត្ត-ក្រុង ដែលវគ្គនេះមានរយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ រៀបចំឡើងនៅស្ថានីយ៍ពិសោធន៍កសិកម្មទឹកវិល...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.