សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១

ក្នុងឱកាសចុះអបរំ ផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាម ក្នុងបរិវេណវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ព្រោះការឆ្លងជំងឺគ្រុនឈាមនេះ បានកើតឡើងមិនត្រឹមតែនៅក្នុងខេត្ដសៀមរាបនោះទេ គឺកើតឡើងនៅទូទាំងប្រទេស ដូចនេះប្រជាពលរដ្ឋទំាងអស់ត្រូវអនុវត្ដតាមការណែនាំពីអ្នកជំនាញសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងបន្ថែមទៀត។...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធឡើងវិញលើការបន្តការអប់រំដល់ប្រជាពលរដ្ឋ ខណៈជំងឺស្វាយហាក់កំពុងរើឡើងវិញ

បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងអំឡុងប្រមាណជា ១ខែចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២២ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ឋបុប្ផាទី៣ ខេត្តសៀមរាប បានពិនិត្យឃើញអ្នកមានជំងឺកាមរោគ ហៅឱ្យចំថាជំងឺស្វាយ ចំនួន ៣៨ករណី នៅលើស្ត្រីមានផ្ទៃពោះសម្រាលកូន និងទារកទើបនឹងកើតចំនួន ១១ករណី...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបរៀបចំធ្វើពិធីប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ២៣អដ្ឋិធាតុបន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើត

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងសៀមរាប លោក ពិន ប្រាកដ អភិបារងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការប្រគល់អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ជំហាន២ ដំណាក់កាលទី២១ ចំនួន ២៣អដ្ឋិធាតុបន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ។...

ព័ត៌មានលំអិត

សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

ជនសង្ស័យចំនួន ០៥នាក់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងករណី ឆបោក នៅចំណុចភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនា...

ព័ត៌មានលំអិត

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានបំផ្ទុះគ្រាប់រំសេវកែច្នៃនៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ក្នុងក្រុងសៀមរាប

ជនសង្ស័យ ២នាក់ ដែលបានបំផ្ទុះរំសេវកែច្នៃ ក្នុងក្រុងសៀមរាបកាលពីយប់ថ្ងៃទី៣ ខែមិថុនា ដែលជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥កន្លងទៅនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបង្ហាញថា ក្រោមការយកចិត្តទុកដាក់របស់លោកស្នងការនគរបាលខេត្តសៀមរាប សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានស្រាវជ្រាវរយៈពេល...

ព័ត៌មានលំអិត

អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំប្រតិភូនៃវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីសកម្មភាពមីន ចុះទស្សនកិច្ចសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ថិតនៅភូមិត្រពាំងធំឃុំត្រពាំងធំ ស្រុកប្រាសាទ បាគងខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសមិទ្ធផលសម្រេចបាននៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាលទ្ធផលបានមកពីមរតកនៃសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលជាង ៣ទសវត្សរ៍នៅកម្ពុជា។...

ព័ត៌មានលំអិត

ឃាត់ខ្លួនបុរសល្មោមកាមម្នាក់ក្រោយចាប់រំលោភក្មេងស្រីម្នាក់រួចសម្លាប់ចោលយ៉ាងព្រៃផ្សៃ

សមត្ថកិច្ចខេត្តសៀមរាបកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ដែលបានល្បួងក្មេងស្រីវ័យ ១៣ឆ្នាំ ដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែយ៉ាងព្រៃផ្សៃ ស្ថិតក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ...

ព័ត៌មានលំអិត

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

តាមរបាយការណ៍របស់លេខាធិការដ្ឋាន គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងកាលពីយប់ថ្ងៃទី២៨ ខែមេសានេះថា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានឧបទ្ទវហេតុគ្រោះធម្មជាតិ កើតឡើង ដោយភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់ និងមានផ្គររន្ទះ បណ្តាលឱ្យប៉ះពាល់ស្រុកពីរ គឺ ស្រុកស្វាយលើ និងស្រុកពួក ខេត្តសៀមរាប ធ្វើឱ្យស្លាប់ មនុស្សម្នាក់, របួសធ្ងន់ចំនួន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បង្ហាញការសាទរ និងគាំទ្រដែលរដ្ឋាភិបាល ដែលសម្រេចដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងសាទរចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចដកចេញនូវកាតព្វកិច្ចការពាក់ម៉ាស់ នៅតាមទីសាធារណៈ ដែលការសម្រេចនេះ គឺបានជួយលើកស្ទួយដល់ការចំណាយប្រចាំថ្ងៃនៅក្នុងគ្រួសារ។ ពួកគាត់លើកឡើងថា ការពាក់ម៉ាស គឺជាកតព្វកិច្ចសំខាន់របស់ប្រជាពលរដ្ឋក្នុងការការពារ និងថែរក្សាសុខភាព ដែលមានការឆ្លងពីជំងឺផ្សេងៗ និងការហុយចូលនូវធូរលីដីជាដើម ប៉ុន្ដែក៍មានផលលំបាក់ក្នុងការដកដង្ហើមដែរ។ ពួកគាត់បានបន្ដថា បើរាជរដ្ឋាភិបាលបានដកកតព្វកិច្ចនេះចេញវិញជាការល្អប្រសើរ ដែលអាចជួយឱ្យប្រជាពលរដ្ឋកាត់បន្ថយក្នុងការចំណាយថវិកាប្រចាំថ្ងៃ ក្នុងការទិញម៉ាស់ពាក់ដែរ ខណៈដែលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងងើបឡើងវិញបន្ដិចបន្ទួច។ ពួកគាត់បានសម្ដែងការសប្បាយចិត្ដ...

ព័ត៌មានលំអិត

ក្រុមការងារយុវជនសង្កាត់សៀមរាប សហការជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ រួមគ្នាកាប់ឆ្ការព្រៃ និងកាយមុខទឹក នៅមុខវត្តអធ្វា

  កាលពីចុងសប្តាហ៍នេះ ក្រុមការងារយុវជនសង្កាត់សៀមរាប ដោយបានការគាំទ្រពីអាជ្ញាធរសង្កាត់ និងក្រោមការសហការពីមេភូមិ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានស្ម័គ្រចិត្ត សាមគ្គីគ្នារៀបចំបោសសំអាតបរិស្ថានតាមដងផ្លូវ និងមាត់ប្រឡាយចាស់មានប្រវែងប្រមាណជាង ១គីឡូម៉ែត្រ ចាប់ពីផ្សាវត្តអធ្វា ទៅកាន់ភូមិសាស្ត្រនៃភូមិចំនួនពីរ គឺភូមិស្ពានជ្រាវ និងភូមិកក្រាញ់ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ប្រើរយៈពេល៥ថ្ងៃ គិតពីថ្ងៃទី២៣ ខែមេសា...

ព័ត៌មានលំអិត
Page 11 of 84 1 10 11 12 84

Recommended

សូម Like និង Follow ពួកយើង