សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ការបាត់បង់ព្រៃឈើ នៅតែជាកម្មវត្ថុក្តៅសម្រាប់ការប្រើប្រាស់វិធានការបង្ក្រាប និងទប់ស្កាត់ 

របៀបវារៈចំនួន៤ ដែលទាក់ទងទៅនឹងវិធានការបន្សាបបញ្ហាប្រឈម ក្នុងដំណើរទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ អភិរក្សតំបន់ការពារធម្មជាតិ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិកាសម្របសម្រួលបច្ចេកទេស នៃក្រុមប្រឹក្សាខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃក្រុមប្រឹក្សាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានកំណត់របៀបវារៈចំនួន៤ ជាសំខាន់ សំដៅទៅលើការប្រើប្រាស់វិធានការចាំបាច់នានា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលក្នុងនោះ គឺសំដៅទៅលើការធានា លើកកម្ពស់ប្រសិទ្ធភាពបង្ក្រាបបទល្មើស ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើបន្តទៀត។ លោក...

ព័ត៌មានលំអិត

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ

អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការដកបង្គោលរបងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោលរំលោភយកដីត្រពាំងបុរាណមួយកន្លែងស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ការដកបង្គោលចេញវិញនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពេលជនមិនស្គាល់មុខ បានលួចធ្វើសកម្មភាពហ៊ំព័ទ្ធរបងយកដីក្នុងត្រពាំងបុរាណនោះ រយៈពេល ៣ថ្ងៃមកហើយ។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ...

ព័ត៌មានលំអិត

IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

ពលករចំណាកស្រុក ទៅធ្វើការក្រៅប្រទេស ហើយត្រូវថៅកែកេងប្រវ័ញ្ចអត្ថប្រយោជន៍ការងារ ពួកគេត្រូវបានគេចាត់ទុកថាជាទាសករសម័យទំនើប នេះបើតាមការលើកឡើងរបស់ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា ហៅកាត់ថា IOM ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងទិវាអន្តរជាតិជនទេសន្តប្រវេសន៍ ខួបទី៣១ ស្ថិតក្នុងបរិវេណវត្តជ្រោយនាងងួន ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកស្រី គ្រីស្ទីន ប៉ាកូ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យអាជ្ញាធរក្នុងស្រុកក្រឡាញ់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ទន្រ្ទានដែលប៉ះពាល់ដីព្រៃលិចទឹកនៅក្នុងតំបន់៣

ក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងនៅក្នុងក្រឡាញ់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកស្រុកក្រឡាញ់ នៃក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបង្ហាញថា បទល្មើសទន្ទ្រានរំលោភដីព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាបជិត ២០០០ហិចតា ជាបទល្មើសពីមុន បទល្មើសថ្មីមិនទាន់មាននោះទេ

យោងតាមរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារនៃការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប នៃខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាបបានរៀបចំកសាងផែនទីបឋមមួយ ដោយផ្អែកលើអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដើម្បីក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវ ក្នុងនេះការកំណត់សំគាល់ផ្សេងៗ បានបង្ហាញថា...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

ដើមី្បអនុវត្តនូវបទបញ្ជារដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់២ និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកជីក្រែង ក្នុងការទប់ស្កាត់ ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប។ ប្រតិបត្តិកានេះ...

ព័ត៌មានលំអិត

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ត អេលីត ជាក្រោមដីរបស់ផ្សារទំនើប អាស៊ីផ្លាហ្សា នៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈដែលបុគ្គលិកកំពុងហាត់សមត្រៀមបើកដំណើរការឡើងវិញ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទី១.ឈ្មោះ អ៊ឹង ស៊ីម ភេទប្រុស អាយុ ៤២ឆ្នាំ...

ព័ត៌មានលំអិត

អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃមូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា AHF បានថ្លែងថា «វិបត្តិកូវីដ-១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយ សម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្សនៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំង បាត់បង់ការងារ និងកំពុងទទួលរងអសន្តិសុខស្បៀង ក្នុងនោះវិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ីក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ហើយរកឃើញដីព្រៃលិចទឹកជាង១០០ហិកតា ត្រូវជនខិលខូចកាប់ទន្ទ្រានយក

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានលោក លោកស្រី ជាអភិបាលរង នៃគណៈអភិបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ការពារបឹងទន្លេសាបក្នុងភូមិសាស្រ្តក្រុងសៀមរាប ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្ដសៀមរាប បញ្ជូនខ្លួនជនសង្ស័យ ៣នាក់បន្ថែមទៀត ទៅតុលាការពាក់ព័ន្ធករណី ប្លន់ម៉ូតូប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប

សមត្ថកិច្ចខេត្ដសៀមរាប នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៣នាក់បន្ថែមទៅកាន់តុលាការ ដើម្បីចាត់វិធានការផ្លូវច្បាប់ ក្រោយសមត្ថកិច្ចឃាត់ខ្លួនបានជាបន្ដបន្ទាប់ ក្នុងករណីប្លន់ម៉ូតូប្រជាពលរដ្ឋ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បើតាមលោកវរៈសេនីយ៍ទោ សុខ ម៉េងអ៊ាង ប្រធានការិយាល័យព្រហ្មទ័ណ្ឌកំរិទ្ធធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់...

ព័ត៌មានលំអិត
Page 14 of 84 1 13 14 15 84

Recommended

សូម Like និង Follow ពួកយើង