នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសង្គមកិច្ចខេត្ត និងអង្គការឡុតទុស វើល នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ៦០គ្រួសារ ក្នុងស្រុកសូទ្រនិគម

  នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប សហការជាមួយអាជ្ញាធរឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាការឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ ហៅកាត់ថា កយ កា(Koica) តាមរយៈអង្គការឡុតទុស វើល (Lotus World)ខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ពានរង្វាន់ ដល់អ្នកសារព័ត៌មានឆ្នើម ក្នុងការប្រកួតសរសេរអត្ថបទព័ត៌មាន លើប្រធានបទកម្ពុជាក្នុងបរិបទកូវីដ១៩

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ក្នុងការប្រកួតប្រជែង សរសេរអត្ថបទសារព័ត៌មាន លើប្រធានបទ កូវីដ១៩ ពានរង្វាន់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់២។ តាមការបញ្ចាក់របស់ លោក ប៉ែន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តពិធីកាន់បិណ្ឌវេនទី៤ នៅវត្តទេពពោធិវង្សហៅវត្តថ្មី ក្រុងសៀមរាប   នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ...

ព័ត៌មានលំអិត

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប

ទោះបីជំងឺកូវីដ១៩ បានបង្កបញ្ហាប្រឈមដល់សេដ្ឋកិច្ចជាតិ ក៏ការអភិវឌ្ឍនៅតែបន្តទៅមុខដោយខានមិនបាន ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ដល់ថវិកា ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ដែលមានចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ តាមរយៈហ្វេសប៊ុកដដែល...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ដាំផ្ញើដល់អាជ្ញាធរទាំងនៅថ្នាក់ខេត្តនិងមូលដ្ឋាន សូមយកបញ្ហាគ្រឿងញៀន ជាអទិភាពក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់

ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែជាប្រទេសដែលឧក្រិដ្ឋជនគ្រឿងញៀន បាននាំចូលគ្រឿងញៀនមកធ្វើការចែកចាយបន្ត និង មានអ្នកប្រើប្រាស់បន្ត បើទោះជាមានការបិទទ្វារព្រំដែននៃប្រទេសនិមួយៗលើពិភពលោក បិទជើងហោះហើរជាអន្តរជាតិក្នុងដំណាក់កាលនៃការគម្រាមកំហែងធ្ងន់ធ្ងរដោយវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ ហើយបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនកើនជាង២២ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩...

ព័ត៌មានលំអិត

មន្ទីរបរិស្ថានខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់ ដល់ម្ចាស់អាជីវកម្មទិញ និងរក្សាទុកសំណល់អេឡិចត្រូនិច មិនគោរពសេចក្ដីណែនាំពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិច

ម្ចាស់អាជីវកម្ម ទិញ និងរក្សាទុក នូវសំណល់អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាញ៉េ ទូរស័ព្ទដៃ និងបរិក្ខាអេឡិចត្រូនិចគ្រប់ប្រភេទ នឹងត្រូវរងការផាកពិន័យ ឬមានទោស ក្នុងករណីមិនបានអនុវត្តន៍តាមសេចក្ដីណែនាំ ស្ដីពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់ លោក ណម គឹមអ៊ន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី០១...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងសង្កាត់សំបួរបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីពីក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររៀបចំដែនដីនគរូបណីយកម្មសំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលសង្កាត់សំបួរ ក្នុងក្រុងសៀមរាប បានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងសង្កាត់សំបួរ គឺភូមិជ្រៃ និងភូមិសំបួរ ដែលមានក្បាលដីចំនួន១.៥៨១ ក្បាលដី ខណៈការចែកប័ណ្ណនេះ បានចាប់តាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មក ហើយនឹងបញ្ចប់នៅពេលដែលប្រជាពលរដ្ឋទទួលនៅប័ណ្ណកម្មសិទ្ធិដីធ្លីគ្រប់គ្នា ។...

ព័ត៌មានលំអិត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបើកសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារ នៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងរយៈពេល០៤ថ្ងៃ ដែលពិធីបើយបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម...

ព័ត៌មានលំអិត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ

លោក ថុំ បណ្តូល អនុប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងបញ្ជីបោះឆ្នោត បានបង្ហាញឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ(អនឡាញ) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ ដំណើរការតាមគេហទំព័រ Voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០...

ព័ត៌មានលំអិត

សំណង់អគាររដ្ឋ , ភោជនីយដ្ឋាននិងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សំណង់អគាររដ្ឋ , ភោជនីយដ្ឋាន និងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ដែលការរុះរើនេះបានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រ និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។...

ព័ត៌មានលំអិត
Page 144 of 242 1 143 144 145 242

Recommended

សូម Like និង Follow ពួកយើង