ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រ និងប័ណ្ណសរសើរ ជូនដល់សិស្សឆ្នើម ព្រមទាំងសិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សា សរុបចំនួន ១២៥នាក់។ លោក ថាប់ សេង ហុក នាយកសាលាភាសាចិនជីងហ៊ួ បានឲ្យដឹងថា សាលាភាសាចិនជីងហ៊ួ ត្រូវបានបង្ហាត់បង្រៀនដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ដែលមានបទពិសោធជាច្រើនឆ្នាំកន្លងមក...

ព័ត៌មានលំអិត

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប មានរៀបចំកម្មវិធីដង្ហែរក្បួនសង្ក្រាន្ដសាកលវិទ្យាល័យ ពីចំណុចភ្លើងស្ដុបចុងកៅស៊ូ ឆ្ពោះទៅកាន់សាកលវិទ្យាល័យអង្គរ ស្ថិតនៅបុរីសៀងណាំ ក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋឱ្យនឹករំលឹកដល់វប្បធម៌អរិយធម៌ខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”។ បើតាមលោក សុខ តុញ អនុប្រធាក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ និងជាអ្នករៀបចំកម្មវិធីនេះឡើង...

ព័ត៌មានលំអិត

មន្ទីរការងារខេត្ត បើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ក្នុងទូទាំងខេត្តសៀមរាប

នៅសាលាប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្ត បានរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជាដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិនប្រចាំ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយបន្តការងារបញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនៗសិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា ជាង៥០នាក់ នៃវិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកស្រី សំ សាវ៉ាង មន្រ្តីទទួលបន្ទុកការងារយុវជន នៃសាខាកាកបាទក្រហមខេត្ត ដែលជាអ្នកសម្របសម្រួលក្នុងវគ្គអប់រំផ្សព្វផ្សាយ...

ព័ត៌មានលំអិត

ពលករទេសន្តរប្រវេសន៍ ៦០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពី ការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)

ពលករទេសន្តរប្រវេសន៍ចំនួន ៦០នាក់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប បានទទួលការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) នូវចំណះដឹងអំពីការបង្កើតអាជីវកម្មខ្នាតតូច សហគ្រិនភាព ការធ្វើផែនការ និងការគ្រប់គ្រងអាជីវកម្ម ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍជំនាញ និងជម្រើសនៃការកសាងជីវភាពឲ្យកាន់តែប្រសើររបស់ពលករទេសន្តរប្រវេសន៍គ្រួសារ និងសហគមន៍ ដោយវគ្គបណ្តុះបណ្ដាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប។ លោកស្រី...

ព័ត៌មានលំអិត

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អង្គការឡូតទុសវើល ខេត្តសៀមរាប បាននាំយកឯកសណ្ឋាន និងសម្ភារៈសិក្សា ដែលជាជំនួយរបស់ព្រះតេជគុណ ឆាអ៊ូ ព្រះចៅអធិការវត្តភីរ៉ូចាណាគុកជេសន់វ៉ុន និងសហការីនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ចំនួន១៧០នាក់ ស្ថិតក្នុងភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ តាមរបាយការណ៍របស់អ្នកស្រី ញេប...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ១៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទោនេះ...

ព័ត៌មានលំអិត

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណ: លើកដំបូង ទៅកាន់និយ័តករមូលបត្រកម្ពុជា ហើយឥឡូវនេះខាងក្រុមហ៊ុនរបស់លោកកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣ កម្មវិធីសិក្ខាសាលានេះ ដោយមានអ្នកចុលរួមប្រមាណជាង ១០០នាក់ នៅខេត្តសៀមរាប។...

ព័ត៌មានលំអិត

អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

អ្នកគ្រប់គ្រងបណ្ណាល័យ នៅខេត្ដសៀមរាប បានលើកឡើងថា ការអានសៀវភៅរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងអន្ដរជាតិ នៅតាមបណ្ណាល័យ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណ:ដែលរាជរដ្ឋាភិបាល បានរៀបចំទិវាអំណានជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ។ កញ្ញា ព្រឿង សុខឃីម ជំនួយការបណ្ណារក្ស នៅបណ្ណាល័យមជ្ឍមណ្ឌលខេមរសិក្សា...

ព័ត៌មានលំអិត

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ បានទទួលការអប់រំសីលធម៌ និងសមាធិ តាមលំអានព្រះពុទ្ឋសាសនា នៅវត្តអង្គរខាងជើង ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងគោលបំណងបណ្តុះនូវសុជីវធម៌ គុណធម៌ ចរិយាធម៌ដល់ពួកគាត់ ដើម្បីទទួលបាននូវសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ សមជាកុលបុត្រខ្មែរ និងដែលពួកគាត់ជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។...

ព័ត៌មានលំអិត
Page 15 of 62 1 14 15 16 62

Recommended

សូម Like និង Follow ពួកយើង