ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

សប្បុរសជននៃសាធារណរដ្ឋកូរ៉េ នាំយកអំណោយចែកជូនសិស្សានុសិស្ស ១៧០នាក់ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អង្គការឡូតទុសវើល ខេត្តសៀមរាប បាននាំយកឯកសណ្ឋាន និងសម្ភារៈសិក្សា ដែលជាជំនួយរបស់ព្រះតេជគុណ ឆាអ៊ូ ព្រះចៅអធិការវត្តភីរ៉ូចាណាគុកជេសន់វ៉ុន និងសហការីនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកកក់ភីរ៉ូចាណា ចំនួន១៧០នាក់ ស្ថិតក្នុងភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ តាមរបាយការណ៍របស់អ្នកស្រី ញេប...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បង្ហាញថាអត្រាបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យរបស់និស្សិតក្នុងឆ្នាំ២០២២ មានការថយចុះគួរឲ្យកត់សម្គាល់

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ១៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទោនេះ...

ព័ត៌មានលំអិត

ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា នៅខេត្តសៀមរាប 

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណ: លើកដំបូង ទៅកាន់និយ័តករមូលបត្រកម្ពុជា ហើយឥឡូវនេះខាងក្រុមហ៊ុនរបស់លោកកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ចុងខែមីនា ឆ្នាំ២០២៣ កម្មវិធីសិក្ខាសាលានេះ ដោយមានអ្នកចុលរួមប្រមាណជាង ១០០នាក់ នៅខេត្តសៀមរាប។...

ព័ត៌មានលំអិត

អ្នកអានសៀវភៅនៅតាមបណ្ណាល័យ ក្នុងខេត្ដសៀមរាប កើនឡើងជាបន្ដបន្ទាប់ !

អ្នកគ្រប់គ្រងបណ្ណាល័យ នៅខេត្ដសៀមរាប បានលើកឡើងថា ការអានសៀវភៅរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងអន្ដរជាតិ នៅតាមបណ្ណាល័យ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណ:ដែលរាជរដ្ឋាភិបាល បានរៀបចំទិវាអំណានជារៀងរាល់ឆ្នាំ ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ។ កញ្ញា ព្រឿង សុខឃីម ជំនួយការបណ្ណារក្ស នៅបណ្ណាល័យមជ្ឍមណ្ឌលខេមរសិក្សា...

ព័ត៌មានលំអិត

និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ ទទួលបានការអប់រំសីលធម៌ និងសមាធិ នៅវត្តអង្គរខាងជើង

នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ និស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាសាខាខេត្តសៀមរាបជាង ២រយនាក់ បានទទួលការអប់រំសីលធម៌ និងសមាធិ តាមលំអានព្រះពុទ្ឋសាសនា នៅវត្តអង្គរខាងជើង ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងគោលបំណងបណ្តុះនូវសុជីវធម៌ គុណធម៌ ចរិយាធម៌ដល់ពួកគាត់ ដើម្បីទទួលបាននូវសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ សមជាកុលបុត្រខ្មែរ និងដែលពួកគាត់ជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។...

ព័ត៌មានលំអិត

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់ឪពុកម្ដាយ ឬអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់នាំកូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន និងសូមកុំមានការព្រួយបារម្ភពីផលប៉ះពាល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាក់ជូនពួកពួកគាត់។ ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅសាលាបឋមសិក្សាភូមិថ្នល់ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

គ្រឹះស្ថានអប់រំឯកជនក្នុងខេត្តសៀមរាប ដាក់តាំងពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃនិស្សិត ជំរុញសិស្សានុសិស្សបន្តការសិក្សាដល់កម្រិតឧត្ដមសិក្សា

ពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃរបស់និស្សិតចំនួន២៧ស្ដង់ ត្រូវបានរៀបចំឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីតម្រង់ទិស ដល់សិស្ស និស្សិត ក្នុងការជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួន សម្រាប់យកទៅសិក្សាបន្ត ក្រោយពេលប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ តាមការឱ្យដឹងពី អ្នកស្រី ស សីលាង ប្រធានក្លឹបនិស្សិតស្ម័គ្រចិត្ដ...

ព័ត៌មានលំអិត

គម្រោង «ក្មេងស្រីដឹកនាំ» បានរួមចំណែក ឲ្យសម្រេចផែនការយុទ្ធសាស្រ្តនារីរតនៈទី៥

លោកជំទាវ សិន ណម ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ខេត្តសៀមរាប មានប្រសាសន៍ថាគម្រោង «ក្មេងស្រីដឹកនាំ» ដែលបានផ្ដល់ចំណេះដឹងនិងបង្កើតភាពអង់អាចដល់ក្មេងស្រី ឲ្យពួកគេទទួលបានសិទ្ធិពេញលេញ ក្នុងការទទួលបានការអប់រំ សិទ្ធិសម្រេចចិត្ត អំពីជីវិតរបស់ពួកគេ និងមានឱកាស លើកឡើងអំពីបញ្ហាប្រឈម ដំណោះស្រាយ ដែលតែងតែកើតមានក្នុងសហគមន៍ ដែលនេះពិតជាបានរួមចំណែក ផែនការយុទ្ធសាស្រ្តនារីរតនៈទី៥...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

ក្នុងគោលដៅលើកម្ពស់ការកសាងធនធានមនុស្ស អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំចូលរួមបន្ថែមទៀតក្នុងការលើកកម្ពស់វិស័យអប់រំ ឈានទៅលុបបំបាត់បញ្ហាប្រឈមដែលនៅសេសសល់។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២១-២០២២ និងលើកទិសដៅឆ្នាំ២០២២-២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ អភិបាលរងខេត្តសៀមរាប លោកស្រី ម៉ននី រង្សី...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

ដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភ:១៩៥៥-១៨ កុម្ភ: ២០២៣) ក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៥០នាក់ បានធ្វើការបោសសម្អាតបរិស្ថាន នៅក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាដោយបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានជាយថាហេតុណាមួយ។ យុទ្ធនាការធ្វើការសម្អាតអនាម័យបរិស្ថាន សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ...

ព័ត៌មានលំអិត
Page 16 of 62 1 15 16 17 62

Recommended

សូម Like និង Follow ពួកយើង