នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប ឆ្លើយតប​ការរិះគន់​ករណី​រឿង​ផ្លូវ​ខូច​ក្នុង​ក្រុង​សៀមរាប​

​បន្ទាប់ពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ពេល​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន លើ​ករណី​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប បាន​ខូច​ហើយ​មិន​ជួសជុល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ក្រុង​ទេសចរណ៍​មួយ​នេះ ជាពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប ខណៈដែល​លោក​ទើប​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​នៅ​ដើមខែ​សីហា​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក គី វី​រិន្ទ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​សៀមរាប មានប្រសាសន៍ថា ផ្លូវ​នៅក្នុង​តំបន់​ទេសចរណ៍​អង្គរ មាន​គម្រោង​អភិវឌ្ឍន៍ និង​ជួសជុល​ច្រើន​កន្លែង មាន​ទាំង​គម្រោង​របស់​សាលា​ខេត្ដ...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​) ដោយ​ប្រភេទ AC ត្រជាក់ លើ​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាល រង​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរសាធារណការនិង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​)​ដោយ​ប្រភេទ AC ត្រជាក់ និង បានដាក់​គ្រឿងចក្រ ឈូស ឆាយ​ផ្លូវ ស្ថិតនៅ​បណ្តោយ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដើម្បី ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

​ដោយមាន​ការសហការ​គាំទ្រ​ពី​អង្គការ UNICEF នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នា​២០១៩​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​នៅ​ខេត្តសៀមរាប មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦​ខែកញ្ញា ជូន​ដល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច​ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សង្គមកិច្ច និង​ការគ្រប់គ្រង​ករណី ការពិភាក្សា​លើ​ការបង្កើត​ទម្រង់​របាយការណ៍​ស្តីពី​ការប៉ាន់ប្រមាណ​សុខុមាលភាព និង​ស្ថានភាព​សង្គមកិច្ច​របស់​អនីតិជន និង​ការតាក់តែង​មេរៀន​សម្រាប់​បង្រៀន​បន្ត​ដល់​ថ្នាក់ស្រុក...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​សំណង់មួយចំនួននៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស និង​តាមដាន​ការសាងសង់ ដែល​កំពុងដំណើរការ​រៀបចំ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត (Angkor Wat Parvis) នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២១០៩​នេះ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា...

ព័ត៌មានលំអិត

អាជ្ញាធជាតិ​អប្ស​រា​គ្រោង​ជីក​ប្រឡាយ​ព័ទ្ធ​ផ្ទៃដី​ព្រៃឈើ ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ការពារ​ការទន្ទ្រាន​ខុសច្បាប់​

​កាល​នេះ​ពី​ពេល​ថ្មីៗ​កន្លងទៅនេះ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ ដើម្បី​ការពារ និង​រក្សា​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ ដោយបាន​បញ្ជាក់ថា ជា​យូរលង់​មកហើយ​ព្រៃឈើ​ដែល​ស្ថិតនៅក្នុង​ឧទ្យាន​អង្គរ និង​នៅ​ជុំវិញ​អង្គរ​ជា​ប្រភេទ​ព្រៃស្រោង ពាក់កណ្តាល​ស្រោង និង​ព្រៃ​ឈ្លោះ មាន​សត្វ​ស្ទើរ​គ្រប់​ប្រភេទ​រស់នៅ​ជា​ព្រៃ​ធម្មជាតិ​មាន​សម្រស់​ស្រស់បំព្រង​គួរ​ជាទី​គាប់ចិត្ត ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ ព្រៃឈើ​នៅក្នុង​ឧទ្យាន​អង្គរ មាន​ផលប្រយោជន៍​យ៉ាងសំខាន់​ដល់​ភាព​គង់វង្ស​នៃ​ប្រាសាទ ហើយ​ទោះបី​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា ខិតខំ​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ​ឱ្យ​ប្រសើរឡើង ក៏​នៅមាន​ជនខិលខូច​មួយ​ក្តាប់​តូច...

ព័ត៌មានលំអិត

អាជ្ញាធរនិង​អ្នកភូមិ​មេ​ជ្រៃ ក្នុង​ឃុំ​កែវ​ពណ៌ យល់ថាបញ្ហា​សំរាម​ប្លា​ស្ទិ​ក ជា​រនាំង​ខណ្ឌ​មិនឱ្យ​ទេសចរ​មកកាន់​សហគម​ន៍​របស់ខ្លួន​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អាជ្ញាធរ​ឃុំ​កែវ​ពណ៌ ស្រុក​ពួក បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មេ​ជ្រៃ​ប្រមាណ​ជិត​៣០០​នាក់ ចូលរួម​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន​នៅ​តំបន់​ជុំវិញ​វត្ត​មេ​ជ្រៃ ជាពិសេស​ការ​រើស​សម្អាត​សំរាម​ប្លា​ស្ទិ​ក ដែល​ពួកគាត់​យល់ថា ជា​រនាំង​ខណ្ឌ​មិនឱ្យ​អ្នកទេសចរ​ចូលមក​កាន់​សហគមន៍​របស់ខ្លួន ។​ ​លោក សាម ឈឿ​យ មេឃុំ​កែវ​ពណ៌ បាន​ឲ្យ​ដឹងថា សហគមន៍​មេ​ជ្រៃ​នេះ​មាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប ហើយក៏​ជា​តំបន់​លិច​ទឹក​មួយ ដែល​ភ្ញៀវ​ជាតិ និង អន្តរជាតិ តែងតែ​ធ្វើដំណើរ​ចូលមក​ទស្សនា​កំសាន្ត​ជា​រៀងរាល់ថ្ងៃ​ផងដែរ...

ព័ត៌មានលំអិត

កម្ពុជា​-​ថៃបើក​កិច្ចប្រជុំ​ទ្វេភាគីលើក​ទី​១១​នៃ​គណៈកម្មការ​បច្ចេកទេស​កម្ពុជា​-​ថៃ សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​

​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​១១ នៃ​គណៈកម្មការ​បច្ចេកទេស កម្ពុជា​-​ថៃ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាននិង​ការ​ផ្សព្វផ្សាយ​(JTC) ត្រូវបាន​ប្រារព្ធ​បើក កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ កញ្ញា ឆ្នាំ ២០១៩ នា​សណ្ឋាគារ កែប​បេ​​ខេត្ត​កែប ប្រទេស​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម​បណ្ឌិត ឆា​រ៉ូ​ន ឆៃ​សន...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្តសៀមរាប បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​

​នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ ១៩​អនក្រ​.​បក​ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​-​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​វត្តមាន ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​ក្រសួងមហាផ្ទៃ -​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព អភិបាល​/​អភិបាលរងក្រុង​-​ស្រុក​សរុប​ចំនួន​ប្រមាណ​ជា​១០០​រូប​។​...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​អាជ្ញាធរខេត្ត ត្រូវ​បញ្ជៀ​ស​ចលាចល​នៅក្នុង​សង្គម បង្កដោយ​ក្រុម​ជ្រុលនិយម​

​នៅ​ព្រឹក​ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ គ្រប់​សមត្ថកិច្ច​នៃ​កងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក​ក្នុងការ​គ្រប់គ្រង​នូវ​រាល់​សភាពការណ៍​ដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន ក្នុង​ខេត្តសៀមរាប ជាពិសេស​នៅ​ថ្ងៃទី ០៩ វិច្ឆិកា​ខាងមុខនេះ ដើម្បី​បញ្ជៀ​ស​នូវ​ការបង្ក​នូវ​ភាពវឹកវរ ចលាចល​នៅក្នុង​សង្គម នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញ​កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​

​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ វត្ត​ចន្ទ​បុប្ផារាម ហៅ​វត្ត​ថ្មី បានរៀបចំ​វិធី​កាត់​ខ្សែបូរ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សមិទ្ធិផល​នានា​នៅក្នុង​វត្ត ក្រោម​អធិបតីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ សមាជិកសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​វត្តមាន សមាជិក​សមាជិកា​ក្រុមការងារ​ចុះជួយ​ស្រុក​ជីក្រែង អាជ្ញាធរ​មូលដ្ឋាន ដូនជី តាជី និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​។​...

ព័ត៌មានលំអិត
Page 184 of 243 1 183 184 185 243

Recommended

សូម Like និង Follow ពួកយើង