Tag: ព័ត៌មានខេត្តសៀមរាប

ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជា រួម​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប , អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​រៀបចំ​ពិធី​អបអរសាទរ កម្ពុជា​ទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨ ក្នុងនោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន ៥​លាន ១​សែន​នាក់ , អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលបាន ...

នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់​សុវត្ថិភាព​ចរាច​រណ៍ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើង​

នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់​សុវត្ថិភាព​ចរាច​រណ៍ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើង​

​លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការផ្សារភ្ជាប់​សុវត្ថិភាព​ចរាចរណ៍​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើងខណៈពេលដែលមធ្យោបាយ​យានយន្ត​មាន​ការកើនឡើង គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ព្រោះថា គ្រាន់តែ​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៦៨​ករណី ដែល​មាន​ជនរងគ្រោះ​សរុប​១៦៥​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៧១​នាក់ , របួសធ្ងន់​ចំនួន​៤៣​នាក់ និង រង​របួសស្រាល​ចំនួន​៥១​នាក់ ដែល​បញ្ហា​នេះ គឺជា​ក្តី​កង្វល់​របស់យើងទាំងអស់គ្នា ។​ ...

សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប​អះអាងថាគ្មាន​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ស្រស់ដាក់​លក់​នៅក្នុង​ផ្សារ​ពួក​ឡើយ​

សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប​អះអាងថាគ្មាន​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ស្រស់ដាក់​លក់​នៅក្នុង​ផ្សារ​ពួក​ឡើយ​

​លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុង​ខណៈពេល​ដែល​លោក​ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ផ្សារ​ពួក ទីប្រជុំជន​ស្រុក​ពួក ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក្នុង​ប្រតិបត្តិការ​នោះ ភ្នាក់ងារ​សាខា​កាំកុងត្រូល​ខេត្ត ពុំ​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់ ដែល​គេ​សង្ស័យថា​មាន​ហា​នី​ភ័យ​ខ្ពស់ នៅ​ក្នុង​ប្រភេទ​ទំនិញ​ម្ហូបអាហារ​ស្រស់​មួយចំនួន ដូចជា សណ្តែក​បណ្តុះ ស្ពៃ​ជ្រក់ ស​សៃ​គុយទាវ ...

សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជាដំណាក់កាល​ទី ២

សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជាដំណាក់កាល​ទី ២

នៅ​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៨​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​សហ​ការ​ជាមួយ​រដ្ឋបាល​ខេត្ត​និង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប តាមរយៈ​គម្រោង​ថវិកា​របស់​អង្គកា​រវើល​ហ្វី​ស​(WorldFish)​សហការ​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​ហៅ​កាត់​ថា​យូ​សេដ (USAID) ដើម្បី​អនុវត្ត​គម្រោង​«​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​»​បាន​រៀបចំ​សិក្ខាសាលា​ឆ្លុះ​បញ្ជាំង​ស្ដីពី​«​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ រយៈពេល​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​រ៉ូយ៉ាល់​អេម​ផាយ​ខេត្តសៀមរាប​ក្រោម​វត្តមាន​មន្ត្រី​នៃ​នាយកដ្ឋាន​ជលផល និង​រដ្ឋបាល​ខេត្ត​សៀមរាប ព្រមទាំង​សិក្ខាកាម​ជា អភិបាលស្រុក លោក​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​មេភូមិ ព្រមទាំង​គណៈកម្មការ​សហគមន៍​ស្រះ​ជម្រក​ត្រី​ទាំង​៤៤​ដែល​កំពុង អនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​ជាច្រើន​ផងដែរ​។​ ​លោក អ៊ុង ច័ន្ទ​រតនា នាយក​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា បាន​មានប្រសាសន៍ថា គម្រោង​«​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​» មាន​រយៈពេល ៥​ឆ្នាំ ...

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

អាជ្ញាធរ​ខេត្ត​សៀមរាបក្រើនរំលឹក​ដល់​លោក​អភិបាលរង​ស្រុក​​ដែល​ទើប​តែងតាំង​ថ្មីត្រូវ​យកចិត្តទុកដាក់លើ​បញ្ហា​សន្តិសុខ​សង្គមនិងសេវា​រដ្ឋបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ស្រុក ឃុំ និង​កម្លាំង​សមត្ថកិច្ច ដោយ​បាន​សង្កត់ធ្ងន់ៗ​ទៅលើ​បញ្ហា​សន្តិសុខ​សង្គម និង សេវា​រដ្ឋបាល​សាធារណៈ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ដើម្បី ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​របស់ គណៈ​អភិបាលខេត្ត ដែល​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​លោក​អភិបាលរង​ស្រុក​តែងតាំង​ថ្មី​នេះ​។ ​លោក​អភិបាលរង​ខេត្ត​បាន​ថ្លែង​យ៉ាងនេះ ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក សាង គឹម​សេង ឋានន្តរស័ក្កិ​វរមន្ត្រី​ថ្នាក់លេខ​៦ ...

សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

​ជា​គោលនយោបាយ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ក្នុង​ការអភិរក្ស​តំបន់​អង្គរ​មាន​ទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបប​រស់នៅ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ អាជ្ញាធរ​ជាតិ​អប្សរា​តែង​សហការ ផ្តល់យោបល់ ជួយ​គាំ​ទ្រាំ​សហគមន៍ ដើម្បី​ឱ្យ​សហគមន៍​មាន​គំនិត​ឆ្នៃប្រឌិត និង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​ខ្លួន​ដោយ​ខ្លួនឯង​។​ ​ជាក់ស្តែង​ដោយ​មើលឃើញ​ពី​សក្តានុពល​សិល្បៈ​បុរាណ​ក្នុង​ការទាក់ទាញ​ទេសចរ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រជាជន អាជ្ញាធរ​ជាតិ​អប្សរា​សហកា​រណ៍​ជាមួយ​ប្រទេសញូវ​ហ្សេ​ឡែន​តាមរយៈ​គម្រោង (ACHA) បង្កើត​សហគមន៍​កុដិ​សូរ​ឡើង​នៅ​ឆ្នាំ​២០១០ នៅ​ភូមិ​រហាល​និង​ស្រះស្រង់​ខាងជើង ដើម្បី​លើក​តម្លៃ​សិល្បៈ​ខ្មែរ​ផង​និង​បង្កើន​ជីវភាព​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ផង ព្រោះ​អ្នកស្រុក​នៅ​ភូមិ​នេះ​មានចំណេះ​ជំនាញ​ខាង​សិល្បៈ​សិប្បកម្ម​យ៉ាង​ចំណាន​ពី​ដូនតា​រហូតមក​ដល់​បច្ចុប្បន្ន​។ ​លោក ...

អត្រា​ស្លាប់​របស់​ទារកនិង​កុមារ​អាយុក្រោម​៥​ឆ្នាំនៅកម្ពុជាមាន​ការថយចុះតែ​បើ​ប្រៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អត្រា​ស្លាប់​នេះ​នៅតែ​ខ្ពស់​ជាងគេ​

អត្រា​ស្លាប់​របស់​ទារកនិង​កុមារ​អាយុក្រោម​៥​ឆ្នាំនៅកម្ពុជាមាន​ការថយចុះតែ​បើ​ប្រៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អត្រា​ស្លាប់​នេះ​នៅតែ​ខ្ពស់​ជាងគេ​

ថ្លែង​បើក​អង្គសិក្ខាសាលា កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅ​ខេត្ត​សៀមរាប ឯកឧត្តម ឈួ អ៊ី​ម៉េង អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល មានប្រសាសន៍ថា​៖  ​ក្រសួង​សុខាភិបាល​ចាត់ទុក ការងារ​សុខភាព​មាតា និង​ទារក​ជា​ការងារ​អាទិភាព ស្របទៅតាម​គោលនយោបាយ​ជាតិ​ក្នុង​ការកាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​កុមារ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបាន​នូវ​សមិទ្ឋផល ដោយ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ឱ្យ​ថយចុះ​ជិត​៣​ដង ពី​៤៣៧ ...

សិស្ស​ថ្នាក់​ទី​៤ដល់ទី​៦នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​ការអប់រំ​ឱ្យ​ចេះ​កាត់បន្ថយ​សំរាម​

សិស្ស​ថ្នាក់​ទី​៤ដល់ទី​៦នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​ការអប់រំ​ឱ្យ​ចេះ​កាត់បន្ថយ​សំរាម​

​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ម្សិលមិញ​នេះ សិស្សានុសិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី​៤,៥ និង​ទី​៦ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ទទួល​ការបណ្ដុះបណ្តាល​ក្នុង​គម្រោង​អប់រំ​បរិស្ថាន ដែល​ជា​គម្រោង​ដែល​មាន​ការសហការ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) មន្ទីរអប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា​។ សិស្សានុសិស្ស​ទាំង​នោះ ត្រូវបាន​អប់រំ​ឱ្យ​ស្គាល់​សំរាម ប្រភព​ដែល​បណ្ដាលឱ្យមាន​សំរាម របៀប​កាត់បន្ថយ​សំរាម ...

វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត​មាន​គម្រោង​បង្កើត​សហគមន៍​ទេសចរណ៍​វត្ត​អារាម​មួយ ដើម្បី​ទាញយក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ឱ្យ​មក​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្នុង​គោលដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​​ព្រះ​តេជគុណ នឿម វុទ្ឋី ព្រះគ្រូ​ចៅអធិការ វត្ត​បារាយណ៍​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បាន​មាន​សង្ឃដីកា​ឱ្យដឹងថា កន្លងមកនេះ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនាសមាគមទីភ្នាក់ងារទេសចរណ៍​កម្ពុជា​(CATA)​រួម​ជាមួយ​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ​គ្រោង​រៀបចំ​ទី​វត្ត​អារាម ដែល​មាន​ភាព​លេចធ្លោ​ជាងគេ ពិសេស​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឱ្យក្លាយ​ទៅ​ជា​វត្ត​ទេសចរណ៍ ដ៏​ទាក់ទាញ ដើម្បី​ចូលរួម​លើកកម្ពស់ សក្តានុពល​ទេសចរណ៍ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត ពិសេស​ដើម្បី​ពង្រីក​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​។​ ​ព្រះ​តេជគុណ ...

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបសម្ពោធ​ផ្លូវ​ក្រាល​បេតុង ១៥០០ ម៉ែត្រ នៅ​ស្រុក​ក្រឡាញ់​

 តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សម្ពោធ​ផ្លូវ​ចាក់​ក្រាល​បេតុង​ចម្ងាយ ១ ៥០០ ម៉ែត្រ ឆ្លើយតប​ម្ចាស់​សំឡេងឆ្នោត ដែល​បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត គាំទ្រ​ឲ្យ​បម្រើ​រាស្ត្រ​បន្ត​ក្នុង​អាណត្តិ​ថ្មី នីតិកាល​ទី​៦ នេះ ! ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​និង​លោកជំទាវ បាន​កសាង​និង​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កំណាត់​ផ្លូវ​ចាក់​ក្រាល​បេតុង​១​ខ្សែ ចម្ងាយ ១ ៥០០​ម៉ែត្រ ...

Page 19 of 35 1 18 19 20 35

Recommended

សូម Like និង Follow ពួកយើង