ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ(Countdown) នឹងរៀបចំនៅសហគមន៍ព្រៃឈើចង្ក្រានរយ ព្រមគ្នានឹងក្រុងសៀមរាប

បន្ទាប់ពីកិច្ចប្រជុំ ការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២១ ឈានចូល ២០២២ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបង្កើតកម្មវិធីចំនួន២ នៅក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវារិន ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលថ្មីមួយទៀត ក្រៅពីប្រាសាទ។ ក្រោមការដឹកនាំកិច្ចពិភាក្សាដោយផ្ទាល់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ដ ព្រះអង្គរគោលធ្លក ព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំឱ្យបាមរីវត្ថុសក្ដិជួយថែរក្សា និងជួយផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅក្នុងខេត្ដសៀមរាប។ ពិធីនេះប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមរួមគ្នាដើម្បីការងារសង្គម បាននាំគ្នានាំយកនូវ អាវរងារ អង្ករ ភេសជ្ជៈមួយចំនួន ចែកជូនដល់គ្រួសារប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃចំនួន ៥៥គ្រួសារ និងប្រជាការពារភូមិចំនួន ១៥នាក់ ក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរបស់ពួកគាត់បានមួយកម្រិត ដោយអំណោយក្នុង ១គ្រួសារទទួលបាន៖ អាវបាត់រងា១...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៩ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ ក្នុងសុន្ទរកថាបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះ...

ព័ត៌មានលំអិត

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ

អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការដកបង្គោលរបងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោលរំលោភយកដីត្រពាំងបុរាណមួយកន្លែងស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ការដកបង្គោលចេញវិញនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពេលជនមិនស្គាល់មុខ បានលួចធ្វើសកម្មភាពហ៊ំព័ទ្ធរបងយកដីក្នុងត្រពាំងបុរាណនោះ រយៈពេល ៣ថ្ងៃមកហើយ។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ...

ព័ត៌មានលំអិត

ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរនិងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ

ពិធីបង្ហោះខ្លែង នៅស្រុកបន្ទាយស្រី គឺជាព្រឹត្តិការណ៍ដំបូង និងជាបុណ្យមួយក្នុងចំណោមបុណ្យ និងកម្មវិធីកំសាន្តនានា ដែលរដ្ឋបាលស្រុកបន្ទាយស្រី បានបង្កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសពេញលេញ និងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពរងគ្រោះលើវិស័យនេះ ត្រូវបានអាកខានអស់រយ:ពេលជិតពីរឆ្នាំដោយវិបត្តិកូវីដ-១៩។ ការរៀបចំឱ្យមាននូវបុណ្យខ្លែងនេះឡើង គឺចង់បង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកកំពុងខិតខំជម្រុញឲ្យមានបន្ថែមទៀតនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។ តាមរយៈបុណ្យខ្លែងនេះដែរ ពិតជាបានពញ្ញាក់អារម្មណ៍ ពីសំណាក់ភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេសមួយចំនួនឱ្យមកចាប់អារម្មណ៍ និងរីករាយជាមួយកម្មវិធីដែលធ្លាប់តែធ្វើនៅតាមសហគមន៍ ភូមិ...

ព័ត៌មានលំអិត

ពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»

 ទិវាលាងសម្អាតដៃថ្នាក់ខេត្តនាពេលនេះ ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់ក្នុងកម្រិតខ្ពស់ នៃការជួយជ្រោមជ្រែងកិច្ចអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាទៅលើផ្នែកអនាម័យសិក្សា ក្រោមប្រធានបទ៖ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នាជាមួយការរស់នៅតាមបែបគន្លងជីវិតថ្មី»។ ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សានេះ ដោយបានសហការជាមួយអង្គការថែរក្សាដើម្បីកម្ពុជា (CFC) អង្គការ (GIZ) គឺជាដៃគូមិនអាចខ្វះបាន ដែលកន្លងមកបានឧបត្ថម្ភគាំទ្រលើផ្នែកទឹកស្អាត និង អនាម័យនៅតាមសាលារៀន ពិសេសសម្រាប់ការប្រារព្ធទិវាលាងសម្អាតដៃនាពេលនេះ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាខាន់សរ...

ព័ត៌មានលំអិត

ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្តសៀមរាប មានបេក្ខជន បេក្ខនារី ចំនួន៣៥៧នាក់ ដាក់ពាក្យចូលប្រឡង 

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប រៀបចំប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៃរដ្ឋបាលខេត្ត ដែលបានធ្វើឡើងនៅវិទ្យាល័យអង្គរ ក្រុងសៀមរាប ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បើកវិញ្ញាសារប្រលងពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មការរៀបចំការប្រឡងនេះ។ យោងតាមរបាយការណ៍របស់គណ:កម្មការប្រឡងបានឲ្យដឹងថា មានបេក្ខជនចំនួន ៣៥៧នាក់ ស្រីចំនួន១៩៤នាក់ ក្នុងការដាក់ពាក្យប្រឡង។ ក្នុងនោះមានអ្នកដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់...

ព័ត៌មានលំអិត

IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

ពលករចំណាកស្រុក ទៅធ្វើការក្រៅប្រទេស ហើយត្រូវថៅកែកេងប្រវ័ញ្ចអត្ថប្រយោជន៍ការងារ ពួកគេត្រូវបានគេចាត់ទុកថាជាទាសករសម័យទំនើប នេះបើតាមការលើកឡើងរបស់ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា ហៅកាត់ថា IOM ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងទិវាអន្តរជាតិជនទេសន្តប្រវេសន៍ ខួបទី៣១ ស្ថិតក្នុងបរិវេណវត្តជ្រោយនាងងួន ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកស្រី គ្រីស្ទីន ប៉ាកូ...

ព័ត៌មានលំអិត

ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

ឆ្នាំ២០២១នេះ មកពីបណ្តាខេត្តមួយចំនួន មានអ្នកជិះកង់ក្នុងបុព្វហេតុសប្បុរសធម៌ និងដោយឆន្ទៈស្រឡាញ់បរិស្ថានជិត៤០០នាក់ បានជួបជុំគ្នានៅក្រុងសៀមរាប ដើម្បីតភ្ជាប់ឡើងវិញព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ បន្ទាប់ពីខានបានជួបជុំគ្នានាឆ្នាំ២០២០កន្លងទៅ ដោយវិបត្តិកូវីដ-១៩ ។ ដោយសារតែវិបត្តិជាសកល ជំងឺឆ្លងកូវីដ-១៩ ឆ្នាំ២០២០កន្លងទៅ បានរារាំងការជួបជុំគ្នានៃក្រុមអ្នកជិះកង់ស្រឡាញ់បរិស្ថាន និងអ្នកជិះកង់ជាសប្បុរសជនដើម្បីសុខភាពកុមារ តាមរយៈនៃការចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពសង្គ្រោះនិងព្យាបាលក្មេងតូចដោយឥតគិតថ្លៃនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ នេះបើយោងតាមចំណាប់អារម្មណ៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 193 of 592 1 192 193 194 592

Recommended

សូម Like និង Follow ពួកយើង