នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០

​ខេត្តសៀមរាប​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩-​លោក លី សំរិទ្ធ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប បានឱ្យដឹងថា ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេ​គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៣០​លាន​ដុល្លា​អាមេរិក ជា​ជំនួយ​របស់​កូរ៉េខាងត្បូង​។​លោក​បាន​បញ្ជាក់ថា ចំពោះ​ផលប៉ះពាល់​រហូតមកដល់​បច្ចុប្បន្ននេះ​អាជ្ញាធរ​ដោះស្រាយបាន​ចំនួន​៩០%​ហើយ​។​ ​លោក កង ចាន់​ត្រា អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​ដែរ​ថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​២​នេះ គឺមាន​ប្រវែង​៤​គីឡូម៉ែត្រ គិត​ចាប់ពី​ស្ពាន​ក្រវ៉ាត់​ក្រុង​ឬ​ស្ពាន​វត្ត​គង់​ម៉ុ​ច​ទៅដល់​តំបន់​ចុងស្រុក​។​ហើយ​គម្រោង​ស្តារ​ស្ទឹង​សៀមរាប​នេះ គឺមាន​ការស្តារ​សម្អាត​ច្រោះ​ង​ស្ទឹង សាងសង់​ស្ពាន​ឆ្លង​ស្ទឹងធំៗ​ចំនួន​៣​កន្លែង ស្ថាបនា​ផ្លូវ​នៅ​ផ្នែក​ខាងកើត​ស្ទឹង​មួយ​ខ្សែ...

ព័ត៌មានលំអិត

រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

​នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋបាល​ស្រុក​ប្រាសាទបាគង បាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ប្រ​ព្ធ​ពិធី “​ទិវា​បរិស្ថាន​ជាតិ​និង​ពិភពលោក ៥ មិថុនា​” ក្រោម​ប្រធានបទ "​ការបំពុល​ខ្យល់​” ជាមួយនឹង​ការចែក​កូនឈើ​ចំរុះ​ជាង​៥០០០​ដើម ដល់​វត្ត​អារាម និង​សាលារៀន​នានា ក្រោម​អធិបតីភាព​ឯកឧត្តម​ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​ ​លោក​ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ផ្លូវ​ការលើក​ទី២០នៃ​អនុគណៈកម្មាធិការ​អាស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន

​អនុគណៈកម្មាធិការ​អា​ស៊ាន​ផ្នែក​វប្ប​ធ៌​ម​និង​កិច្ចប្រជុំ​លើក​ទី​៨​បណ្តាញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អាស៊ាន បូក​បី​ ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ​សុខា​ល័យ​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ និង​វត្តមាន​មន្ត្រី​ជំនាញ​ខាង​វប្បធម៌ មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​១០ និង​អាស៊ាន​បូក​បី មាន​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង ហើយ​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥​ដល់​២៦​ខែមិថុនា​ឆ្នាំ​២០១៩ ។​ ​ថ្លែង​បើក​កិច្ចប្រជុំ ឯកឧត្តម...

ព័ត៌មានលំអិត

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

​ព្រឹក​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ដើម្បី​ពិនិត្យ​ពិភាក្សា ទៅលើ​របាយការណ៍ លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ដែល​នៅ​សេសសល់​រយៈពេល​បី​ខែ​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ខេត្ត និង ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០១៥ ស​ណន របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​បទបញ្ជាផ្ទៃក្នុង...

ព័ត៌មានលំអិត

ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេសដែលកំពុងប្រើប្រាស់ និង ការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត

អនុក្រឹត្យ​លេខ ១២៩ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការលុបចោល និង ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង ការទទួល​ពាក្យសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត មាន​ឱសានវាទ​នៃ​ការអនុវត្ត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ ។ តាម​របាយការណ៍​រប​ស់​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​បូក​សារុប​លទ្ធផល​ការងារ ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ការទទួល​ពាក្យ​ប្រកាស​ទទួល​ស្កាល់...

ព័ត៌មានលំអិត

អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា នឹង​ជួយផ្តល់​មេធាវី​ការពារ​ដល់​អ្នកសារព័ត៌មាន​ដែល​មានការ​ប្តឹងផ្តល់​

​តំណាង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា អង្គការ​មួយ​នេះ នឹង​ជួយផ្តល់​ការប្រឹក្សា ក៏ដូចជា​មេធាវី សម្រាប់​ការពារ​ផ្លូវច្បាប់​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុងមាន​ការប្តឹង​ផ្តល់នៅ​តុលាការ​។​​នៅក្នុង​កិច្ចប្រជុំ​អង្គភាព​ពាក់ព័ន្ធ​ស្ដីពី​”​គម្រោងការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​សារពត៌មាន​” នា​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគា តារា​រង្សី ខេត្តសៀមរាប​។​ ​លោក​សឹង ម៉ុង​វិចិត្រ តំណាង​អង្គការ ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​បែបនេះ ​ដោយមាន​ទទួលបាន​ជំនួយ​ពី​អង្គការ...

ព័ត៌មានលំអិត

ប្រទេស​កូ​ឡុំ​ប៊ី​បញ្ជូន​មន្ត្រី មកកាន់​ខេត្តសៀមរាប ដើម្បី​ហ្វឹកហ្វឺន​ពី​ការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

​មន្ត្រី​ចំនួន​២០​នាក់ មកពី​ប្រទេស​កូ​ឡុំ​ប៊ី នឹងធ្វើ​ការហ្វឹកហ្វឺន រយៈពេល​១០​ថ្ងៃ នៅក្នុង​ខេត្តសៀមរាប ដែលជា​កិច្ចព្រមព្រៀង​រវាង ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ JICA-​កូ​ឡុំ​ប៊ី និង​ស៊ីម៉ាក់ ដើម្បី​សិក្សា​អំពី​ជំនាញ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​កម្ពុជា​។​ ​មានប្រសាសន៍​ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១៩ អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) លោក អ៊ុ...

ព័ត៌មានលំអិត

ស​.​ស​.​យ​.​ក ជា​វេទិការ​របស់​យុវជន​ក្នុងការ​ចូលរួម​សកម្មភាព​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត​

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស​.​ស​.​យ​.​ក បាន​ថ្លែងថា ចាប់តាំងពី​ថ្ងៃ​កកើត​មកដល់​ពេលបច្ចុប្បន្ន ស​.​ស​.​យ​.​ក បាន​ក្លាយជា​វេទិការ​សម្រាប់​យុវជន​កម្ពុជា ដែលមាន​បំណង​ចូលរួម​ជួយ​សង្គម ។​ឯកឧត្តម ហ៊ុន ម៉ា​នី បានលើកឡើង​បែបនេះ នៅក្រោយពេល​បញ្ចប់​កិច្ចប្រជុំ​២​ថ្ងៃ​របស់​គណៈកម្មាធិកា​រ​កណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាមាន​រយៈ​ពេល​២​ថ្ងៃ​(២២/២៣ មិថុនា ២០១៩) នៅ​ខេត្តសៀមរាប​។​...

ព័ត៌មានលំអិត

ខេត្តសៀមរាបគ្រោង​បង្កើត វិថី​ម្ហូបអាហារ(Food Street)ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​

​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ការងារ​មួយ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​វិថី​លក់​ម្ហូបអាហារ​ក្នុង​ខេត្តសៀមរាប ដើម្បី​ត្រៀម​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣ ឆ្នាំ​២០២១-២០២៣​។​ ​មានប្រសាសន៍​បើក​កិច្ចប្រជុំ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ប្រសាសន៍ថា កន្លងមក​ថ្នាក់ដឹកនាំ​ខេត្ត រួម​និង​មន្ទីរ​ពាក់ព័ន្ធ បានទទួល​ជោគជ័យ​រួចមកហើយ ក្នុងការ​រៀបចំ​តំបន់ ផាប់​ស្ទ្រី​ត (Pub Street)...

ព័ត៌មានលំអិត

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បើក​កិច្ចប្រជុំ​កិច្ច​គណៈកម្មាធិការ​កណ្តា​ល នៅ​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ សមាជិក​សមាជិកា​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា មកពី​រាជធានី ខេត្ត ក្រសួង ស្ថាប័ន បាន​ជួបប្រជុំគ្នា​នៅក្នុង​ខេត្តសៀមរាប ដើម្បី​ស្វែងរក​ធាតុ​ចូល​បន្ថែម និង ផ្សារភ្ជាប់​ផែនការ ការងារ​ឲ្យ​ស្របតាម​ការវិវត្ត​ជាក់ស្តែង​របស់​សង្គម និង បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នា​ថ្ងៃ​អនាគត ។...

ព័ត៌មានលំអិត
Page 199 of 243 1 198 199 200 243

Recommended

សូម Like និង Follow ពួកយើង