ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។ លោកបានបញ្ជាក់ថា ករណីរលំបាក់របាកាត់ទទឹងផ្លូវជាតិ៦ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនាំយកគឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ ក្នុងស្រុកវ៉ារិន

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានដឹកនាំក្រុមការងារ រួមនឹងលោកលោកស្រីប្រធានមន្ទីរអង្គភាពក្នុងខេត្ត រួមជាមួយអភិបាលស្រុក នាំយកអំណោយជាគឿងឧបភោគបរិភោគ របស់រាជរដ្ឋាភិបាលកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១,០៥៣គ្រួសារ ក្នុងស្រុកវ៉ារិន រួមមាន៖ ឃុំស្វាយសចំនួន ២៥៣គ្រួសារ ឃុំប្រាសាទចំនួន ៤០០គ្រួសារ និងឃុំវ៉រិនចំនួន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ៣៤០គ្រួសារ បានទទូលស្បៀងពីរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងស្រុកអង្គរជុំ ចំនួន៣៤០គ្រួសារ បានទទួលអំណោយស្បៀងអាហារពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា ដែលការផ្ដល់ជូននេះ ធ្វើឡើងនៅក្នុងវត្តក្រឡាញ់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ដ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពមួយចំនួនក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។ លោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្ត រួមនិងអាជ្ញាធរស្រុក ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀង ចំនួន ១,១១០គ្រួសារ មកពីឃុំចំនួន៥...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារនាំយកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋចំនួន ៣,៤៥៤គ្រួសារក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់...

ព័ត៌មានលំអិត

កសិករចំនួន៥០គ្រួសារនៅស្រុកស្រីស្នំ ទទួលបានគ្រាប់ស្រូវពូជពីមន្ទីរកសិកម្មខេត្តសម្រាប់សាបព្រួសស្តារឡើងវិញដោយរងផប៉ពាល់ដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រីស្នំ និង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត...

ព័ត៌មានលំអិត

ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ចំនួនសរុប ៣៧,៧៨៥ហិកតា ដោយត្រូវការពូជចំនួន ៣៧៧,៤តោន ដើម្បីស្តារឡើងវិញ

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ស្តីពីការចុះពិនិត្យផលប៉ះពាល់នៃការខូចខាតដំណាំស្រូវ និងវិធានការស្តារឡើងវិញ ក្រោយពីរងគ្រោះដោយជំនន់ទឹកភ្លៀង បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀង បានធ្វើឱ្យដំណាំស្រូវ ក្នុងខេត្តរងផលប៉ះពាល់សរុបចំនួន ៣៧,៧៨៥ហិកតា នៅក្នុងស្រុកចំនួន៧ លើក្រុង ស្រុកចំនួន១២ ក្នុងខេត្ត ក្នុងនោះមានស្រុកស្រីស្នំ,...

ព័ត៌មានលំអិត

ដំណាំស្រូវប្រជាពលរដ្ឋប្រមាណ១ម៉ឺនហិកតា បានខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង និងជំនន់បឹងទន្លេសាប

ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ ខេត្តសៀមរាប ប្រមាណជា ១ម៉ឺនហិកតា បានទទួលរងការខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង និងជំនន់នៃទឹកបឹងទន្លេសាប។ យោងតាមរបាយកាណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា មកដល់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៩ នៃខេត្តសៀមរាប និងធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ ក្នុងឃុំតាអានស្រុកក្រឡាញ់ ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ អមដំណើរដោយ អស់លោក លោកស្រី ក្រុមការងារខេត្ត និងអាជ្ញាធរស្រុកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចពិជ័យសេនាទៀ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២៨០គ្រួសារក្នុងស្រុកក្រឡាញ់ បានទទួលអំណោយពីសាខាកាកកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកកបាទក្រហមកម្ពុជាខេត្ដ ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២៨០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ដោយអំណោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មុង១...

ព័ត៌មានលំអិត
Page 2 of 12 1 2 3 12

Recommended

សូម Like និង Follow ពួកយើង