Tag: ​ក្រសួង​ទេសចរណ៍

ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩

ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា ធ្វើទិវាយោគៈអន្ដរជាតិ លើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ-១៩

នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើទិវា យោគៈអន្ដរជាតិលើកទី៨ នៅព្រះលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ១៩ ក្នុងគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៍ជាលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiya Kutumbakam ដែលមានន័យថា "ពិភពលោកគឺជាគ្រួសារតែមួយ”។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ...

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៧ ខែមិថុនាម្សិលមិញនេះ បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ ចំនួន ៦៥នាក់ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយវគ្គវិក្រឹតការនេះមានរយៈពេល ...

ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប

ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីបដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាពនៅខេត្តសៀមរាប

បដិសណ្ឋារកិច្ចល្អ ទេសចរណ៍ មានសុវត្ថិភាព គឺជាមូលដ្ឋានដំបូងដ៍សំខាន់មួយក្នុងការធានាបានភាពកក់ក្តៅ និងភាពពេញចិត្តរបស់អ្នកទេសចរ ដែលមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា និងជាចំណែកមួយចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសទទួលទេសចរអន្តរជាតិ និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ក្នុងការរៀបចំគោលនយោបាយ ដើម្បីធានាបាននិរន្តរភាពទេសចរណ៍។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) ក្នុងពិធីបើកសិក្ខាសាលាស្តីពី ...

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថាតំបន់អេកូទេសចរណ៍មានសក្តានុពលអាចទាក់ទាញអ្នកទេសចរណ៍ថ្នាក់ខ្ពស់បើយើងនាំគ្នារៀបចំឱ្យស្របតាមស្តង់ដារទេសចរណ៍ និងគោរពតាមបទដ្ឋានបរិស្ថាន

ថ្លែងបិទកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ ការកំណត់តំបន់អេកូទេសចរណ៍សម្រាប់រៀបចំផែនការជាជំហានៗ គឺជាយុទ្ឋសាស្ត្រវិស័យទេសចរណ៍ ដើម្បីស្រូបទាញយកទេសចរណ៍ថ្នាក់ខ្ពស់( Hight clase )គ្រប់ជាតិសាសន៍ក្នុងពិភពលោក ឱ្យមកកម្សាន្តកាន់តែមានចំនួនច្រើន និងស្នាក់នៅបានយូរថ្ងៃ ...

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជម្រុញឲ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ៤.០

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រគ្រូបង្គោល “ហូកា” ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ប្រចាំខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា បន្ទាប់ពីការបើកប្រទេសឡើងវិញ និងស្របបរិបទសង្គមផងនោះ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ត្រូវចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីកែលម្អកម្មវិធីសិក្សាឲ្យស្របទៅបដិវត្តន៍ឧស្សាហកម្ម ...

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សំណូមពរឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សំណូមពរឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្តសៀមរាប

ថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី ៣៥ របស់ណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា ICC-Angkor នៅសណ្ឋាគារ សូហ្វី តែលអង្គរ ខេត្តសៀមរាប នៅព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ...

ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព

ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព

គិតចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ អ្នកដំណើរប្រហែលជាង៥០០០នាក់ បានធ្វើដំណើរតាមយន្តហោះមកកាន់ខេត្តសៀមរាប ក្នុងនោះភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទ នៅគ្រឹះស្ថានអង្គរមានចំនួនប្រមាណពី២០០-៣០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំរៀបចំក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍សុវត្ថិភាពខេត្តសៀមរាប នៅថ្ងែទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។ តាមសេចក្ដីរាយការណ៍បន្ថែមពីមន្ត្រីជំនាញក្នុងកិច្ចប្រជុំនោះបង្ហាញថា ក្នុងចំណោមអ្នកដំណើរទាំងអស់ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ...

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

មានប្រសាសន៍ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នូវចំនុចមួយចំនួន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ ដោយក្នុងនោះអាជ្ញាធរខេត្តសៀមរាប ត្រូវបន្តពង្រឹងឆ្លើយតបសមត្ថភាពព្យាបាល និងគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩ ...

ក្រសួងទេសចរណ៍ណែនាំដល់បណ្ដារាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ខណៈរដ្ឋបាលស្រុកវ៉ារិន បានប្រកាសគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា

ក្រសួងទេសចរណ៍ណែនាំដល់បណ្ដារាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ខណៈរដ្ឋបាលស្រុកវ៉ារិន បានប្រកាសគាំទ្រ និងចូលរួមឲ្យកាន់តែសកម្មខ្លាំងក្លា

លោក ធិននី វិធូរ អភិបាល នៃគណៈអភិបាលស្រុកវ៉ារិន មានប្រសាសន៍ថា បើទោះបីជារមណីយដ្ឋានក្នុងមូលដ្ឋានស្រុកវ៉ារិន មិនទាន់ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ដ ច្រើនកុះករយ៉ាងណាក៏ដោយ ក៏រដ្ឋបាលស្រុកបាននឹងកំពុងអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ និងវិធានការនានារបស់ក្រសួងសុខាភិបាល បានយ៉ាងខ្ជាប់ខ្ជួនជានិច្ច ជាពិសេសគឺវិធានការរបស់រាជរដ្ឋាភិបាល គឺ វិធានការ ៣ការពារ រួមមាន ៖ ១. ...

ក្រសួងទេសចរណ៍ ផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត សុវត្ថិភាពទេសចរណ៍ លើកទឹកចិត្ត និងគាំពារដល់អាជីវកម្មទេសចរណ៍

ក្រសួងទេសចរណ៍ ផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត សុវត្ថិភាពទេសចរណ៍ លើកទឹកចិត្ត និងគាំពារដល់អាជីវកម្មទេសចរណ៍

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្ដីពី ប្រតិបត្តិការអាជីវកម្មទេសរណ៍ក្នុងដំណាក់កាលកូវីដ១៩ ” វិធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត” ក្នុងគោលបំណងផ្សព្វផ្សាយពី ការអនុវត្តសុវត្ថិភាពទេសចរណ៍ វិធានការលើកទឹកចិត្ត និងគាំពារដល់អាជីវកម្មទេសចរណ៍បន្ត សម្រាប់ឆ្នាំ២០២១ខាងមុខ។ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ...

Page 2 of 5 1 2 3 5

Recommended

សូម Like និង Follow ពួកយើង