មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ
ដើម្បីលើកទឹកចិត្ដដល់កុមារ ក្នុងឱកាសអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ ១មិថុនា និងការព្យាបាលជំងឺកុមារដោយមិនគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ សាលាកុមារសុវណ្ណភូមិខេត្ដសៀមរាប រួមនឹងអាណាព្យាបាលសិស្ស បាននាំយកសម្ភារៈ និងថវិកាមួយចំនួនជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ កញ្ញា យក់ សុគីម នាយិកាសាលារៀនកុមារសុវណ្ណភូមិ ខេត្ដសៀមរាប បានបញ្ជាក់ថា អំណោយជាសម្ភារៈសិក្សាដែលនាំយកមកប្រគល់ជូននាពេលនេះ ទទួលបានពីសាលារៀនសុវណ្ណភូមិ ...











