មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច ដែលយុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ...











