សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក សុខ ស៊ា​ង​លីម ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ អត្រា​ចិញ្ចឹមសត្វ ដើម្បី​ពាណិជ្ជកម្ម​មាន​កើនឡើង​លើស​ផែនការ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ខណៈ​ឯការ​ចិញ្ចឹមសត្វ ដើម្បី​យ​កម្លាំង​សម្រាប់​អូសទាញ​មាន​ការថយចុះ ដូច្នេះ​នៅពេល​ដែល​ការ​ចិញ្ចឹមសត្វ​ដើម្បី​យក​សាច់​សម្រាប់​បរិភោគ​មាន​ការកើនឡើង​នោះ ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ចំណី​សត្វ...

ព័ត៌មានលំអិត

ប្រតិភូ​សហគ្រិន​វ័យក្មេង មើលឃើញ​ពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឲ្យ​ប្រតិភូ​សហគ្រិន​វ័យក្មេង ដឹកនាំ​ដោយ​លោក ឡាយ គឹម​សួ ប្រធាន​សហគ្រិន​វ័យក្មេង​កម្ពុជា​ខេត្តសៀមរាប ចូល ជួប​សម្តែង​ការគួរសម ដើម្បី​ទទួលបាន​អនុសាសន៍ បច្ចេកទេស​មួយ​ចំនួន ជា​មូលដ្ឋានគ្រឹះ​សម្រាប់​សហគ្រិន​វ័យក្មេង​យកទៅអនុវត្ត ព្រមទាំង​បានធ្វើការ​បង្ហាញ​អំពី​គម្រោង...

ព័ត៌មានលំអិត

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាបអះអាង​ទទួល​ទិញបន្លែ ត្រី និង​សាច់សត្វផលិត​តាម​បែប​ធម្មជាតិ​

​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានការ​យល់ដឹង​ច្រើន ក្នុង​ជ្រើសរើស​ចំណីអាហារ​សុវត្ថិភាព ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​អ្នក​ទទួល​ទាន ភោជនីយដ្ឋាន​ក្នុង​ខេត្ត​មួយចំនួន បាន​សម្រិត​សម្រាំង​ប្រភព​ចំណីអាហារ ដែល​ធានាបាន​នូវ​សុខភាព​ដល់​អតិថិជន​របស់ខ្លួន ក្នុងនោះ ម្ចាស់​ភោជនីយដ្ឋាន​ដំណាក់​រាជសីហ៍ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ បាន​អះអាង​ថា ដើម្បី​សុខភាព​អតិថិជន លោក​បាន​បញ្ជា​ទិញ បន្លែ ផ្លែឈើ ត្រី​សាច់ និង​ស៊ុត​ដែល​ផលិត​ដោយ​កសិករ​ខ្មែរ នៅ​ជុំវិញ​ខេត្តសៀមរាប​។​...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ថាសភាពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើឲ្យ​អ្នកវិនិយោគគិ​នបរ​ទេស​មាន​ភាពជឿជាក់ វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ជួយ​សម្រប​ស្រួល​ដល់​អ្នកវិនិយោគគិ​នបរ​ទេស​ជាច្រើន ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដែល​កត្តា​ទាំង​នេះ បាន​កំពុង​ធ្វើឲ្យ​អ្នកវិយោគ​គិ​នបរទេស កាន់តែ​មាន​ភាពជឿជាក់ និង​មក​ធ្វើការ​វិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​ ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ បើក​ការិយាល័យ​បោះឆ្នោត​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប​-​ឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៩ ស្ថិតក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍​នៅ​ថា សភាពាណិជ្ជកម្ម​កម្ពុជា ក៏ដូចជា​សភាពាណិជ្ជកម្ម​ខេត្ត គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការប្រមូលផ្តុំ​វិស័យ​ឯកជន​មក​ជជែក​ពិភាក្សា​គ្នា...

ព័ត៌មានលំអិត

សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន នាំ​ឲ្យ​រាំងស្ទះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្តសៀមរាប​

​សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យ ខេត្តសៀមរាប បាន​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួន ក្នុង​គោលបំណង​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន លើ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត ដែល​បាន​បង្កើត​ត្រឹម​តែ​រយៈពេល​មួយ​ឆ្នាំ​កាលពី​ចុងឆ្នាំ​២០១៧ និង​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​សមាជិក​ខ្លួន​បាន​ជួបប្រទះ និង ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​អង្គការ​ដៃគូ​ជួយ​ដោះស្រាយ និង​គាំទ្រ​។​ ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩ របស់​សហភាព​សហគម​ន៍​កសិកម្ម​សៀមរាប​មានជ័យ នៅ​ព្រឹក​ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ...

ព័ត៌មានលំអិត

អ្នកស្រីកែវហ៊ាន់ អះអាងថាតាមរយៈ​ដំណាំ​បន្លែ​លើ​ផ្ទៃ​ដី​ជាង​២​ហិកតាធ្វើឲ្យ​ជីវភាព​គ្រួសារ​ប្រសើរ​ជាង​មុន​

​អ្នកស្រី កែវ ហ៊ាន់ ជា​កសិករ​រស់នៅ​ភូមិ​លាងដៃ សង្កាត់​នគរធំ ក្រុង​សៀមរាប បានឲ្យដឹងថា សព្វថ្ងៃ អ្នកស្រី​បាន​ដាំ​បន្លែ​សុវត្ថិភាព​ចម្រុះ មាន​ត្រសក់ ត្រប់ ល្ពៅ ម្ទេស ពោត ឪឡឹក និង ប៉េង​ប៉ោះ ក្នុងនោះ​ប៉េងប៉ោះ និង​ត្រសក់​ច្រើនជាងគេ លើ​ផ្ទៃដី​ជាង​២​ហិកតា...

ព័ត៌មានលំអិត

សត្វ​មមាច​ត្នោត បំផ្លាញ​ស្រែ​ប្រមាណ​៦៥​ហិច​តា ក្នុងស្រុក​ជីក្រែង​

​ស្រូវ​ប្រមាណ ៦៥​ហិច​តា ក្នុង​ឃុំ​ចំនួន​២ ស្ថិតក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប កំពុង​រង​ការបំផ្លាញ​ពី​សត្វ​មមាច​ត្នោត នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុមការងារ​ជំនាញ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​។​ ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា​សត្វ​មមាច​ត្នោត ដែល​បាន​បំផ្លាញ​ស្រែ​ក្នុងស្រុក​ជីក្រែង​នេះ...

ព័ត៌មានលំអិត

ស្រូវ​វ​ប្រាំងប្រហែល​៤០​ហិច​តាកំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​

​ស្រូវប្រាំង​ប្រមាណ​ចំនួន​២០​ហិច​តា ក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប បាន​ក្រៀម​ស្វិត ងាប់​បណ្តើរៗ និង​ប្រមាណ​២០​ហិកតា​កំពុង​ប្រឈម​នឹង​បញ្ហា​ដូចគ្នា​ដែរ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ភូ​ង សា​វ័ន្ដ មេ​ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ​។​ ​លោក ភូ​ង សា​វ័ន្ត បានបញ្ជាក់​ថា ភូមិស្រ​ង៉ែ ជា​រៀងរាល់ឆ្នាំ​ស្រូវប្រាំង​ទាំងនេះ បាន​ប្រភពទឹក ពី​បារាយណ៍ទឹកថ្លា ប៉ុន្ដែ​នៅ​ឆ្នាំនេះ...

ព័ត៌មានលំអិត

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ​លីមីត​ធី​ត មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ហត្ថា​កសិករ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រហូត​ដល់​សម្រេច​បាន​ទៅ​លើ​ការ​ផ្តល់​ឥណទាន និង​ប្រមូល​ប្រាក់​បញ្ជើស​ន្សំ​ពី​អតិថិជន នូវ​អត្រា​កំណើន​៣១,២៨​ភាគរយ ដោយ​កើនឡើង​ពី​ចំនួន​៥៧៦.៨៨ លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៧ ទៅដល់ ចំនួន​៧៥៧.៣២​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ដែល​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សម្រេចបាន​ក្នុង​អត្រា​កំណើន ៣០,៦២​ភាគរយ ដោយ​កើនឡើង​ពី...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មនៃ​កម្ពុជាបង្ហាញថាឆ្នាំ​២០១៨​កន្លងទៅនេះកម្ពុជា​-​អាមេរិកសម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង​៣​ប៊ី​លាន​ដុល្លារ​អាមេរិក​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ លើក​ទី​៥ ស្តីពី​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅ​សណ្ឋាគារ​អប្សរា ផា​ឡេស រី​សត ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៨...

ព័ត៌មានលំអិត
Page 20 of 22 1 19 20 21 22

Recommended

សូម Like និង Follow ពួកយើង