នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បើក​កិច្ចប្រជុំ​ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦នៅ​ខេត្តសៀមរាប​

​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​កិច្ចប្រជុំ​មួយ ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​លោកស្រី​ជា​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្តសៀមរាបអញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ ឯកឧត្តម ZHANG...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី ការរៀបចំ​កែលម្អ​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​ការលក់ដូរ​នៅមុខ​ប្រាសាទព្រះពិធូរ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​និង​អ្នកជំនាញការ​អាដហុក​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​។ ​កិច្ចប្រជុំ​នេះដែរ​ក៏បាន​ពិភាក្សា​លើ​ផលប៉ះពាល់​បណ្ដាលមកពី​ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ ព្រោះ​ទីតាំង​លក់ដូរ​ក្នុងពេល​បច្ចុប្បន្ន បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃ​និង​សោភ័ណភាព​របស់​ប្រាសាទព្រះពិធូរ និង បាន​ស្វែងរក​ដំណោះស្រាយ​សមស្រប​ផ្សេងៗ​នាពេលខាងមុខ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​នោះ​មាន​សោភ័ណភាព របៀបរៀបរយ​ឡើងវិញ​។​ ​សូម​បញ្ជាក់ដែរថា ដើម្បី​អនុវត្តន៍​ការងារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​ជំនាញ​រួចហើយ ដែល​ក្រុមការងារ​នេះ​កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​៤

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ មិថុនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុ​ប្រឹក្សា​ខេត្ត និង លោកជំទាវ យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត រួមទាំង នាយក​រដ្ឋបាល​សាលាខេត្ត គ្រប់​ទីចាត់ការ​នៃ​សាលាខេត្ត និង ស្នងការ​នគរបាល​ខេត្ត បាន​ជួប​ធ្វើ​កិច្ចពិភាក្សា​ការងារ​ជា មួយ​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា...

ព័ត៌មានលំអិត

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចុះ​ជួបនិង​សួរសុខទុក្ខជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​

​ដើម្បី​បង្កើន​នូវ​ភាព​ស្និត​ស្នាល​ជាមួយ​បងប្អូន​អាជីវករ នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​ចុះ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​អាជីវករ ដែល​បាន​កំពុង​ធ្វើ​អាជីវកម្ម​លក់ដូរ​ទំនិញ​របស់ខ្លួន ដើម្បី​ក្តាប់​នូវ​រាល់​បញ្ហា​មួយ ចំនួន​របស់​បងប្អូន​អាជីវករ ដោយមាន​អមដំណើរ​ដោយ លោកនាយក​រដ្ឋបាល​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធ...

ព័ត៌មានលំអិត

 ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ជួបពិភាក្សា​ការងារ ជាមួយនឹង​ប្រតិភូ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)

កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប បាន​ជួបពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដឹកនាំ​ដោយ លោកស្រី ERDELMANN Francesca...

ព័ត៌មានលំអិត

​ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​យុទ្ធនា​ការ ចុះ​រុះរើ ​ស្លាក​យីហោប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ឬ​អស់​សុពលភាពបាន​ចំនួន​០៩​ផ្ទាំងដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត​

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត អាជ្ញាធរ​ក្រុង​សៀមរាប និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់​អនុញ្ញាត ឬ​អស់​សុពលភាព ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ត្រៀមខ្លួន​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ ។​ ​លោក...

ព័ត៌មានលំអិត

ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ខ្នារ​ពោធិ ក្នុងស្រុក​សូទ្រនិគម រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ឆ្នាំ​២០១៩

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ ជួយ ឃុំ​ខ្នារ​ពោធិ ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​ឯកឧត្តម សែ​ស វង្ស​ស​ត្ថា មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ខ្នារ​ពោធិ និង​លោកជំទាវ ព្រមទាំង​សមាជិក​សមាជិកា​ក្រុមការងារ បានរៀបចំ​ការជួបជុំ​កុមារ​នៅ​សាលាបឋមសិក្សា​ខ្នារ​ពោធិ ដោយមាន​ការចូលរួម​ពី​កុមារា​កុមារី ជាង​២០០​នាក់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧០ ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា...

ព័ត៌មានលំអិត

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរាបានអនុញ្ញាត​ការជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​ជាង៦០០​ករណី​

​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា នា​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ ក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការអនុញ្ញាត​ជួសជុល កែលម្អ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ៦៣៨​ករណី​។ ការអនុញ្ញាត​ខាងលើ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ចំនួន​១៣៩​ករណី ស្រុក​អង្គរធំ​ចំនួន​៥៦​ករណី ស្រុក​ពួក​ចំនួន ១១១​ករណី ស្រុក​បន្ទាយស្រី​បាន​ចំនួន ១១៥​ករណី និង​ក្រុង​សៀមរាប​ចំនួន ២១៧​ករណី​។​ ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អឿន សំអុន ប្រធាន​លេខាធិការដ្ឋាន​សហគមន៍ បានឱ្យដឹងថា ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់ថានឹង​នៅតែ​បន្ត​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្មនិង​ស្លាក​យីហោ ប៉ាណូ ដែល​គ្មាន​ច្បាប់ ចាប់ពី​ដើមខែ​មិថុនា​នេះ​តទៅ​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ពុំមាន​លិខិតអនុញ្ញាត ឬ​អស់​សុពលភាព ឬ​ខុស​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​នៅក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក នាក់ ណេ​រ៉ុ​ន បាន​ជំរុញ ឱ្យ អាជ្ញា ធរ​ក្រុង​-​ស្រុក និង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុន​អនុញ្ញាត​ច្បាប់ ដល់​ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត
Page 204 of 243 1 203 204 205 243

Recommended

សូម Like និង Follow ពួកយើង