ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន មីជាតិ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែរកំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន មីជាតិ នូវទឹកពិសាវីតាល់ ចំនួន ១០០០កេស និងមីជាតិ ចំនួន ១០០០កេស សម្រាប់ចែកជូនប្រជាពលរដ្ឋដែរកំពុងជួបការលំបាកនៃការឆ្លងជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់តំណាងចុះសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូនៃក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនជានាយទាហាន នាយទាហានរង និង ពលទាហាន ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការ សម្ដេចតេជោ...

ព័ត៌មានលំអិត

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារជំងឺសត្វពាហនៈ

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះអនុវត្តវិធានជីវៈសុវត្ថិភាព ដោយការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកសិដ្ឋានចិញ្ចឹមសត្វពាហនៈ សត្តឃាតដ្ឋាន និង ក្រោលសត្វនានានៅតាមសហគមន៍ចិញ្ចឹមសត្វពាហនៈក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យមានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ ដើម្បីជួយដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប

តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ តាមការបញ្ជាទិញ និងការដឹកជញ្ជូនដល់គេហដ្ឋានប្រជាពលរដ្ឋក្នុងតំបន់ក្រហមដោយផ្ទាល់ ដោយរាល់ការដឹកជញ្ចូនជាបន្ទុករបស់រដ្ឋបាលខេត្ត។ សម្រាប់អ្នកដឹកជញ្ជូនមានចំនួន ២២៣នាក់ ដែលមកពីក្រុមការងារ « តោះទៅលេងសៀមរាប » ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង ហើយអ្នកដឹកជញ្ជូនទាំង២២៣នាក់នេះ...

ព័ត៌មានលំអិត

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីទិសដៅការងារបន្ត សម្រាប់ឆ្ពោះទៅរៀបចំកិច្ចប្រជុំ ASEP11

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារដែលបានរៀបចំកន្លងមក និងពិភាក្សាអំពីទិសដៅការងារបន្ត ដូចជាផ្នែកខ្លឹមសារនិងឯកសារកិច្ចប្រជុំ ការងាររដ្ឋបាល ពិធីការ និងជាពិសេសការងារបច្ចេកទេសព័ត៌មានវិទ្យា (ICT) សម្រាប់ឆ្ពោះទៅរៀបចំ និងដឹកនាំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៃក្រុងសៀមរាប

យុទ្ធនាការចែកថ្នាំ លៀនហ័រ ឈីងវីន ជាអំណោយរបស់ប្រទេសចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហមនៃក្រុងសៀមរាប រួមមាន ៖ ភូមិសាស្រ្តសង្កាត់ស្លក្រាម , សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ , ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ...

ព័ត៌មានលំអិត

ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន នាំយកអំណោយមួយចំនួនចែកជូនដល់ស្រ្តីសម្រាលកូន ចំនួន ៣៩នាក់ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

នាព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ពៅ ស៊ា ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប រួមនឹងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនផ្ដល់ជូនស្ត្រីទើបសម្រាលកូន ចំនួន ៣៩នាក់ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ រួមជាមួយគណៈកម្មការវត្តដឹកនាំដោយ ឧបាសក ង៉ែត យ៉ិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសមុហ៍គណខេត្ត ព្រះរាជាគណៈ និងជាព្រះចៅអធិការវត្ត ចំនួន៤ ក្នុងក្រុងសៀមរាប លោក សាម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

សៀមរាប៖ អាជ្ញាធរខេត្តបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា "តំបន់ក្រហម" ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់ ។ ក្នុងការចុះត្រួតពិនិត្យនោះ ដែលដឹកនាំដោយ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងទូទាំងខេត្តនិយាយរួម និង ដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧...

ព័ត៌មានលំអិត
Page 219 of 592 1 218 219 220 592

Recommended

សូម Like និង Follow ពួកយើង