នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សៀមរាបសម្រាប់​លុបបំបាត់​ជម្ងឺគ្រុនចាញ់បើក​កិច្ច​ពិភាក្សា​ទប់ស្កាត់​ការកើនឡើងអ្នក​ជំងឺគ្រុនចាញ់​

ក្នុង​ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​កម្ពុជា​បាន​កើត​ជំងឺ​គ្រុនចាញ់ សរុប​ចំនួន​៤៥,៩៩១​ករណី និង​ស្លាប់​ម្នាក់ ចំនួនេះ​បានកើនឡើង​៩៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ នៅត្រឹមតែ ២៣,៦២៧​ករណី​ឈឺ និង​ស្លាប់​ម្នាក់​ដូចគ្នា នេះ​បើ​តាម​ប្រសាសន៍ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ ឆ្នាំ​២០១៨ ទូទាំង​ប្រទេស​។​ ​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​ការកើនឡើង នៃ​អ្នក​ជំងឺគ្រុនចាញ់​នេះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ​ភូមិ​ចុង​កៅស៊ូ​និង​ភូមិ​ធ្លក​អណ្តូង​មាន​សិទ្ធ​តវ៉ា​កែតម្រូវ​លើ​ក្បាល​ដី​របស់​ខ្លួន​ត្រឹម​ថ្ងៃ​១១​មករា​២០១៩

ក្បាលដី​ចំនួន ៤៥៥៣ ស្ថិតនៅក្នុង​ភូមិ​ចំនួន​២ ត្រូវបាន​ធ្វើ​ការបិទ​ប្រកាស​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្បាលដី ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ត្រាំ​នាគ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​លោក ប៊ូ​ជុំ សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការបិទ​ផ្សាយ​នេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ទាំងអស់...

ព័ត៌មានលំអិត

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្តទោះបី​ខ្វះ​ធនធានមនុស្សនិង​ថវិកា​គាំទ្រ​

​មានប្រសាសន៍​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៩ របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០១៨ កន្លងមក មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ខិតខំ​សម្រេច​ការងារ​ធំៗ​ជាច្រើន ទោះបី​ប្រឈម​នឹង​កង្វះ​ធនធានមនុស្ស និង​ថវិកា​គាំទ្រ​ក៏ដោយ​។​ ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប លោក​លីវ សុខុន បាន​មានប្រសាសន៍ថា ដូច​ដែល​អនុសាសន៍រ​បស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុងឱកាស​បិទ​សន្និបាត​បូក​សរុប​សមិទ្ធផល​វិស័យ​ព័ត៌មាន...

ព័ត៌មានលំអិត

យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

​ការងារ​ស្ម័គ្រចិត្ត បង្ហាញ​ពី​ការចេះ​ជួយ​យកអាសារ​គ្នា និង​លើកកម្ពស់​គុណ​តម្លៃ​របស់​មនុស្ស ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ឲ្យបាន​កាន់តែច្រើន យុវជន​គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​កិច្ចកា​នេះ​។​ ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​រៀបចំ​ពិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា ចំនួន ១០០​នាក់ ដែល​មក​ពី​វិទ្យាល័យ ហ៊ុន សែន សៀមរាប និង​វិទ្យាល័យ...

ព័ត៌មានលំអិត

ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

​យោងតាម​របាយការណ៍​សេដ្ឋកិច្ចពិភពលោក ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា គម្លាត​យេនឌ័រ​សាកល​របស់​ប្រទេស​កម្ពុជា បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៩៣ ក្នុងចំណោម​ប្រទេស​១៤៩ គឺ​មាន​ភាពល្អប្រសើរ ខណៈ​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៩៩ ក្នុងចំណោម​ប្រទេស​១៤៤​។​ ​ការកើនឡើង​ចំណាត់ថ្នាក់​ល្អ​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី ចាត់ទុកថា ជា​សមិទ្ធិផល​ដែល​កើតឡើង​ពី​នយោបាយ​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុនសែន​។​ ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោកជំទាវ ឃឹម ចំរើន បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ភោជនីយដ្ឋាន Cambo Beach នៅក្នុង​ក្រុង​សៀមរាប នា​រាត្រី​ថ្ងៃទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍​គាំទ្រ​និង​ជំរុញ​បន្ថែម​ដោយ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ផ្នែក​ឯកជន ដែល​កំពុង​ប្រកប​អាជីវកម្ម និង មាន​ការរីកដុះដាល​ជា​បន្តបន្ទាប់​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ជូន​ដល់​ម្ចាស់​ភោជនីយដ្ឋាន Cambo Beach ឱ្យ​ពង្រឹងគុណភាព​សេវាកម្ម បន្ត​ចូលរួម ដល់​កិច្ច​ការពារ​បរិស្ថាន...

ព័ត៌មានលំអិត

សិក្ខាសាលា​ស្តីពី​សមិទ្ធផ​ល​៥​ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់២០១៨របស់​សាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល !

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ជម្រុញ​ឲ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បន្ត​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ពង្រឹង​គុណភាព បំរើ​សេវា​សុខភាព​សាធារណៈ ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ! មានប្រសាសន៍ ក្នុងឱកាស​បើក​សិក្ខាសាលា​ស្តី​ពី​សមិទ្ឋផល​៥​ឆ្នាំ ( ២០១៤-២០១៨ ) របស់ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​ឡើង​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម សាស្ត្រាចារ្យ...

ព័ត៌មានលំអិត

វាគ្មិន១៥​ប្រទេសពិភាក្សា​អំពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិកក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨

សន្និសីទ​អន្តរជាតិ​លើក​ទី​១៤ ស្តី​ពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ និង មោទកភាព បាន​ផ្តល់​វិភាគទាន​ដ៏​មាន​តម្លៃ​ចំពោះ​វិស័យ​វប្បធម៌​ក្នុង​តំបន់​និង​ពិភពលោក ក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨ ! មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​រៀបចំ​ដំណើរការ សន្និសីទ​អន្តរជាតិ​លើក​ទី​១៤ ស្តី​ពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ និង មោទកភាព...

ព័ត៌មានលំអិត

នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់​សុវត្ថិភាព​ចរាច​រណ៍ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើង​

​លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការផ្សារភ្ជាប់​សុវត្ថិភាព​ចរាចរណ៍​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើងខណៈពេលដែលមធ្យោបាយ​យានយន្ត​មាន​ការកើនឡើង គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ព្រោះថា គ្រាន់តែ​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៦៨​ករណី ដែល​មាន​ជនរងគ្រោះ​សរុប​១៦៥​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៧១​នាក់ , របួសធ្ងន់​ចំនួន​៤៣​នាក់ និង រង​របួសស្រាល​ចំនួន​៥១​នាក់ ដែល​បញ្ហា​នេះ គឺជា​ក្តី​កង្វល់​របស់យើងទាំងអស់គ្នា ។​...

ព័ត៌មានលំអិត

សាខា​កាំកុងត្រូល​ខេត្ត​សៀមរាប​អះអាងថាគ្មាន​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ​ស្រស់ដាក់​លក់​នៅក្នុង​ផ្សារ​ពួក​ឡើយ​

​លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុង​ខណៈពេល​ដែល​លោក​ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ផ្សារ​ពួក ទីប្រជុំជន​ស្រុក​ពួក ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក្នុង​ប្រតិបត្តិការ​នោះ ភ្នាក់ងារ​សាខា​កាំកុងត្រូល​ខេត្ត ពុំ​បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់ ដែល​គេ​សង្ស័យថា​មាន​ហា​នី​ភ័យ​ខ្ពស់ នៅ​ក្នុង​ប្រភេទ​ទំនិញ​ម្ហូបអាហារ​ស្រស់​មួយចំនួន ដូចជា សណ្តែក​បណ្តុះ ស្ពៃ​ជ្រក់ ស​សៃ​គុយទាវ...

ព័ត៌មានលំអិត
Page 239 of 254 1 238 239 240 254

Recommended

សូម Like និង Follow ពួកយើង