ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាកលវិទ្យាល័យអង្គរប្រគល់ទឹកបរិសុទ្ធចំនួន ២៥០កេសដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង និងក្រុមគ្រូពេទ្យចុះយកសំណាក់ចល័តជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរបាននាំយកទឹកបរិសុទ្ធចំនួន២៥០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤ទីតាំងមាន៖ ទី១.ទីតាំងសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ, ទី២.ទីតាំងវត្តពោធិលង្កា សង្កាត់ស្លក្រាម, ទី៣.ក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជា នៅទីតាំងវិទ្យាល័យ១០មករា សង្កាត់ស្វាយដង្គំ និងទី៤.ក្រុមគ្រូពេទ្យចុះយកសំណាកចល័ត។ លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងលិចដោយសម្រេចបានជិត៤០ភាគរយ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កិច្ចដំណើរការជួសជុលប្រាសាទត្រពាំងផុង សម្រេចបានប្រា់មាណជិត៤០ភាគរយហើយ។ ប្រាសាទនេះជាប្រាសាទទោល មានទំហំខឿន0៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។ បើតាមលោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រុងសៀមរាបជាង២១ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្ដល់ដោយរាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ ជាថ្ងៃដំបូង នៃចាក់ការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដំណាក់កាលទីពីរ ជំហានទី១ ក្នុងក្រុងសៀមរាប ជាមួយនឹងការចុះពិនិត្យ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ ក្នុងខេត្ត និងក្រុង គ្រប់លំដាប់ថ្នាក់។ តាមការឱ្យដឹងតាមទូរស័ព្ទពី...

ព័ត៌មានលំអិត

វិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប នាំយកទឹកបរិសុទ្ធចំនួនជាង២០០កេស ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនពលរដ្ធនៅក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១ នេះ លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ និង សហការី បាននាំយកទឹកបរិសុទ្ធចំនួនប្រមាណជាង២០០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ចំនួន៥ទីតាំង គឺទីតាំងវត្តកេសរារាម , មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ,...

ព័ត៌មានលំអិត

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានដំណើរការហើយនៅព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ តាមកម្មវិធីដែលបានគ្រោងទុក ដែលមានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ ទីតាំង ដែលពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១:៣០នាទី...

ព័ត៌មានលំអិត

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានធ្វើការព្រមានខ្លាំងៗ និង ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលយកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ព្រោះថាការចាក់វ៉ាក់សាំងនាពេលនេះ គឺមិនគិតថ្លៃ និង មិនប្រកាន់និន្នាការនយោបាយឡើយ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនថៅកែដេប៉ូឈើម្នាក់ និងបក្សាពួក២នាក់ទៀតទៅតុលាការ ពីបទក្លែងឯកសារទិញលក់ឈើខុសច្បាប់

ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយ លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចខេត្តសៀមរាប បានសម្រេចបញ្ជូនខ្លួនថៅកែដេប៉ូឈើ និងបក្សពួកចំនួន២នាក់ទៀត បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីសាកសួរអស់រយះពេល ៣ថ្ងៃជាប់ៗគ្នា។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានបញ្ជាកតាមទូរសព្ទ័ថា...

ព័ត៌មានលំអិត

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំកូនឈើទាលជាង៦០០ដើម ក្នុងថ្ងៃបុណ្យរុក្ខទិវា៩កក្កដា

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានរៀបចំដាំកូនឈើទាលចំនួន៦២៥ដើម នៅលើផ្ទៃដីទំហំ១ហិកតា ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីអបអរសាទពិធីបុណ្យរុក្ខទិវា៩កក្កដា២០២១ ក្នុងគោលបំណង បំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិត ថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស ។...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្ដសៀមរាប ឃាត់ខ្លួនយុវជនស្ទាវម្នាក់ សង្ស័យពាក់ព័ន្ធមនុស្សឃាត នៅស្រុកជីក្រែង

សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យមាន ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប បន្តបិទផ្សារលើធំថ្មីក្នុងក្រុងសៀមរាប២អាទិត្យទៀត ខណៈជំងឺកូវីដ-១៩ កំពុករីករាលដាលខ្លាំង

រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែកក្កដានេះ បានសម្រេចពីការបន្តការបិទការលក់ដូរ នៅផ្សារលើធំថ្មី ចំនួន២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់ទីតាំងផ្សេងទៀត បន្ទាប់ក្រុមគ្រូពេទ្យបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ជាច្រើននាក់នៅក្នុងផ្សារនោះ ។ ក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា ការបិទនេះដែរ គឺក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ទីតាំងដែលត្រូវបិទ...

ព័ត៌មានលំអិត
Page 246 of 593 1 245 246 247 593

Recommended

សូម Like និង Follow ពួកយើង