ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋស្នើសុំដីបង្កបង្កើនផល ក្នុងស្រុកស្រីស្នំ យល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា

ប្រជាពលរដ្ឋ ១៧គ្រួសារ ក្នុងចំណោម ១៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប បានយល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា តាមរយៈកិច្ចប្រជុំពិភាក្សា រវាងក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរស្រុក នេះបើតាមការឱ្យដឹងតាមទូរស័ព្ទពីលោក ហម ផល ប្រធានរដ្ឋបាលស្រុកស្រីស្នំ រសៀលថ្ងៃទី២៤...

ព័ត៌មានលំអិត

មន្ទីរសង្គមកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បន្តចុះចែកអំណោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ ក្នុងខេត្តសៀមរាប

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ មកពីឃុំចំនួន ៣ ក្នុងស្រុកពួក រួមមាន៖ ១- ភូមិល្វាចំនួន...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក នូវថវិកាចំនួន៩,០០០,០០០រៀល និងអំណោយរបស់ ឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវ យិន សៀកមុយ នូវថវិកាចំនួន ១០,០០០ដុល្លារ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

ខ្លោងទ្វារ តាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ហើយខ្លោងទ្វារនេះ បានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទ គង់លើដំរីក្បាលបី ចំណែកនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ។ ដោយសារកត្តាអាយុកាល កត្តាអាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើនិងក្បែរខ្លោងទ្វារនេះ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប កាន់តែកើតឡើងជារៀងរាល់ថ្ងៃនោះ ជាពិសេសនៅក្នុងក្រុងសៀមរាប បានធ្វើឲ្យចំនួនអ្នកជំងឺច្រើនលើសចំនួនគ្រែសម្រាប់ព្យាបាលដែលបានគ្រោងទុក ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះ អាជ្ញាធរខេត្តបានគ្រោងយកវិទ្យាល័យអង្គរ ជាកន្លែងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ននេះនៅក្នុងក្រុងសៀមរាប មានមន្ទីរពេទ្យបង្អែកខេត្ត និង សាលាគោរុកោសល្យ និង វិក្រឹត្តការខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

 តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលជាតំបន់មានការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍២០កុម្ភ: នៅខេត្ដសៀមរាប ត្រូវបានបញ្ចប់ នៃការបិទខ្ទប់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ហើយ ។ តំបន់ដែលកំណត់ជាតំបន់គ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩នេះ មានទីតាំងរួមមាន÷" តំបន់ក្រហម" នៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប...

ព័ត៌មានលំអិត

រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

បុរសបុគ្គលិក អចលនទ្រព្យ ម្នាក់បើកបរឡានព្រូសស្ទើរភ្លើង ជិះគ្នា៣នាក់ គេចពីម៉ូតូរ៉ឺម៉ក មិនជាន់ហ្វាំង បែរជាជាន់ហ្គារបន្ថែមល្បឿន បណ្តាលឱ្យចូលក្នុងផ្ទះប្រជាពលរដ្ឋទាំងកំរោល សំណាងល្អ គ្មានមនុស្ស ចំណែកអ្នកបើកឡាន និងអ្នករួមដំណើរទាំងពីរមិនមានរបួសស្នាមអ្វីទាំងអស់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងថ្ងៃនោះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវចាក់ប៊ីតុង ក្រោយផ្សារលើធំថ្មី (ហៅផ្លូវតាអុច) ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកអំណោយជាស្បៀងអាហារប្រគល់រដ្ឋបាលស្រុកកោះសូទិន ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តមួយចំនួនក្នុងខេត្តសៀមរាប បាននាំយកទេយ្យទានផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័ក ចំនួន១០គ្រួសារ ក្នុងសង្កាត់ស្លក្រាម

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ព្រះចៅអធិការ និង ព្រះគ្រូសូត្រស្តាំ នៃវត្តកេសរារាម , វត្តស្វាយរមៀត វត្តពោធិបន្ទាយជ័យ និងវត្តដំណាក់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប បានមូលមតិគ្នាជាឯកច្ឆ័ន្ទ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖អង្ករ២០០គីឡូក្រាម , មី១០កេសតូច , ទឹកត្រី១០ដប , ទឹកស៊ីអ៊ីវ១០ដប និងថវិកា១០ម៉ឺនរៀល...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាប សម្រេចបានជិត៥០ភាគរយហើយ គិតមកទល់ថ្ងៃនេះ

លោក គង់ វណ្ណសុភី ប្រធានបច្ចេកទេសនៃក្រុមហ៊ុន Gaungdong ដែលទទួលម៉ៅការជួសជុលកំណាត់ផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ឱ្យដឹងថា កំណាត់ផ្លូវពីស្តុបសុខាដល់រង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែង៥.៨០០ម៉ែត្រ ដែលបានអនុវត្តចាប់ពីខែតុលាឆ្នាំ២០២០ ដែលមកដល់ពេលនេះ សម្រេចបានជិត៥០ភាគរយហើយ ហើយប្រសិនបើគ្មានការរាំងស្ទះទេនេះ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ខណៈបច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូអេស៊ីបានពីរគន្លង ពីស្ថានីយសាំងកាល់តិចមកសល់ផ្លូវបំបែកស្តុបគ្រួស...

ព័ត៌មានលំអិត
Page 247 of 589 1 246 247 248 589

Recommended

សូម Like និង Follow ពួកយើង