ម្សិលមិញនេះ យុវជន៤នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានកសាងសំណុំរឿង បញ្ជូនយុវជនចំនួន៤នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួមជាមួយនឹងវត្ថុតាង រួមមានវត្ថុតាងមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៣កញ្ចប់ ស្មើនឹងទំងន់០.៤ក្រាម ទាំងសំបក និង ទូរស័ព្ទដៃចំនួន០៣គ្រឿង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់ បន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចុះបង្ក្រាបបទរក្សាទុក ...