ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការទី៥ ដើម្បីរៀបចំផែនការសកម្មភាព សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អនុគណៈកម្មការទី៥ ដើម្បីរៀបចំផែនការសកម្មភាព និងគម្រោងថវិកាចំណាយសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនៅឆ្នាំ២០២២។ កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ នៃអគ្គនាយកទាំង៥ រួមជាមួយមន្រ្តីជំនាញសំខាន់ៗពាក់ពន្ធ័ក្នុងផ្នែកការងារទំនាក់ទំនងអន្តរជាតិនៃក្រសួងព័ត៌មាន។ ...