ផលប៉ះពាល់នៃរកស៊ីលក់កញ្ចប់ទស្សនកិច្ចតម្លៃសូន្យ

កម្មវិធីរួមគ្នាដើម្បីសង្គម ក្រោមប្រធានបទ << ផលប៉ះពាល់នៃរកស៊ីលក់កញ្ចប់ទស្សនកិច្ចតម្លៃសូន្យ >> - សម្រាប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖ កម្ពុ​ជាមាន​គោលដៅ​ទេសចរណ៍​ច្រើន​ទៀត ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​បន្ថែម​

 ទន្ទឹមនឹង​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​នៅលើ​ទូរស័ព្ទដៃ​ទំនើប ដែលមាន​ឈ្មោះថា «Kingdom of Wonder» អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក គុជ បញ្ញា​សា បានឱ្យដឹងថា កម្ពុជា​នៅមាន​គោលដៅ​ទេសចរណ៍​ជាច្រើន​ទៀត ដែល​ចាំបាច់​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ពិសេស​តាមរយៈ កម្មវិធី​តាម​ទូរស័ព្ទ​ឆ្លាត​វៃ (Mobile Application) ថ្មី​។​ ​ការអំពាវនាវ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល និង​ការប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​នៅលើ​ទូរស័ព្ទដៃ​ទំនើប ...

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាប ពិភាក្សា​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ អភិបាលរង​ខេត្តសៀមរាប អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា អ្នកជំនាញការ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ជនជាតិ​បារាំង ២​រូប រួម​នឹង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តសៀមរាប បាន​ជួបពិភាក្សា​លើ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប​។​ ​លោក​សាស្ត្រាចារ្យ ហ្សា​ក់កេ រូ​ហ្វេ (Jacques Ruffé) អ្នកជំនាញការ​អន្តរជាតិ ជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​បង្ហាញថា ...

ភ្ញៀវ​ទេសចរណ៍​បរទេសងាកមកចាប់អារម្មណ៍រទេះគោខ្មែររួមនិងសត្វព្រៃនិងដំណាំកសិកម្មរបស់ពលរដ្ឋនៅក្រុងសៀមរាប

ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​សម្រុក​នាំគ្នា​មក​តាម​ជនបទ ដើម្បី​ជិះរទេះ​គោ និង​ដើរ​ទស្សនា​កម្សាន្ត​នូ​វក​សិ​ទេសចរណ៍ របស់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប​នៃ​ក្រុង​សៀមរាប​។ នេះ​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍ធម្មជាតិ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ផលិតផល​កសិកម្ម​ក្នុងស្រុក ជាពិសេស​ប្រជាកសិករ អាច​បង្កើន​ចំណូល​បន្ថែម ក្រៅពី​ប្រកបមុខរបរ​កសិកម្ម ។​ ​ការបង្កើត​វិស័យ​ទេសចរណ៍​នេះ​បាន​ចូលរួម​នៅក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើត​ឱកាស​ការងារ ការរក​ប្រាក់ចំណូល ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​ជីវភាព​រស់នៅ​និង​លើកកម្ពស់​វប្បធម៌​និង​ប្រ​វ​ត្ដិ​សាស្ដ្រ​ផងដែរ​។​ ​លោក គ្រួច លី ជា​អ្នករៀបចំ​ពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ ក្នុង​លើ​វិស័យ​ដឹកជញ្ជូន​តាមរ​ទះ​គោ បាន​ឲ្យ​ដឹងថា ...

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​សំបូរបែប ខេត្ត​សៀមរាប​មាន​អាហារ​មក​ពី​ជុំវិញ​ពិភពលោក​

​បច្ចុប្បន្ន​នេះ​នៅលើ​ពិភពលោក​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៥០​ភាគរយ ចូលចិត្ត​តំបន់​ទេសចរណ៍​វប្បធម៌ និង​ប្រមាណ​ជាង​៣០​ភាគរយ​ចូលចិត្ត​ចំពោះ​ទេសចរណ៍ធម្មជាតិ ឬ​អេកូ​ទេសចរណ៍ ទន្ទឹម​នឹង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​មាន​តំបន់​ទេសចរណ៍ ដ៏​មាន​សក្តានុពល​ខ្លាំង​ទាំងនោះ​ផងដែរ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​ ​ប៉ុន្តែ​តំបន់​ទេសចរណ៍​មាន​សក្ដានុពល នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ចំណីអាហារ​ក៏​ជា​ផ្នែក​មួយ ក្នុង​ការទាក់ទាញ​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ឲ្យមក​ស្នាក់នៅ និង​កំសាន្ត​ផងដែរ តួ​យ៉ាង​ក្នុង​ក្រុង​សៀមរាប ភោជនីយដ្ឋាន និង​អាហារ​តាម​ដង​វិថី​ជាច្រើន​មក​ពី​ជុំវិញ​ពិភពលោក បាន​និង​កំពុង​មាន​វត្តមាន​នៅទីនេះ​។​ ​ដោយ​មើលឃើញ​ពី​ឱកាស​នេះ ...

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរំពឹងថាភ្ញៀវទេសចរ​ជនជាតិ​ចិនដែលម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​​នៅ​លំដាប់​ថ្នាក់​លេខ​១ក្នុងឆ្នាំ២០១៩នេះខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១មករួចហើយ

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប រំពឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​មក​កាន់​ខេត្ត​សៀមរាប​នា​ចុង​មករា​ឆ្នាំ​២០១៩​នេះ នឹង​ធ្វើឲ្យ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​កាន់តែ​មាន​កំណើន​ឡើង ខណៈ​ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ស្ថិតនៅក្នុង​លំដាប់​ថ្នាក់​លេខ​១ ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​បរទេស​ម​ក​កំសាន្ត​នៅ​ខេត្តសៀមរាប​ ​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​នៅ​ខេត្តសៀមរាប រយៈពេល​ពីរ​ថ្ងៃ​នា​ចុង​មករា​ឆ្នាំ​២០១៩​នេះ លោក​រំពឹង​ថា ភ្ញៀវទេសចរ​ចិន នឹង​មក​កាន់​ខេត្ត​សៀមរាប​កាន់តែ​ច្រើន​បន្ថែមទៀត ហើយ​អ្វី​ដែល​មន្ទីរ​ទេសចរណ៍ ...

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

​វត្ត​អារាម​ក្នុង​ខេត្ត​សៀមរាប ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​លើ​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ដែល​បាន​ផ្សព្វផ្សាយ​ពី​ជំនឿ ប្រពៃណី និង​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយឡែក​ជាមួយ​នឹង​សក្ដានុពល​ទេសចរណ៍​នេះ សេវាករ​ទេសចរណ៍ គួរ​បកស្រាយ​ឲ្យបាន​ច្បាស់​ចៀ​ងវាង ការបំផ្លាញ​សាសនា​របស់​រដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​។​ ​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ថា បន្ទាប់​ពី​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា បំផុស​ឱ្យ​មាន​វត្ត​អារាម​ទេសចរណ៍​មក ...

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ភោជនីយដ្ឋាន Cambo Beach នៅក្នុង​ក្រុង​សៀមរាប នា​រាត្រី​ថ្ងៃទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍​គាំទ្រ​និង​ជំរុញ​បន្ថែម​ដោយ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ផ្នែក​ឯកជន ដែល​កំពុង​ប្រកប​អាជីវកម្ម និង មាន​ការរីកដុះដាល​ជា​បន្តបន្ទាប់​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ជូន​ដល់​ម្ចាស់​ភោជនីយដ្ឋាន Cambo Beach ឱ្យ​ពង្រឹងគុណភាព​សេវាកម្ម បន្ត​ចូលរួម ដល់​កិច្ច​ការពារ​បរិស្ថាន ...

យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

​ថ្ងៃ​រះ មិនមាន​អ្វី​ជា​ការចំឡែក​ទេ​សម្រាប់​ប្រជាជន​កម្ពុជា​ទេ ដោយសារ​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​អំណោយផល​លើ​អាកាសធាតុ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​វ័យ​ជំទង់ និង​កណ្ដាល​មួយ​ចំនួន ក្នុង​ខេត្ត​សៀមរាប បាន​ចាប់អារម្មណ៍​ការ​ទៅ​មើល​ថ្ងៃ​រះ ជាពិសេស​ពួកគេ​បានជ្រើសរើស​កន្លែង​មើល​ប្លែកៗ ដែល​ជា​ចំណី​អារម្មណ៍​មួយបែប ទៅតាម​វ័យ និង​ការចូលរ​ចិត្ត​របស់​ពួកគេ​។​ ​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ទេសភាព​ធម្មជាតិ និង​ការថតរូប លោក ឃីម វិទូ បាន​បង្ហោះ​រូបភាព និង​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​នូវ​ទីកន្លែង ដែល​លោក​ធ្លាប់​បាន​ទៅ​ដល់​។ ...

វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

វត្ត​ស្វាយ​រមៀត​ជា​វត្ត​អារាម​មួយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកទេសចរ​បរទេសបន្ទាប់ពី​បាន​ទស្សនា​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប​

​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត​មាន​គម្រោង​បង្កើត​សហគមន៍​ទេសចរណ៍​វត្ត​អារាម​មួយ ដើម្បី​ទាញយក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ឱ្យ​មក​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្នុង​គោលដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​​ព្រះ​តេជគុណ នឿម វុទ្ឋី ព្រះគ្រូ​ចៅអធិការ វត្ត​បារាយណ៍​មហានទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បាន​មាន​សង្ឃដីកា​ឱ្យដឹងថា កន្លងមកនេះ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនាសមាគមទីភ្នាក់ងារទេសចរណ៍​កម្ពុជា​(CATA)​រួម​ជាមួយ​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ​គ្រោង​រៀបចំ​ទី​វត្ត​អារាម ដែល​មាន​ភាព​លេចធ្លោ​ជាងគេ ពិសេស​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ឱ្យក្លាយ​ទៅ​ជា​វត្ត​ទេសចរណ៍ ដ៏​ទាក់ទាញ ដើម្បី​ចូលរួម​លើកកម្ពស់ សក្តានុពល​ទេសចរណ៍ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត ពិសេស​ដើម្បី​ពង្រីក​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​។​ ​ព្រះ​តេជគុណ ...

Page 3 of 4 1 2 3 4

Recommended

សូម Like និង Follow ពួកយើង